យុទ្ធសាស្ត្រកំពូលមួយរបស់យីហោយក្សក្រហមMcdonald’s ធ្វើឲ្យអតិថិជនពេញចិត្តស្តូក

0
292

យក្សក្រហមអាមេរិកMcdonald’s រំលេចខ្លួននៅប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន និងជឿនលឿនច្រើនណាស់នៅជុំវិញពិភពលោក ប៉ុន្តែក៏ក្រអឺតណាស់ដែរ ដោយមិនសូវជាបើកភ្នែកមើលឡើយប្រទេសកំពុងតែអភិវឌ្ឍន៍មួយចំនួនទៅវិញ។ មិនចំឡែកទេ ដែលយីហោល្បីមុនគេមុនឯង ហើយឈរជើងលើកំពូលតារាងយូរជាងគេមួយនេះ អាចក្តាប់មិនរបូតភាពរីកចម្រើនដែលខ្លួនបានសាងមិនឲ្យគេប្រជែងឈ្នះនោះហើយវាយឬកដូច្នេះ ពីព្រោះតែអ្នកគ្រប់គ្រងយីហោមួយនេះតែងរកនឹកឃើញយុទ្ធសាស្រ្តប្លែកៗនិងថ្មីៗ ហើយមុនគេបង្អស់ថែមទៀតផងក្នុងប្រជែងក្នុងទីផ្សារ។

នៅក្នុងអត្ថបទមួយនេះ លោកអ្នកនឹងដឹងថាយុទ្ធសាស្រ្តអ្វីដែលយីហោដែលខ្ញុំហ៊ានឲ្យឈ្មោះថាយក្សក្រហមមួយនេះ ប្រើសម្រាប់ឆក់យកអារម្មណ៍អ្នកគាំទ្រ នោះគឺ របៀបផ្តល់សេវាកម្មថ្មីៗ ដែលទើបតែប៉ុន្មានខែមុននេះទេ ក្នុងស្ពតពាណិជ្ជកម្មមួយរបស់ Mcdonald’s ដែលបង្ហាញពីភាពរហ័សរហួននៃការផ្តល់ជូនសេវាកម្មថ្មី ដោយអតិថិជនមិនចាំបាច់ចុះពីលើរថយន្តឡើយ។

មានន័យថា គ្រាន់តែប្រាប់លម្អិតពីអាហារដែលខ្លួនចង់បានរួចគិតលុយ ហើយជិះតាមផ្លូវមួយដែលធ្វើដំណើរជុំវិញហាង អតិថិជនអាចទទួលបានអាហារដែលខ្លួនកុម្ម៉ង់តែម្តង។ មែនទែនទៅវាមិនមែនជាវេទមន្ត ឬសៀករហ័សកម្មអ្វីនោះទេ ប៉ុន្តែនេះជាការបង្កើតប្រព័ន្ធប្រតិបត្តការណ៍ដែលលឿន និងទាន់សភាពការណ៍ដែលធ្វើឲ្យអតិថិជនពេញចិត្តបំផុតនៅពេលចូលដល់មាត់ច្រករបស់ហាងយីហោមួយនេះ។

គួរជម្រាបថា Mcdonald’s ឈរលើកំពូលតារាងជាង១០ឆ្នាំមកហើយ ហើយយីហោមួយនេះនៅមិនទាន់រំលេចខ្លួននៅកម្ពុជានៅឡើយ ដោយមិនរំពឹងថាមកឆាប់ៗនេះនោះទេ ដោយសារតែការរំពឹងទិញយកមកដំណើរការរបស់សហគ្រិនក្នុងស្រុកមួយចំនួននៅមិនទាន់ចេញជាផ្លែផ្កានៅឡើយ ដែលយើងត្រូចរង់ចាំយូរទៀតហើយមើលទៅ៕

 

អត្ថបទដោយ៖ Noun Vannak , Franchise Editor

LEAVE A REPLY

Please enter your comment!
Please enter your name here