វិធីសាស្ត្រចាប់ផ្តើមបោះជំហានក្លាយជាអ្នកវិនិយោគជាមួយលុយ៥០០ដុល្លារអាមេរិក

0
1859

លុយ៥០០ដុល្លារស្តាប់ទៅដូចជាតិចណាស់ ប៉ុន្តែអ្នកខ្លះអាចនឹងចំណាយពេលទៅដល់កន្លះដើម្បីសន្សំបានលុយ៥០០ដុល្លារអាមេរិកនេះ ប៉ុន្តែមានលុយ៥០០ហើយមិនមែនជារឿងធំដុំទេ រឿងដែលសំខាន់តើធ្វើម៉េចទើបអាចធ្វើឲ្យលុយ៥០០ដុល្លារនេះកើតលុយផ្សេងទៀត តើគួរប្រើវាទៅវិនិយោគក្នុងរូបភាពបែបណាទើបប្រឈមមុខនឹងហានិភ័យតិច និងមានឱកាសចំណេញច្រើន។​

ថ្ងៃនេះ Business Cambodia សូមធ្វើការចែករំលែកពីវិធីសាស្ត្រចាប់ផ្តើមបោះជំហានវិនិយោគជាមួយនឹងលុយ៥០០ដុល្លារនេះ។​

ជាជំហានដំបូង អ្នកត្រូវធ្វើឲ្យប្រាកដចិត្តថាលុយចំនួន៥០០ដុល្លារដែលអ្នកមាន មិនមែនជាលុយដែលមានតម្រូវការចាំបាច់ប្រើប្រាស់លើការងារផ្សេងៗ ហើយវាក៏មិនមែនជាលុយដែលបានមកពីការជំពាក់បំណុលខ្ចីគេនោះដែរ ព្រោះថានៅពេលអ្នកចាប់ផ្តើមប្រើប្រាស់លុយនោះក្នុងផ្លូវវិនិយោគ ជាធម្មតាវាទាមទារពេលវេលាដើម្បីបង្កើតផលចំណេញ ហេតុនេះហើយទើបវិនិយោគជាទូទៅមិនប្រើប្រាស់លុយចាំបាច់ ឫបំណុលយកមកវិនិយោគនោះទេ។​

ក្រោយមានទុន៥០០ដុល្លារជាលុយដែលអាចប្រើប្រាស់ក្នុងការវិនិយោគបានហើយ ជំហានបន្ទាប់ អ្នកត្រូវចាប់ផ្តើមធ្វើការគូសវិភាគថាគួរវិនិយោគក្នុងវិស័យណាឲ្យចំគោលដៅ ផ្តល់ឱកាសចំណេញសមស្រប ជាមួយនឹងហានិភ័យកម្រិតទាប។

ជាក់ស្តែង អ្នកមិនអាចប្រើប្រាស់លុយដ៏តិចតួចនេះមកវិនិយោគក្នុងវិស័យអចលនទ្រព្យបានទេ ហើយក៏មិនអាចប្រើប្រាស់វាសម្រាប់ចាប់ផ្តើមអាជីវកម្មដ៏ជោគជ័យមួយបានដែរ ព្រោះក្នុងជម្រើសទាំង២នេះ ប្រឈរមុខនឹងហានិភ័យខ្ពស់ ព្រមទាំងត្រូវការដើមទុនច្រើនសមល្មម។ ជម្រើសដែលអ្នកគួរចាប់ផ្តើមវិនិយោគនោះ អ្នកអាចពិចារណាលើវិស័យមូលបត្រ ដែលជាធម្មតាការវិនិយោគក្នុងវិស័យនេះ ផ្តល់ឱកាសចំណេញខ្ពស់សមរម្យ ជាមួយនឹងហានិភ័យទាប។

ប្រការសំខាន់អ្នកត្រូវព្យាយាមសិក្សាស្វែងយល់បន្ថែម ចាប់ផ្តើមវិនិយោគពីលុយដ៏តិចតួចបង្កើនចំណេះដឹង និងបទពិសោធន៍មុននឹងឈានដល់ការបោះទុនវិនិយោគធំ និងច្រើនផ្លូវនាពេលអនាគត។

គ្រប់ពេលដែលអ្នកអាចធ្វើឲ្យលុយបង្កើតលុយ អ្នកនឹងមានឱកាសរកឃើញសេរីភាពហិរញ្ញវត្ថុក្នុងរយៈពេលខ្លី។

 

អត្ថបទដោយ៖ MENG SONGHUA

CEO Cam-In

Co-founder Phsar Khmer

LEAVE A REPLY

Please enter your comment!
Please enter your name here