របៀបធ្វើការ២យ៉ាង ជួយឱ្យលោកសំបូរ វិវត្តន៍ខ្លួនពីបុគ្គលិកគិតលុយ ទៅជា CEO

0
1321

លោក មែន សំបូរ បច្ចុប្បន្នគឺជានាយប្រតិបត្តិនៃបណ្ណាគារ Monument Books ដែលកាលពីដើមឡើយលោកគ្រាន់តែជាបុគ្គលិកបម្រើការងារផ្នែកគណនេយ្យនៅក្នុងបណ្ណាគារមួយនេះតែប៉ុណ្ណោះ។ ក៏ប៉ុន្តែដោយសាររបៀបធ្វើការ និងការគិតរបស់គាត់ខុសពីគេបុគ្គលិកធម្មតា បានធ្វើឱ្យគាត់អាចវិវត្តន៍ខ្លួនពីមួយដំណាក់កាល ទៅមួយដំណាក់កាល រហូតក្លាយជានាយកប្រតិបត្តិតែម្តង។

នៅក្នុងបទសម្ភាសន៍ខ្លីមួយជា Business Cambodia លោក មែន សំបូរ បានបង្ហើបពីតិចនិកខ្វះមិនបានចំនួនពីរ ដែលជួយឱ្យគាត់អាចជោគជ័យលើវិស័យការងារដូចសព្វថ្ងៃ។ តិចនិកទាំងពីរនោះ រួមមាន៖

១. ត្រូវធ្វើជាមនុស្សដែលពូកែទើស

លោក សំបូរ បានមានប្រសាសន៍ថា ក្នុងនាមយើងជាបុគ្គលិកបម្រើការងារឱ្យគេ យើងត្រូវតែជាមនុស្សម្នាក់ដែលពូកែទើស។ ការទើសទៀតសោត គឺសំដៅទៅលើការជួយការងាររបស់អ្នកដទៃ និងបំពេញការងារទាំងឡាយណាដែលយើងអាចធ្វើបាន។ ហើយការធ្វើបែបនេះ វានឹងបង្រៀនយើងឱ្យចេះការងារកាន់តែច្រើនថែមទៀតផង។

២. រៀនស្តាប់គំនិតរបស់អ្នកដទៃ

នាយកប្រតិបត្តិរូបនេះ បានពន្យល់ថា ប្រសិនបើយើងចង់ឱ្យខ្លួនឯងរីកចម្រើន យើងត្រូវតែជាមនុស្សម្នាក់ដែលពូកែស្តាប់ ហើយការស្តាប់នេះ មិនមែនស្តាប់តែមេ ឬក៏ប្រធាននាយករបស់យើងនោះទេ គឺយើងត្រូវតែស្តាប់ទាំងបុគ្គលិកក្រោមការគ្រប់គ្រងរបស់យើងផងដែរ ព្រោះជួនកាលមនុស្សដែលនៅក្រោមការគ្រប់គ្រង់របស់យើង គាត់អាចមានគំនិតល្អជាងយើងទៅទៀត។

សូមបញ្ជាក់ថា បណ្ណាគារ Monument Books បានបង្កើតឡើងដោយកូនខ្មែរម្នាក់នៅក្នុងឆ្នាំ ១៩៩៣ ហើយបច្ចុប្បន្ននេះ មានរហូតដល់ ៦សាខានៅក្នុងប្រទេសកម្ពុជា។ Monument Books អាចនិយាយបានថាជាបណ្ណាគារមួយដែលមិនមានសៀវភៅចម្លងពីគេនោះទេ ពោលគឺជាសៀវភៅច្បាប់ដើមទាំងអស់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here