កែវ ឡង់ ឌី អាជីវកម្មដែលល្អបំផុត គឺអាជីវកម្មដែល យល់ពីការឈឺចាប់ និងការលំបាករបស់អិថិជន

0
294

ក្នុងពេលបច្ចុប្បន្ននេះ គឺមានអាជីវកម្មយ៉ាងច្រើនកំពុងតែរីកលូតលាស់ដូចផ្សិត គឺដោយសារតែសេដ្ឋកិច្ចរបស់ប្រទេសយើងកំពុងតែរីកចំរើន និងអភិវឌ្ឍន៍យ៉ាងខ្លាំង ។ ប៉ុន្តែទន្ទឹមនិងការរីកលូតលាស់យ៉ាងច្រើននៃអាជីវកម្មផ្សេងៗទាំងនោះ ក៏មានយុវជនជំនាន់ថ្មី និងអ្នកដែលរកស៊ីជំនាន់ថ្មីជាច្រើនដែលមានបំណងចង់ប្រឡូកក្នុងវិស័យអាជីវកម្មនេះផងដែរ ។ អាជីវកម្មគឺជាផ្នែកមួយក្នុងការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ ព្រោះថាបើអាជីវកម្មទាំងអស់នៅក្នុងប្រទេសមានការរីកចំរើន ជីវភាពប្រជាជនក៏មានការរីកចំរើនដូចគ្នាផងដែរ ។ ប៉ុន្តែមុននិងជ្រើសរើស និងចាប់ផ្តើមនូវអាជីវកម្មណាមួយអ្នកត្រូវតែគិតពិចារណាអោយបានច្បាស់លាស់ថាតើមុខរបរ និងអាជីវកម្មរបស់អ្នកដែលនិងចេញរកស៊ីនោះ អាចដោះស្រាយបញ្ហា របស់មនុស្សជាតិបានកំរិតណា។

ទាក់ទងនិងបញ្ហានេះលោក កែវ ឡុងឌី ដែលជានាយកប្រតិបត្តិក្រុមហ៊ុន ស្រមោច Trading Solution បានលើកឡើងថា អាជីវកម្មដែលល្អបំផុត គឺអាជីវកម្មដែល យល់ពីការឈឺចាប់ និងការលំបាករបស់អិថិជន ។

អ្វីដែលលោក កែវ ឡុងឌី លើកឡើងមកនេះគឺចង់មានន័យថាអាជីវកម្មដែលល្អបំផុត និងមានន័យបំផុតគឺជាអាជីវកម្មដែលអាចជួយដោះស្រាយបញ្ហាផ្សេងៗរបស់មនុស្សក្នុងពេលបច្ចុប្បន្នបានយ៉ាងច្រើនគឺជាអាជីវកម្មដែលល្អបំផុត ។ ហើយចំណុចមួយទៀតអ្នកត្រូវតែចាប់អោយបាននូវបញ្ហាឈឺចាប់ និងការលំបាកនានារបស់មនុស្សក្នុងសង្គមបច្ចុប្បន្នដែលកំពុងតែជួបប្រទះ ។ នៅត្រង់ចំណុចនេះអ្នកគួរតែដឹងមុនអោយបានច្បាស់ថាអាជីវកម្មអ្នកគឺពិតជាអាចដោះស្រាយ និងឆ្លើយបតនិងការលំបាករបស់ប្រជាជនក្នុងប្រទេសទាំងមូលបានពិតមែន ។ ហើយបើសិនជាអាជីវកម្មរបស់អ្នកមានចំណុចទាំងនេះមែន អាជីវកម្មរបស់អ្នកនិងក្លាយជាអាចីវកម្មមួយដ៏ល្អ និងមានន័យបំផុតសម្រាប់មនុស្សជាតិ ។

ភាពឈឺចាប់ដែលលោក កែវ ឡុងឌី បានលើកឡើងមកនេះគឺសំដៅទៅលើចំណុចខ្វះខាតរបស់សង្គម និងចំណុចខ្វះខាតរបស់ទីផ្សារដែលមិនទាន់អាច ឆ្លើយតប និងបំពេញតម្រូវការ របស់ប្រជាជនបាន។ ដូច្នេះហើយប្រសិនបើអាជីវកម្មរបស់អ្នកអាចជួយអោយប្រជាជនឈប់ឈឺចាប់បានអ្នកនិងទទួលបានទាំងប្រាក់ចំនេញ ភាពជោគជ័យ និងការសសើរពីសំណាក់មនុស្សទូទៅថែមទៀតផង ។

អត្ថបទដោយ នេន សុធា (Leadership Writer)  

LEAVE A REPLY

Please enter your comment!
Please enter your name here