ហានិភ័យក្នុងការវិនិយោគដែលវិនិយោគិនវ័យក្មេងកម្ពុជាគួរប្រុងប្រយ័ត្ន ចៀសវាងដាច់យ៉ៃ

0
889

និយាយដល់ការវិនិយោគ វាស្តាប់ទៅហាក់ដូចជារឿងថ្មីសម្រាប់យុវជនវ័យក្មេងជំនាន់ក្រោយកម្ពុជា ហើយភាគតិចដែលបានចំណាយសិក្សាស្វែងយល់ និងមានភាពច្បាស់លាស់ក្នុងវិនិយោគទៅលើវិស័យផ្សេងៗដូចជាអចលនទ្រព្យ មូលបត្រ បច្ចេកវិទ្យា ទេសចរណ៍ កសិកម្ម រូបិយបណ្ណ ឫអាជីវកម្មកើតថ្មីជាដើម។​

ថ្ងៃនេះ ជាការចែករំលែក Business Cambodia សូមលើកយកកត្តាសំខាន់ៗមួយដែលអាចជាកត្តាជះឥទ្ធិពលខ្លាំងដល់វិនិយោគិនវ័យក្មេងកម្ពុជា ហក់ចូលក្នុងការវិនិយោគទាំងប្រថុយប្រថាន។

១. ទុនវិនិយោគ

នៅត្រង់ចំណុចទុនវិនិយោគនេះ អ្នកវិនិយោគក្មេងខ្ចីភាគច្រើនមិនបានចាប់អារម្មណ៍នៅត្រង់ចំណុចប៉ុន្មានទេ ប៉ុន្តែធាតុពិតជាក់ស្តែងវាពិតជាការបោះជំហានក្នុងដំណាក់កាលដ៏សំខាន់មួយ។ ដើម្បីអាចវិនិយោគបាន អ្នកត្រូវមានទុនចំនួនមិនថាចំណេះដឹង ឫក៏លុយកាក់នោះ ហើយបញ្ហាលុយទៀតសោតជារឿងដែលអ្នកត្រូវប្រុងប្រយ័ត្ន ដោយដើមទុនវិនិយោគមិនគួរប្រើប្រាស់បំណុលខ្ចីគេមកវិនិយោគនោះឡើយ ព្រោះវាប្រឈរនឹងហានិភ័យខ្ពស់ពេក។​

ស្របពេលជាមួយគ្នា អ្នកក៏មិនគួរប្រើប្រាស់លុយចាំបាច់យកមកវិនិយោគដែរ ព្រោះការវិនិយោគទាមទារនៅរយៈពេលណាមួយដែលភាគច្រើនជារយៈពេលវែង ហេតុនេះការប្រើប្រាស់លុយប្រើការចាំបាច់មកវិនិយោគ អាចជះឥទ្ធិពលធ្វើឲ្យអ្នកជួបនឹងប​ញ្ហាច្រើនរឿង។​

២. វិនិយោគតាមគ្នា

ទំនោរ និងជាទម្លាប់ដ៏អាក្រក់មួយដែលអ្នកគួរគប្បីចៀសវាងគឹការវិនិយោគតាមគ្នា ឃើញគេមានបានដោយសារដីធ្លី ទៅវិនិយោគតាមគេដោយមិនមានមូលដ្ឋានគ្រឹះ ចំណេះដឹងច្បាស់លាស់ លោតចូលក្នុងការវិនិយោគទាំងទទឹងទិសបង្កហានិភ័យខាតបង់ឲ្យខ្លួនឯង។

៣. ទស្សនៈវិស័យ

គេច្រើននិយាយថាអ្នកវិនិយោគគឺជាមនុស្សមើលឃើញបានឆ្ងាយ ហេតុនេះទើបគ្រប់ឱកាសវិនិយោគច្រើនបង្កើតបានផលចំណេញជាហូរហែរ។ សម្រាប់វិនិយោគិនជំនាន់ក្រោយ គួរគប្បីសិក្សាស្វែងយល់ រៀនសង្កេត និងវាយតម្លៃ បន្តអភិវឌ្ឍន៍ចំណេះដឹង និងសមត្ថភាពរបស់ខ្លួនជាប់ជានិច្ច ដើម្បីធ្វើឲ្យខ្លួនឯងមានសមត្ថភាពអាច​មើលឃើញពីទំនោរ និងទស្សនៈវិស័យច្បាស់លាស់ក្នុងការវិនិយោគ។

 

អត្ថបទដោយ៖ MENG SONGHUA

CEO CAM-IN

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here