សហគ្រិនចិន ដែលមានក្រុមហ៊ុនធំៗជាច្រើននៅក្នុងដៃ ចង់មកពង្រីកអាជីវកម្មនៅកម្ពុជា

0
1135

លោក វ៉ាង យ៉ុង ប្រធានក្រុមហ៊ុន Peng He អន្តរជាតិ និងជាអនុប្រធានសមាគមសហគ្រិននៃទីក្រុងស៊ិនចិន បានដឹកនាំគណៈប្រតិភូសមាគមសហគ្រិនរបស់ខ្លួនដែលមានសមាជិកសរុបចំនួន ៧២នាក់ ចូលជួបពិភាក្សាគ្នាជាមួយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វែងរកឱកាសពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា។

ក្នុងជំនួបពិភាក្សាគ្នា ដែលធ្វើឡើងកាលពីថ្ងៃសុក្រមិ្សលមិញនេះ លោក សុខ ចិន្តាសោភា បានសម្តែងនូវការស្ងប់ស្ងែង និងកោតសរសើរដល់ការរីកចម្រើនយ៉ាងឆាប់រហ័សនៃទីក្រុងស៊ិនចិនដែលបានក្លាយជាតំបន់សេដ្ឋកិច្ចពិសេសដំបូងគេបំផុតប្រចាំប្រទេសចិនកាលពីឆ្នាំ១៩៧៨ និងបានប្រែក្លាយពីភូមិនេសាទដ៏តូចមួយទៅជារោងចក្រនៃពិភពលោក។

ដោយឡែក លោក វ៉ាង យ៉ុង បានសន្យាយ៉ាងមុតមាំថា ខ្លួននឹងខិតខំធ្វើការទាក់ទាញនិងផ្សព្វផ្សាយឱ្យអ្នកវិនិយោគស៊ិនចិនមកបណ្តាក់ទុននៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមថែមទៀត ដើម្បីបន្តរឹតចំណង់មិត្តភាពនិងទំនាក់ទំនងសេដ្ឋកិច្ចនៃប្រជាជាតិទាំងពីរ។

សូមបញ្ជាក់ថា គណៈប្រតិភូសមាគមសហគ្រិនទីក្រុងស៊ិនចិន ដែលមានសមាជិកសរុបចំនួន ៧២ នាក់នោះ គឺមកពីក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យ គ្រឿងសង្ហារឹម សណ្ឋាគារ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា អគ្គសនី និងបរិក្ខាពេទ្យ។

គួររម្លឹកដែរថា កាលពីឆ្នាំ២០១៧កន្លងទៅ ទំហំសេដ្ឋកិច្ចទីក្រុងស៊ិនចិនបានរីកចម្រើនខ្លាំងជាងទីក្រុងហុងកុងទៅទៀត ៕

អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here