វិធីសាស្ត្រវិនិយោគអលចនទ្រព្យមួយរបស់Robert Kiyosaki ប្រើហើយទទួលបានជោគជ័យ

0
1233

លោក Robert Kiyosaki ជាអ្នកនិពន្ធសៀវភៅ Rich Dad Poor Dad ដែលជាសៀវភៅលក់ដាច់បំផុតនៅសហរដ្ឋអាមេរិក និងនៅតាមបណ្តាប្រទេសដទៃទៀតនៅលើពិភពលោក។ លោក Robert មានប្រវត្តិតស៊ូដំបូងដោយការចាប់ផ្តើមបើកអាជីវកម្មជាអ្នកលក់កាបូប។ ប៉ុន្តែអាជីវកម្មលើកដំបូងរបស់លោកត្រូវបានដួលរលំ ហើយលោកក៏មិនបានបោះបង់ចោលគំនិតជាអ្នករកស៊ីទៅវិញទេ គឺលោកនៅតែបន្តធ្វើវាដោយដូរពីអ្នកលក់កាបូប ទៅជាអ្នកលក់អាវយឺតវិញម្តង។

លោក Robert ក៏ជាអ្នកវិនិយោគអចលនទ្រព្យជោគជ័យមួយរូបដោយសារតែលោកជាមនុស្សដែលមានភាពវៃឆ្លាតក្នុងការវិនិយោគ លោកបានលម្អិតថាការវិនិយោគអចលនទ្រព្យមិនចាំបាច់មានប្រាក់ក៏អ្នកអាចវិនិយោគបានដែរ។ ខាងក្រោមនេះគឺជាវិធីសាស្រ្ដដែលលោកបានអនុវត្ដ៖

កិច្ចសន្យាទិញលក់៖ វិធីសាស្រ្ដមួយនេះអាចធ្វើអោយអ្នកទិញអចលនទ្រព្យដោយមិនចាំបាច់មានប្រាក់នោះទេ លោកអ្នកអាចស្វែងរកអចលនទ្រព្យណាមួយដែលគេដាក់លក់ តែអ្នកត្រូវដឹងច្បាស់អំពីតម្លៃទីផ្សារអចលនទ្រព្យនៅទីនោះ តើអចលនទ្រព្យដែលដាក់លក់នោះមានតម្លៃប៉ុន្មាន? តើអចលនទ្រព្យនោះលក់វិញអាចចំណេញដែរឫទេ? បើអ្នកប្រាកដថាអ្នកអាចលក់បានចំណេញ ហើយអ្នកមិនមានប្រាក់ដើម្បីទិញ អ្នកអាចធ្វើកិច្ចសន្យាទិញលក់ ជាមួយម្ចាស់អចលនទ្រព្យ ដែលមានរយៈពេលកំណត់មួយជាក់ល័ក្ខ រួចហើយស្វែងរកអតិថិជន ឫវិនិយោគិនមកទិញ។

ឧទាហរណ៍៖មានដីមួយហិកតាគេលក់ក្នុងតម្លៃ ១០ម៉ឺនដុល្លារ តែដីនៅតំបន់នោះក្នុងមួយហិកតាមានតម្លៃ ១២ម៉ឺនដុល្លារ បើអ្នកដឹងថាដីនេះលក់បានចំណេញ លោកអ្នកគ្រាន់តែធ្វើកិច្ចសន្យាទិញលក់ក្នុងរយៈពេលកំណត់​មួយជាក់ល័ក្ខ បន្ទាប់មកលោកអ្នកគ្រាន់តែស្វែងរកអតិថិជន ឫវិនិយោគិនដែលចាប់អារម្មណ៍ទិញដីនោះបានហើយ។ ការធ្វើបែបនេះលោកអ្នកចំណេញបានប្រាក់ ២ម៉ឺនដុល្លារ ដោយមិនចំណាយសូមបីតែមួយសែន ប៉ុន្ដែលោកអ្នកអាចធ្វើបែបនេះបានក៏ត្រូវចេះវាយតម្លៃ និងដឹងច្បាស់អំពីតម្លៃទីផ្សារ ហើយជឿជាក់ថាខ្លួនឯងអាចលក់បាន។

វិនិយោគដោយប្រើប្រាក់អ្នកដ៏ទៃ៖ មានអ្នកមានលុយជាច្រើនដែលមានលុយហើយ មិនដឹងពីឱកាសនៃការវិនិយោគ បើលោកអ្នកមានភាពវៃឆ្លាតអ្នកអាចយកលុយរបស់ពួកគាត់ទៅវិនិយោគបាន តែអ្នកមានគម្រោងផែនការវិនិយោគមួយដែលច្បាស់លាស់ដើម្បីបង្ហាញទៅដល់ពួកគាត់។ អ្នកមានលុយគេរីករាយនឹងអោយប្រាក់មកយើងនៅពេលដែលយើងមានគម្រោគផែនការអ្វីមួយដែលច្បាស់លាស់ ពីព្រោះនេះជាការវិនិយោគមួយដែលធ្វើអោយពួកគាត់ចំណេញប្រាក់បានច្រើនផងដែរ។ បើអ្នកអាចធ្វើបែបនេះទទួលបានជោគជ័យអ្នកពិតជានឹងទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុ៕

អត្ថបទដោយ៖ សន សារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here