ឱកាស ឬហួសពេលទៅហើយសម្រាប់ម៉ាតទំនិញក្នុងស្រុកប្រកាសលក់ហ្រ្វេនឆាយ?

0
2146

យីហោម៉ាតទំនិញរីកស្គុះស្គាយពេញទីក្រុងភ្នំពេញ ប៉ុន្តែក្រៅពីម៉ាតការ៉ាសសាំងនៅមិនទាន់មានឡើយម៉ាតទំនិញក្នុងស្រុកណាមួយប្រកាសលក់សិទ្ធអាជីវកម្មទ្រង់ទ្រាយធំនៅឡើយ។ មានហេតុផលច្រើនណាស់ ដែលរូបភាពបែបនេះកើតឡើងទៅរួច តែក៏ពិបាកស្មានដែរ បើម៉ាតទំនិញលំដាប់កំពូលដូចជា 7-ELEVEN ជាដើមចូលស្រុកខ្មែររួច ឱកាសដែលដាក់ចំណងប្រហែលទំនងជាពិបាកកើតមានបានណាស់ ព្រោះថាមកទល់នឹងពេលនេះពិតជាមិនទាន់មានយីហោខ្លាំងណាមួយចេញមុខមកពិតមែន។

តើធ្វើម្តេចទៅទើបអាចចេញរួច? វាគឺជាឱកាសមួយដែលសហគ្រិនក្នុងស្រុកគួរហ៊ានវិនិយោគលើប្រភេទអាជីវកម្មវែងឆ្ងាយមួយនេះ ដោយសំអាងលើទុនពង្រីក ការកសាងយីហោ និងយុទ្ធសាស្រ្តគ្រប់គ្រង ធ្វើទីផ្សារ ពីព្រោះបើតាមបទពិសោធន៍នៅឥណ្ឌូនេស៊ីម៉ាតទំនិញក្នុងស្រុករបស់គេឈរជើងរឹងមាំ និងរីកចម្រើនជាង 7-ELEVEN ទៅទៀត ដែលធ្វើឲ្យស្ថាបនិករបស់យីហោក្នុងស្រុកគេក្លាយជាសេដ្ឋីបាត់ទៅហើយ។

ដោយឡែកងាកមកថៃវិញ សហគ្រិនក្នុងស្រុកពិបាកនឹងបើកយីហោខ្លួនឯងណាស់ ពីព្រោះ 7-ELEVEN បានត្របាក់លេបទីផ្សារស្ទើរតែដាច់មុខតែឯងទៅហើយ។ ដូច្នេះទោះបើកយីហោក្នុងស្រុករាប់រយសាខាក៏នៅតែពិបាកនឹងផ្តួលជាង១ម៉ឺនសាខារបស់ស្តេចត្រាញ់លេខ៧នេះដែរ ព្រោះថាយឺតពេលឆ្ងាយណាស់ទៅហើយ។

ម្តងទៀតកំឡុងពេលនេះជាឱកាសសម្រាប់បង្កើតថ្មី ឬពង្រីកសាច់ដុំរបស់យីហោក្នុងស្រុក ប៉ុន្តែបើមានយីហោក្រៅស្រុកណាធ្វើបានមុន និងរីកចម្រើនខ្លាំងមែនទែន សហគ្រិនក្នុងស្រុកគួរកុំគិតចង់ប្រឡូកអាជីវកម្មនេះទៀតអី ប្រសិនបើចង់បង្កើតយីហោខ្លួនឯងនោះ៕

 

អត្ថបទដោយ៖ Noun Vannak  , Franchise Editor

អ្នកនិពន្ធសៀវភៅ ហ្រ្វេនឆាយ ចេញលក់ឆាប់ៗនេះ…………

LEAVE A REPLY

Please enter your comment!
Please enter your name here