Osiris Hoil៖ ពីអ្នកធ្វើការនៅការដ្ឋានសំណង់ក្លាយជាម្ចាស់ភោជនីយដ្ឋានតម្លៃរាប់លាន$នៅអាមេរិក

0
119

លោក Osiris Hoil ដែលបច្ចុប្បន្នជាម្ចាស់ភោជនីយដ្ឋាននៅ៧ទីតាំងនៅប្រទេស Mexico បានចែករំលែកបទពិសោធន៍ដ៏ជូរចត់របស់គាត់មុននឹងគាត់អាចទទួលបានភាពជោគជ័យដល់សព្វថ្ងៃនេះ ដែលពីមុនគាត់គ្រាន់តែជាអ្នកធ្វើការនៅការដ្ឋានសំណង់ធម្មតាមនិងជាជនអន្ដោប្រវេសន៍ម្នាក់ប៉ុណ្ណោះ។

លោកបានលើកឡើងថា​ កាលពីមុនគាត់យល់ថាជីវិតគាត់គឺដើរដល់ចំណុចសូន្យតែម្ដង ជាពិសេសនៅពេលដែលគាត់ដឹងថាភរិយារបស់គាត់មានផ្ទៃពោះនៅថ្ងៃដំបូង ដែលលោកដល់ថ្នាក់ទៅអង្វរករសុំការងារធ្វើទោះបីជាការងារនោះទទួលបានកម្រៃតិច ឬលំបាកយ៉ាងណាក្ដី ហើយអ្វីដែលគាត់ចង់ផ្ញើរជាសារទៅកាន់មនុស្សគ្រប់ៗគ្នានោះគឺ ‘អ្វីៗក៏អាចទៅរួចបានដែរ’។

មនុស្សដូចជារូបលោកនេះមានការប្រឹងប្រែងជាខ្លាំង ជាពិសេសនៅពេលដែលលោកបានមករស់នៅប្រទេសMexico ដំបូង ដោយលោកមិនសូវចេះភាសាអ្វីនោះទេ តែដោយសារការចង់ចេះចង់ដឹង លោកបានទៅអនុវត្តនិយាយជាមួយនឹងអ្នកស្រវឹងថែមទៀតផង រហូតអាចអភិវឌ្ឍខ្លួនក្លាយជាអ្នកនិយាយបានល្អដូចសព្វថ្ងៃនេះ។

ចៃដន្យ ម្ដាយរបស់លោកពូកែធ្វើម្ហូបមែនទែនរហូតដល់រូបលោកមានសមត្ថភាពប្រហាក់ប្រហែលនឹងម្ដាយរហូតគាត់ ទើបដល់ថ្ងៃមួយដែលមានមិត្តភ័ក្រ្តរបស់លោកម្នាក់បានមកភ្លក់ស្នាដៃធ្វើមុខម្ហូបរបស់លោក ទើបនាំគ្នាបែកគំនិតចង់បង្កើតជាអាជីវកម្មបន្តិចបន្តួចព្រោះថាមិនចង់ខ្ជះខ្ជាយទេពកោសល្យចោលទទេ។

មិនខកបំណងពិតមែន ជាមធ្យម ពេលនោះគឺមានភ្ញៀវប្រមាណជាង២០០នាក់ក្នុងមួយថ្ងៃ ដែលលោកគិតថាវាល្មមដល់ពេលដែលលោកពង្រីកអាជីវកម្មរបស់គាត់តទៅមុខហើយ។ មកដល់សព្វថ្ងៃ លោកមានភោជនីយដ្ឋានចំនួន៧កន្លែងនៅវ៉ាស៊ីនតោន ដែលភោជនីយដ្ឋាននិមួយៗមានភ្ញៀវប្រមាណជាង៦០០នាក់ក្នុងមួយថ្ងៃ ដែលវាជាចំនួនដ៏សន្ធឹកសន្ធាប់មួយនិងរកចំណូលបានរាប់លានដុល្លារផងដែរ។

លោកបានបញ្ជាក់ថែមថា លោកមានអារម្មណ៍រីករាយក្រៃដែលពេលនោះលោកបានសម្រេចឈានជើងមួយជំហានចេញពីការងារនៅការដ្ឋានសំណង់នោះ​ បើមិនពុំនោះទេ លោកប្រាកដជាមិនអាចឈរជើងនៅទីកន្លែងសព្វថ្ងៃនេះបាននោះទេ៕

ដោយ៖​ ហុង

 

LEAVE A REPLY

Please enter your comment!
Please enter your name here