ទើបតែអាយុ ១៣ ឆ្នាំតែក្មេងស្រីម្នាក់នេះ អាចបង្កើតបណ្តាញសង្គមមួយ មានអ្នកប្រើប្រាស់ជាង ៥០ ប្រទេស

0
7699

បើនិយាយ​ពីអាជីវកម្មចាប់​ផ្ដើម​ថ្មីភាគច្រើនយើង​ឧស្សាហ៍ឃើញ ស្ថាបនិកឬ CEOភាគច្រើន​ជាមនុស្ស​ធំពេញវ័យ តែ​សម្រាប់​អាជីវកម្មបង្កើត​ថ្មីលើផ្នែក​បច្ចេកវិទ្យា ខាង​បណ្ដាញសង្គមមួយដែលមានឈ្មោះថា MinorMynas ត្រូវ​បាន​ផ្ដួច​ផ្ដើមបង្កើត​និង​គ្រប់​គ្រង​ដោយក្មេង​ស្រីម្នាក់​ឈ្មោះថា Hillary Yip ដោយនាងទើបតែ​មាន​អាយុត្រឹម​តែ​១៣ ឆ្នាំប៉ុណ្ណោះ។

MinorMynas ជាកម្មវិធីមួយ​ដែល​ជួយឱ្យក្មេងៗ​ទូទាំង​ពិភពលោកទំនាក់​ទំនង​គ្នា​ទៅវិញទៅមក មាន​លក្ខណៈជាបណ្ដាញសង្គមក្នុងគោលបំណង​ជួយឱ្យ​ក្មេងៗទាំង​អស់​នោះអាច​រៀន​ភាសា​អ្វីមួយបានដោយងាយស្រួល តាមរយៈ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នាដោយប្រើប្រាស់​ជាការ​ខលវីឌីអូផ្ទាល់ៗទៅកាន់​ក្មេងៗ​ដែលមាន​អាយុស្របាលៗនឹង​ពួកគេ។

គំនិត​នៃ​ការបង្កើត​កម្មវិធីមួយនេះ កើតចេញពីបញ្ហាលំបាកក្នុង​ការ​រៀនសូត្រ​របស់​​ Hillary នៅពេលដែលនាង​ត្រូ​វ​រៀនភាសាចិនក្នុង​កម្មវិធី​រដូវក្ដៅមួយនៅតៃ​វ៉ាន់ ដោយនាង​យល់ថា​វិធីក្នុង​ការ​រៀនសូត្រ​ដ៏ល្អ​គឺជាការអនុវត្ត​ផ្ទាល់ៗ​ក្នុង​ពិភពខាង​ក្រៅ ហើយនាង​ក៏ចាប់​ផ្ដើម​បង្កើត​កម្មវិធី MinorMynas ឡើង​។

ជាមួយនឹង​គំនិត​អាជីវកម្មបង្កើត​ថ្មីដោះស្រាយបញ្ហា​នេះ នាង​បានទទួល​ពានរង្វាន់ AIA Emerging Entrepreneur Challenge កាល​ពីឆ្នាំ២០១៥ ដែលពេលនោះហើយ មានអ្នកអភិវឌ្ឃ​កម្មវិធីម្នាក់​ពេញចិត្ត​នឹង​បទបង្ហាញរបស់​នាង ក្រោយមកក៏បានជួយ​នាង​ឱ្យសម្រេច​នូវ​គោលដៅ។

សព្វថ្ងៃនេះ កម្មវិធីដែលនាង​បង្កើត​មាន​ការទាញយក​ទៅប្រើប្រាស់​រហូតដល់ទៅ៤ម៉ឺនដង ជាមួយនឹង​អ្នក​ប្រើប្រាស់​ច្រើនជាង ​៥០ប្រទេសដោយអ្នកប្រើប្រាស់​ទាំង​នោះសុទ្ធសឹង​តែជាក្មេងៗ​មិនទាន់​គ្រប់​អាយុអាចប្រើប្រាស់​បណ្ដាញសង្គមរបស់មនុស្ស​ធំបាន​ដូចជា ​Facebook ជាដើម ។

បន្ថែមពីលើនេះផងដែរ ក្មេង​ស្រីម្នាក់នេះមានសមត្ថភាពគួរ​ឱ្យ​កោតសរសើរ​មួយទៀត និងគ្រប់​គ្នា​គួរ​តែ​រៀនសូត្រ​តាមគឺជាជំនាញក្នុង​ការ​និយាយ​សាធារណៈ​បានល្អមែនទែន ដោយនាង​ឡើង​និយាយ​នៅចំពោះមុខមនុស្ស​ធំរាប់រយនាក់​ពុំមាន​រអាក់រអួលអ្វីបន្តិច​ថែមទាំងមើលទៅមានជំនឿជាក់​លើ​ខ្លួនឯងខ្ពស់ទៀតផង៕

អត្ថបទដោយ៖ ខុន សក្ក័ដា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here