របរតូចឱកាសធំ ដែលមនុស្សភាគច្រើនគិតមិនដល់ តែជាឱកាសអាជីវកម្មថ្មីក្នុងឆ្នាំ ២០១៩ នេះ

0
7686

ជាកាដូរសម្រាប់ឆ្នាំថ្មី ២០១៩ នេះ Business Cambodia សូមបង្ហាញនៅការវិភាគមួយ របស់ស្ថាបនិកបោកអ៊ុតទំនើបគឺលោក ហែម ហេម៉ា ដែលបានលើកយកមុខរបរថ្មីមួយមកបង្ហាញជូនអ្នករាល់គ្នានោះគឺ អាជីវកម្មលាងចាន។

ស្តាប់មួយភ្លេតដូចជាអន់ណាស់ រកស៊ីអីមិនរកទៅរកស៊ីលាងចាន ប៉ុន្តែបើត្រឡប់ទៅ ៤ ឬ ៥ ឆ្នាំវិញ ក្រុមហ៊ុនបោកអ៊ុតទំនើបតម្លៃខ្ទង់លានដុល្លាររបស់លោក ក៏ធ្លាប់ទទួលពាក្យមួយឃ្លានេះផងដែរ រកស៊ីអីមិនរករកស៊ីបោកអ៊ុត តែបច្ចុប្បន្នយីហោបោកអ៊ុតរបស់លោកបានក្លាយជាយីហោល្បីជាងគេបំផុតនៅកម្ពុជា។

លោកបានបង្ហាញថា៖ លាងចានជារបរតូចតាចណាស់ តែបើយើងធ្វើវាអោយក្លាយទៅជារបរបែបទំនើបវិញ យើងអាចរកចំណូលបានច្រើនណាស់ពីសេវាកម្មមួយនេះ ព្រោះពេលបច្ចុប្បន្ននេះភោជនីយដ្ឋានកើនឡើងក្នុងក្រុងភ្នំពេញច្រើនជាលំដាប់ ធ្វើអោយមានកង្វះធនធានអ្នកលាងចាន ហើយគ្មានអនាម័យ ជាហេតុធ្វើអោយមានការរាករូស និង កម្សោយនៃគុណភាពសេវាកម្ម។

ស្ថាបនិករូបនេះបានបន្តថា ចំពោះមុខរបរនេះវាមានប្រយោជន៍ច្រើនណាស់ ដែលយើងគ្រប់គ្នាពឹតជាអាចបើកជាអាជីវកម្មបានពឹតប្រាកដមែន យើងអាចទទួលកំរ៉ៃអំពីសេវាកម្មនោះ, ជួយអ្នកមិនចេះអក្សរក៏អាចធ្វើការបាន, ពង្រឹងគុណភាពបានល្អ ស្អាត និង អនាម័យ, ស្តង់ដាអនុវត្តន៍បានត្រឹមត្រូវ,ប្រភេទសេវាកម្មថ្មីដែលអាចណែនាំដល់សកលលោកបាន ហើយមួយវិញទៀតជាអាជីវកម្មថ្មីមិនមាន Copy ពីអ្នកណាទេ ហើយអាចពង្រីកជាអាជីវកម្មជួលសម្ភារៈចាន ស្លាព្រា កែវ បានផងដែរ។

លោក ហេម៉ា បានសង្កត់ធ្ងន់ថា៖ បើវិភាគត្រួសៗទៅ យើងមានអ្ណកផ្គត់ផ្គត់ច្បាស់លាស់លើអាជីវកម្មមួយនេះ ដូចជាម៉ាស៊ីនលាងចានអាចរកទិញបាននៅប្រទេសថៃ, ថង់វេចខ្ចប់អាចរកទិញបាននៅស្រុកខ្មែរ, ម៉ាស៊ីនសម្ងួតអាចរកទិញបាននៅផ្សាតូចភ្នំពេញ, ហើយចំពោះសាប៊ូវិញអាចប្រើប្រាស់សាប៊ូ ដែលផលិតដោយយក្សាបោកអ៊ុតបានប្រភេទជាសាប៊ូលាងចាន។

បើតាបយោបល់របស់ស្ថាបនិករូបនេះ បន្ទាប់ពីការវាយតំលៃដើមខ្លួនឯងហើយ យើងគួរយកចំណេញតិចៗទៅបានហើយ ហើយយើមិនចាំបាច់គិច្រើនទេឧទាហរហ៍ជាក់ស្តែង គិតថាតែ១អាទិត្យការ ១០រោងទៅបានហើយ ១០រោងគុណភ្ញៀវ១០០០នាក់ ស្មើរនិង ១០០០០ចាន ហាងថែមទៀត ១ថ្ងៃ ១ហាង ១០០នាក់ គុណនិង ១០០ហាង ១០០០០ចានពោលគឺសេវាកម្មមួយនេះអាចនឹងមានទីផ្សាល្អគួរសមសម្រាប់អ្នកចង់រកស៊ីថ្មីៗ ដែលមិនទាន់មានអ្នកណាធ្វើនៅឡើយទេ៕

អាជីវកម្មនេះមិនទាន់មាននៅស្រុកខ្មែរនៅឡើយទេ បើបើកអាជីវកម្មនេះ កុំភ្លេចទិញសាប៊ូបោកអ៊ុតទំនើបរបស់លោក ហេម៉ា ផង 087216777។

LEAVE A REPLY

Please enter your comment!
Please enter your name here