សៀ ឬទ្ធី៖ ២សំណួរត្រូវសួរខ្លួនឯងមុនពេលទិញផ្ទះតម្លៃថោក

0
628

ទីផ្សារលំនៅឋាននាពេលបច្ចុប្បន្នកុំពុងបំបែរទិសទៅរកផ្ទះតម្លៃទាប សម្រាប់អ្នកមានចំណូលទាប និងមធ្យម ខណៈផ្ទះតម្លៃ​ថ្លៃសម្រាប់អ្នកមាន ដើរជិតដល់ចំណុចឆ្អែត។

ទោះបីជាទីផ្សារផ្ទះតម្លៃទាប មានច្រើន ប៉ុន្តែឧកញ៉ាសៀ ឬទ្ធី ជាស្ថានិក ជាប្រធានក្រុមហ៊ុន Worldbridge Group ជាសហគ្រិនជោគជ័យមួយរូបក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បានបោះទុនវិនិយោគ​លើគម្រោងធំៗជា​ច្រើនមាន​ផ្សារទំនើប លំនៅឋានតម្លៃទាប និងមធ្យម និងអគារខុនដូរជាដើម បានបានបង្ហាញនៅសំណួរ២ ត្រូវសួរខ្លួនឯងមុនពេលដែល យើងត្រូវសម្រេចចិត្តទិញផ្ទះតម្លៃទាប។

១. តើគម្រោងផ្ទះតម្លៃថោកជារបស់អ្នកណា?

ការដែលដឹងថា តើអ្នកអភិវឌ្ឍន៍ជាអ្នកណា គឺពិតជារឿងសំខាន់ ព្រោះវាជាទំនុកចិត្ត ៥០ភាគរយហើយ ដែលយើងតត្រូវសម្រេចចិត្តទិញ។ ម្យ៉ាងវិញទៀត ប្រវត្តិនៃអ្នកអភិវឌ្ឍយើងត្រូវដឹងច្បាស់ ថាគាត់ ធ្លាប់ធ្វើអ្វីខ្លះពីមុនមក ជោគជ័យឬទេ ហើយ ធ្លាប់មានបញ្ហាជាមួយអតិថិជនដែរឬអត់។

២. ហេតុអ្វីបានជាផ្ទះនោះថោក?

បើនិយាយពីផ្ទះតម្លៃថោក ជាការពិត វាមិនបានស្អាត មិនបានធំទូលាយ មិនបានប្រើប្រាស់សម្ភារតម្លៃថ្លៃ មិនស្ថិតនៅទីតាំងល្អបំផុត ដូចផ្ទះតម្លៃថ្លៃនោះទេ ប៉ុន្តែយ៉ាងណាអ្នកត្រូវ គេអាចអភិវឌ្ឍផ្ទះតម្លៃថោកបានដោយសារមូលហេតុអ្វី?មានការជ្រោមជ្រែងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាឬទេ ?

គួរជម្រាបផងដែរថា បច្ចុប្បន្ន​រដ្ឋាភិបាល​កម្ពុជា​កំពុង​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំងចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែលជាក់​ស្តែងនៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ​ រាជ​រដ្ឋា​ភិបាលកម្ពុជា​បានគាំទ្រ​ជំរុញឲ្យ​វិស័យ​ឯកជន​មួយចំនួន​ធ្វើការ​អភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន​តម្លៃ​សមរម្យ សម្រាប់​ពលរដ្ឋ ដែលមាន​លក្ខណៈ​ស្តង់ដារ ជាគំរូ​នៃទី​ក្រុងវ័យ​ឆ្លាត​ផងដែរ។

តួនាទី Real Estate Editor ខ្ញុំជាអ្នកនិពន្ធ បំផុសគំនិត អំពីការវិនិយោគអចលនទ្រព្យ។ ជាអ្នកនិពន្ធសៀវភៅ រំដោះខ្លួនពីបុគ្គលិកក្លាយជាកំពូលវិនិយោគអចលនទ្រព្យ។ មានអ្វីចង់ចែករំលែកអំពីវិស័យអចលនទ្រព្យ អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Pich SreyVann Telegram 010 53 83 77 ឬ Tell: 010 53 83 77

LEAVE A REPLY

Please enter your comment!
Please enter your name here