ល្បីថា Mazda CX-5 ឆ្នាំនេះឡើងសមត្ថភាពស្ទើរតែវ៉ាដាច់ឡានប្រណិតថ្លៃៗ តែតម្លៃទាបជាងគេឆ្ងាយ

0
2647

ថ្វីត្បិតតែ Mazda មិនមែនជាយីហោឡានប្រណិតដូច Audi, BMW ឬ Mercedes-Benz ពិតមែន ប៉ុន្តែ Mazda បានផ្តល់ឲ្យអតិថិជននូវអ្វីដែលយីហោឡានប្រណិតទាំងនោះមិនអាចធ្វើបានជាមួយតម្លៃធូរថ្លៃដូចយីហោជប៉ុនមួយនេះ ដូចជាមុខងារសាកអាគុយ turbocharged, ម៉ូទ័រអូសកង់មុខក្រោយជាមួយតម្លៃក្រោម ៤០០០០ ដុល្លារ នៅទីផ្សារអាមេរិក។

ឡានជប៉ុនដែលចេញឆ្នាំ ២០១៩ នេះ បានវិវត្តន៍ខ្លួនទៅជាឡានប្រណិតដែលមានពីរប្រភេទទីមួយត្រូវបានគេហៅថា Grand Touring និងប្រភេទ Signature ។ ឡានប្រណិតទាំងពីរនេះបំពាក់ម៉ាស៊ីនល្បឿនលឿនប្រភេទ Skyactiv 2.5T កាន់តែពិសេសនោះគឺកម្លាំងម៉ាស៊ីន ២៥០ សេះ អាចឲ្យអ្នកបើកលឿនគួរសម និងអាចរត់ផ្លូវឆ្ងាយផងដែរ ។

ចំណែកប្រភេទម៉ាស៊ីនកូនកាត់ turbocharged ជាប្រភេទម៉ាស៊ីន ២.០ លីត្រ មាន ៤ ស៊ីឡាំង កម្លាំង ១៨៧ សេះ ។

ចំពោះប្រភេទឡានប្រណិត Grand Touring និង Signature បានបំពាក់មកជាមួយបច្ចេកវិទ្យាសុវត្ថិភាពកម្រិតខ្ពស់ជាងម៉ូឌែលចាស់ៗ និងមានប្រព័ន្ធ AWD ឬម៉ូទ័រអូសទាំងកង់មុខក្រោយ ជាមួយតម្លៃទាបបើធៀបជាមួយឡាន Audi Q3 ឬ BMW X3 ដែលមានតម្លៃចាប់ពី ៣៥០០០ ដុល្លារ ។

ចំពោះម៉ាស៊ីន turbocharged ឆ្នាំនេះ ស្ទុះលឿនគួរសម អាចរត់ពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងចំណាយពេលត្រឹមតែ ៦.៥​ វីនាទីប៉ុណ្ណោះ លឿនជាងម៉ាស៊ីនស្តង់ដារ ២ វីនាទី ។

ម៉ូឌែលថ្មីនេះល្បីថាវាអាចបើកលើទឹកកក,ផ្លូវធ្លាក់ព្រិលឬផ្លូវរអិលបានធម្មតា ដោយសារវាមានបច្ចេកវិទ្យា i-Activ (អូសកង់មុខក្រោយ) និង SkyActiv-Drive ។

ចំពោះមុខងារសុវត្តិភាពវិញ វាបំពាក់មកជាមួយកាមេរ៉ាមុខក្រោយ កាមេរ៉ា ៣៦០ ឌឺក្រេសម្រាប់មើលជុំវិញឡាន មុខងារឲ្យសញ្ញាពេលឡានចូលជិតវត្ថុ មនុស្ស សត្វឬឡានផ្សេង ។ លើសពីនេះវាមានសេនស័រសម្រាប់មើលវត្ថុក្នុងទីងងឹត និងហ្វ្រាំងស្វ័យប្រវត្តិផងដែរ ។

Mazda Cx-5 ឆ្នាំនេះ មានតម្លៃប្រហាក់ប្រហែលនឹងគូប្រកួតដូចជា Toyota RAV4 ដែលទើបចេញក្តៅៗ តម្លៃប្រមាណ ៣៣០០០ ដុល្លារ ។

គួរបញ្ជាក់ថា តាំងពីចេញលក់ដំបូងកាលពីឆ្នាំ ២០១៣ មក Mazda បានលក់ចេញលើទីផ្សារពិភពលោកបាន ២ លានគ្រឿង ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

ប្រភព ៖ truckcs.com

 

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here