ក្រុមហ៊ុន៤ បានបោះទុនជិត២០លាន$ លើគម្រោងរោងចក្រចំនួន៤នៅកម្ពុជា

0
1113

ថ្មីៗនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានផ្តល់សិទ្ធិអនុញ្ញាតឲ្យ ក្រុមហ៊ុនចំនួន៤ ដើម្បីធ្វើការបោះទុនវិនិយោគលើរោងចក្រសំខាន់ផ្សេងៗនៅខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។

១-“SEES GLOBAL (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរ ស្រោមដៃ-មួក-កន្សែងបង់ក-កាបូបស្ពាយ និងសម្ភារៈកីឡាគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកស្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤,១៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.១៦៦កន្លែង។

២-“SHENG XIANG LI (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូប ខ្សែក្រវ៉ាត់ និងគ្រឿងបន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,១៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ចំនួន ៨១៦កន្លែង។

៣-“CAMBODIAN NEW HUNTER BAG & LUGGAGE CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤,០៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ចំនួន ១.០៥៦កន្លែង។

៤-“TECHWAVES ALLIANCE (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤,៥៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២៩៤កន្លែង។

សូមបញ្ជាក់ថា រោងចក្រចំនួន៤នេះពិតជាមានសារៈសំខាន់ខ្លាំងចំពោះសេដ្ឋកិច្ចកម្ពុជា និងបានផ្តល់ឱកាសការងារដោយផ្ទាល់ជិត ៤ពាន់នាក់។