Cristiano Ronaldo បង្ហាញពីវិធីសាស្ត្រនៅក្នុងការ អប់រំកូនៗ របស់លោកអោយមានទម្លាប់ល្អ

0
72

ការចិញ្ចឹម ការបីបាច់ថែរក្សា និង ការអប់រំកូនៗ គឺជាកាតព្វកិច្ចរបស់មាតាបិតាគ្រប់រូបដែលត្រូវតែទទួលខុសត្រូវ ហើយមើលថែរក្សារពួកគេដោយយកចិត្តទុកដាក់បំផុត។ កូនៗដែលមានទម្លាប់ និងសីលធ៌មល្អគឺ ដោយសារតែឪពុកម្តាយរបស់ពួកគេ យកចិត្តទុកដាក់ក្នុងការអប់រំពួកគេបានល្អ និងមិនបណ្តោយអោយកូនៗមានទម្លាប់មិនល្អនោះឡើយ។

លោក Cristiano Ronaldo គឺជាកីឡាករបាល់ទាត់លំដាប់ពិភពលោកដ៏ល្បីល្បាញ ហើយក្នុងឆ្នាំ ២០១៩ នេះលោកក៏មានកូនចំនួន ៤ នាក់ហើយដែរ ។ ជួបសំភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍មួយលោក Cristiano Ronaldo បានបង្ហើបពីវិធីសាស្ត្រនៅក្នុងការអប់រំកូនរបស់លោក។ លោកបានបង្ហើបថាកូនៗរបស់លោកទាំង៣ គឺនៅតូចៗពេកដូច្នេះហើយទើបលោកមិនទាន់អាចបង្ហាត់ ឬបង្ហាញពួកគេអោយច្រើនជាងនេះបានទេ ហើយជារៀងរាល់ថ្ងៃគឺលោកបង្ហាត់បង្រៀនតែកូនប្រុសរបស់លោកម្នាក់គត់គឺ Cristiano Ronaldo JR ។ លោកក៏បានបញ្ជាក់ផងដែរថា លោកបង្ហាត់អោយកូនប្រុសរបស់លោកហ្វិកហាត់ នៅក្នុងការ លេងបាល់ដូចជារូបលោកបែបនេះ គឺមិនមែនលោកបង្ខំកូននោះឡើយ ប៉ុន្តែបានសង្កេត និងយល់ដឹងច្បាស់បំផុតថាកូនរបស់លោកគឺពិតជាមាននិស្ស័យផ្នែកកីឡាដូចជារូបលោកពិតមែន ។ ហើយចំណុចមួយទៀតដែលលោកយកមកអនុវត្តដើម្បីអប់រំកូនរបស់លោកនោះគឺ រាល់ទង្វើ និងកាយវិការ ណាមួយដែលអវិជ្ជមាន មានដូចជាការ ឈ្លោះប្រកែកគ្នា ទម្លាប់មិនល្អ ការខ្ជិលច្រអូស ផ្សេងៗគឺយើងដែលជា ឪពុកម្តាយត្រូវតែកែរទម្លាប់នេះចេញដើម្បីកុំអោយកូនៗ យកគំរូតាម។

បើតាមរយះវិធីសាស្ត្រខាងលើនេះយើងក៏អាចយល់ដឹងយ៉ាងច្បាស់ថា បើចង់អោយកូនៗរបស់អ្នកក្លាយជាមនុស្សម្នាក់ដែលមានសីលធម៌ល្អនោះជំហ៊ានដំបូងអ្នកត្រូវតែរៀបចំខ្លួនអ្នកជាមុនសិន។ មិនតែប៉ុណ្ណោះអ្នកត្រូវបង្ហាត់បង្ហាញពួកគេ នូវសីលធម៌ក្នុងការនិយាយស្តី និងក្នុងការគោរពចាស់ទំ ព្រមទាំងអាកប្បកិរិយាល្អៗមួយចំនួនទៀតទៅកាន់ពួកគេផងដែរ ដើម្បីអោយកូនៗរបស់អ្នកយល់ដឹងច្រើន និងមានសីលធម៌ល្អក្នុងការរស់នៅ៕

អត្ថបទដោយ នេន សុធា (Leadership Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here