មេរៀននិយាយជាសាធារណៈផ្លាស់ប្តូរជីវិតWarren Buffett ក្លាយសេដ្ឋីពាន់លាន$ សព្វថ្ងៃនេះ

0
1340

មកដល់ថ្ងៃនេះ តើមានអ្នកណាដែលមិនស្គាល់សហគ្រិនដ៏ជោគជ័យ លោក Warren Buffett រូបនេះ? លោកមិនមានបទពិសោធន៍ខុសពីយុវជនសម័យនេះប៉ុន្មាននោះទេ គឺមានការភ័យខ្លាចឲ្យតែដឹងថាត្រូវឡើងនិយាយជាសាធារណៈ តែមកដល់ពេលបច្ចុប្បន្នលោកបែរជាយល់ថាវាជារឿងមួយដ៏ល្អសម្រាប់លោកទៅវិញ ព្រោះវាបានបង្រៀនមេរៀនជាច្រើនដែលធ្វើឲ្យគាត់ទទួលបានជោគជ័យមកដល់សព្វថ្ងៃនេះ៖

១. យល់ដឹងពីសង្គមឲ្យបានច្រើន

មុននឹងនិយាយ​​ អ្នកក៏គួរតែដឹងឲ្យបានផងដែរ​ថាអ្នកចង់និយាយអំពីអ្វី។ បញ្ហារបស់មនុស្សភាគច្រើនគឺថាពួកគេហាក់បីដូចជាខ្វះគំនិតក្នុងការនិយាយ ព្រោះមិនសូវបានទទួលពត៌មាន។ ក្នុងការទទួលពត៌មាននេះទៀតសោត គឺតាមរយៈការអាន ការស្ដាប់ ក៏ដូចជាទទួលបទពិសោធន៍ផ្ទាល់ ដែលវានឹងធ្វើឲ្យអ្នកមានអ្វីច្រើនក្នុងការចែករំលែក ហេតុនេះប្រសិនបើអ្នកមិនទាំងដឹងថាមានរឿងរ៉ាវអ្វីខ្លះដែលកំពុងកើតឡើងក្នុងសង្គមនោះអ្នកនឹងជួបបញ្ហាខ្វះអ្វីក្នុងការនិយាយហើយ។

២. ចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួន

ការចែករំលែកគឺជាចំណុចដ៏សំខាន់មួយក្នុងការរៀនពីមនុស្សជុំវិញខ្លួន ហើយអ្នកក៏មិនគួរកំណាញ់ក្នុងការចែករំលែកបទពិសោធន៍ដែលអ្នកធ្លាប់ជួបប្រទះនោះដែរ ព្រោះការដែលធ្វើការចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមកនឹងធ្វើឲ្យអ្នកនិងអ្នកនៅជុំវិញខ្លួនអាចក្លាយជាមនុស្សប្រសើរជាងមុនបានទាំងអស់គ្នា។

៣. និយាយពីអ្វីដែលអ្នកចង់និយាយ

ជាធម្មតានោះទេ ប្រសិនបើអ្នកមិនចាប់អារម្មណ៍ចង់និយាយពីអ្វីមួយនោះទេ អ្នកនឹងមិនឲ្យតម្លៃវានោះឡើយ ដែលធ្វើឲ្យអ្នកស្ដាប់នៅជុំវិញខ្លួនអ្នកនោះមានអារម្មណ៍ថាធុញទ្រាន់ ព្រោះមើលទៅវាក៏មិនខុសអីពីការសម្ដែងនោះឡើយ។ ហេតុនេះ អ្នកគួរព្យាយាមលើកយកប្រធានបទណាដែលអ្នកយល់ឃើញថាចាប់អារម្មណ៍ ហើយខ្លួនឯងក៏ចង់និយាយផងដែរ។

៤. សរសេរទុកជាចំណុចៗ

មិនមែនអ្វីប្លែកទេ ដែលថាមនុស្សយើងមិនអាចចាំអ្វីដែលខ្លួនចង់និយាយបានទាំងស្រុងនោះទេ ដែលនេះហើយជាមូលហេតុដែលអ្នកគួរសរសេរទុកជាចំណុចតូចៗព្រៀង ហើយអ្នកក៏អាចដឹងពីលំដាប់លំដោយថាត្រូវនិយាយពីណាដល់ណាផងដែរ និងមិនបាត់ចំណុចសំខាន់ៗថែមទៀតផង៕

អត្ថបទដោយ៖ ហុង

 

LEAVE A REPLY

Please enter your comment!
Please enter your name here