តោះមកដឹងទស្សនៈមួយរបស់Donald Trump ដែលធ្វើឲ្យគាត់ក្លាយជាមហាសេដ្ឋីអចលនទ្រព្យ

0
892

លោក ដូណាល់ ត្រាំ បច្ចុប្បន្ននេះជាប្រធានាធិបតីទី៤៥ និងជាអតីតមហាសេដ្ឋីអចលនទ្រព្យដ៏ពូកែម្នាក់របស់សហរដ្ឋអាមេរិក។ លោក ត្រាំ ត្រូវបានមនុស្សមួយចំនួនគិតថា ជាមនុស្សម្នាក់ដែលខុសពីបុគ្គលធម្មតា ព្រោះលោកជោគជ័យទំាងជំនួញ និងនយោបាយ ហើយមូលហេតុសំខាន់បំផុតដែលធ្វើឱ្យគាត់ជោគជ័យនៅពេលនេះ គឺមកពីការគិតរបស់គាត់ខុសពីបុគ្គលធម្មតា ឬអ្នករកស៊ីធម្មតា។

គិតធំ គឺជាទស្សនៈរបស់លោក ត្រាំ  ដែលធ្វើឲ្យលោកក្លាយជាបុគ្គលជោគជ័យទាំងផ្នែកជំនួញ និងនយោបាយរូបនេះ ធ្លាប់បានលើកឡើងថា បើអ្នកជ្រុលជាគិតហើយ ហេតុអ្វីមិនព្រមគិតឲ្យធំ ដោយលោកបានបញ្ជាក់ថា ការគិតនឹងកំណត់គោលដៅនេះហើយដែលធ្វើឲ្យមនុស្សមានវាសនា និងអនាគតខុសដាច់ពីគ្នា។ លោកពន្យល់ថា មនុស្សសាមញ្ញចូលចិត្តគិត និងកំណត់គោលដៅណាដែលមានសុវត្ថិភាព ឬងាយៗ ចូលចិត្តធ្វើតែរឿងតូចៗងាយនឹងសម្រេច មិនចូលចិត្តគិតធំព្រោះខ្លាចលំបាក។

លោក ត្រាំ បានអនុវត្ដគំនិតនៃការគិតធំរបស់លោករហូតទទួលបានជោគជ័យខ្លាំងលើមុខជំនួញ និងក្លាយទៅជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក។ គន្លឹះដែលធ្វើឲ្យមនុស្សទូទៅអាចគិតធំបាន គឺត្រូវផ្ដោតលើការគិត លោកថានៅពេលដែលលោកជាប់គាំងហិរញ្ញវត្ថុបានធ្វើអោយលោកគិតខ្លាំងព្រាបដូចមនុស្សឆ្កូត ដើរគិត ដេកគិត តែនៅពេលដែលលោកបានជួបជាមួយសហគ្រិនខ្លាំងៗផ្សេងទៀត ទើបលោកដឹងថាពួកគាត់សុទ្ធតែធ្លាប់គិតដូចគាត់ទាំងអស់។

ត្រាំ ជាមនុស្សម្នាក់ដែលជឿជាក់យ៉ាងមុតមាំថា ការមិនព្រមបោះបង់នៅអ្វីមួយដែលខ្លួនកំពុងជួបបញ្ហានោះ នឹងធ្វើឱ្យគាត់រកឃើញភាពជោគជ័យយ៉ាងពិតប្រាកដ។ ដូចពាក្យមួយឃ្លាគាត់បាននិយាយថា ទីណាមានឧបសគ្គ ឬបញ្ហាស្មុកស្មាញ ទីនោះហើយជាឱកាសល្អបំផុតសម្រាប់គាត់ ព្រោះមានសហគ្រិនមិនច្រើននាក់ទេ ដែលហ៊ានប្រថុយចាប់យកឱកាសទាំងនោះ

មនុស្សម្នាក់ចាំបាច់ត្រូវគិតវិជ្ជមានលើខ្លួនឯង មិនត្រូវគិតអវិជ្ជមានមកលើខ្លួនឯងជាដាច់ខាត ព្រោះការគិតវិជ្ជមានគឺជារឿងសំខាន់បំផុតដែលនាំមនុស្សរកឃើញភាពជោគជ័យ និងធ្វើអ្វីមួយដោយមិនងាយនឹងបោះបង់នោះទេ ទោះបីជាមានឧបសគ្គធំយ៉ាងណាក៏តែនៅស៊ូបានដែរ។

លោកបានលើកឡើងថា បើចង់ក្លាយជាអ្នកមានក្នុងវិស័យអចលនទ្រព្យលឿន កុំទិញទុកចោលទិញហើយត្រូវអភិវឌ្ឍ យុទ្ធសាស្រ្តនេះលោកអ្នកមិនចាំបាច់ទិញអចលទ្រព្យដោយរង់ចាំតម្លៃឲ្យអគារ ឬដីនោះទ្បើងថ្លៃនោះទេ៕

អត្ថបទដោយ៖ សន សារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here