ស្ងាត់ៗហាងមីហិលកូរ៉េ”ស៊ូវ៉ុន”បើកបាន៣សាខា ហើយគ្រោងនឹងប្រកាសលក់ហ្រ្វេនឆាយឆាប់ៗ

0
670

មីហិលកូរ៉េបានក្លាយជាអាជីវកម្មហ្រ្វេនឆាយចំណូលថ្មីមួយនៅកម្ពុជា ដែលកើតឡើងពីគំនិតអាជីវកម្មរបស់សហគ្រិនខ្មែរសុទ្ធសាធ ដោយនាំចូលនូវរូបមន្ត និងវត្ថុធាតុដើមមួយចំនួនប៉ុណ្ណោះ។ អាជីវកម្មមួយនេះបានវាយលុកទីផ្សារយ៉ាងសម្បើមតាំងពីទីក្រុងភ្នំពេញ រហូតដល់បណ្តាខេត្ត ពិសេសនៅទីប្រជុំជនតែម្តង។

ទន្ទឹមនឹងនេះ យីហោហាង”ស៊ូវ៉ុន”ដែលទើបតែចាប់ផ្តើមដំណើរការនៅពាក់កណ្តាលឆ្នាំ២០១៨ប៉ុណ្ណោះ បច្ចុប្បន្នបានបើកដំណើរការចំនួន៣សាខាមកហើយ ហើយម្ចាស់យីហោមួយនេះគ្រោងនឹងប្រកាសលក់ហ្រ្វេនឆាយឆាប់ៗថែមទៀតផង ស្របពេលកំណើនការលក់ជាប្រចាំរបស់សាខាទីមួយដែលទើបមានវ័យមិនដល់មួយឆ្នាំផងនោះហាក់កាន់តែមានសន្ទុះគួរឲ្យគត់សម្គាល់។

លោក វេន សុធារ៉ា ម្ចាស់ហាង Topik Café និងមីហិល ស៊ូវ៉ុន(Suwon) បានប្រាប់ Business Cambodia ថា បន្ទាប់ពីបើកហាងដំបូងនៅទំនប់កប់ស្រូវជាទីតាំងដែលប្រមូលផ្តុំដោយសិក្ខាកាម និងអ្នកសិក្សាភាសាកូរ៉េហាក់ទទួលបានអ្នកគាំទ្រច្រើនគួរឲ្យគាត់សម្គាល់រួចមកនោះ បច្ចប្បន្ននេះហាងមីហិលមួយនេះបានពង្រីក២សាខាបន្ថែម និងគ្រោងលក់ហ្រ្វេនឆាយឆាប់ៗខាងមុខនេះ។

ម្ចាស់ហាងយីហោពណ៌ក្រហមរូបនេះ រំពឹងថាសាខាថ្មីដែលទើបនឹងសម្ភោធកាន់តែទទួលបានការគាំទ្រ ដោយសារអាហារលក់ក្នុងហាងរបស់គាត់មានរសជាតិឆ្ងាញ់ ជាមួយនឹងតម្លៃសមរម្យជាងគេ ពិសេសគឺគុណភាពមិនចាញ់យីហោល្បីៗនានា ដែលកំពុងប្រកួតប្រជែងគ្នានៅលើទីផ្សារនោះទេ។

គួរជម្រាបថា សាខាថ្មីរបស់មីហិល ស៊ូវុន មានទីតាំងស្ថិតនៅលើផ្លូវកែវចិន្តា ចម្ងាយប្រមាណ២០០ម៉ែត្រពីសាកលវិទ្យាល៧យន័រតុន លោកអ្នកអាចទំនាក់ទំនងបញ្ជាក់ទីតាំងតាមលេខទូរស័ព្ទ០៩៩ ៧៧ ១១​ ៥៣៕

អត្ថបទដោយ៖ Noun Vannak , Franchise Editor

LEAVE A REPLY

Please enter your comment!
Please enter your name here