រោងចក្រដែលអាចបង្កើតការងារជាង ៣ពាន់កន្លែង ត្រៀមរំលេចខ្លួនឡើងក្នុងខេត្តកណ្តាល

0
1249

រោងចក្រចំនួន០៣ ដែលអាចបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរប្រមាណជា ៣៥៧៦នាក់ ក្រោមទុនវិនិយោគសរុបជាង ១៣លានដុល្លារអាមេរិក នឹងលេចរូបរាងឡើងនៅក្នុងខេត្តកណ្តាលនាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៨។

រោងចក្រដែលទើបនឹងត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរនោះ រួមមានដូចជា៖

១. SEES GLOBAL (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរ ស្រោមដៃ-មួក-កន្សែងបង់ក-កាបូបស្ពាយ និងសម្ភារៈកីឡាគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកស្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤,១៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.១៦៦កន្លែង។

២. SHENG XIANG LI (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូប ខ្សែក្រវ៉ាត់ និងគ្រឿងបន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,១៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ចំនួន ៨១៦កន្លែង។

៣. TECHWAVES ALLIANCE (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤,៥៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២៩៤កន្លែង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here