បឹងតាមោគ នឹងត្រូវលុប២០ហិកតា ដើម្បីធ្វើជាផ្សារបោះដុំបន្លែ

0
504

បឹងតាមោគ កប់ស្រូវ នឹងត្រូវយកដីលុបចំនួន២០ហិកតា ដើម្បីយកធ្វើជាផ្សារបន្លែបោះដុំនៅលើប្រព័ន្ធផ្លូវមុនីរ៉េត ផ្លូវម៉ៅសេងទុង និង ផ្សារបន្លែនៅលើប្រពន្ធ័ផ្លូវតំបន់អាសែង(A5)ទៅដាក់នៅកន្លែងថ្មី ដើម្បីដោះស្រាយបញ្ហាចរាចរនៅក្នុងទីក្រុងដែលកំពុងមានការកកស្ទះចរាចរណ៍។

យោងតាមលិខិតរបស់ទីស្តីការគណរដ្ឋមន្រ្តី លេខ៨២៧ សជណ ចុះថ្ងៃទី២ សីហាឆ្នាំ២០១៨កន្លងមក និងចុះហត្ថលេខាដោយលោកប៊ុន អ៊ុយ ដែលមានកម្មវត្ថុថា រដ្ឋាភិបាលបានយល់ព្រមជាគោ​លការណ៍យកដីចំនួន២០ហិកតា នៅបឹងតាមោគ ដើម្បីសាងសង់ផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងចំណតរថយន្ត ។

លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ឲ្យដឹងថា ការរើផ្សារនេះជាការរំដោះបញ្ហាចរាចរណ៍ និងសណ្តាប់ធ្នាប់របៀបរៀបរយរបស់ក្រុង ខណៈបច្ចុប្បន្ននៅទីក្រុងភ្នំពេញមានបញ្ហាចរាចរណ៍ដូចជាទីក្រុងនានានៅលើពិភពលោក ហេតុនេះយើងត្រូវ​រៀបចំសណ្តាប់ធ្នាប់ និងចរាចរណ៍ឲ្យបានល្អប្រសើរ។

LEAVE A REPLY

Please enter your comment!
Please enter your name here