យុទ្ធសាស្រ្តព្រួញមួយបាញ់បានចាបពីរបស់កសិករឡាវ ដែលអ្នកដាំកាហ្វេស្រុកខ្មែរទៅមិនទាន់ដល់

0
318

ប្រព័ន្ធកសិកម្មមួយនៅក្នុងប្រទេសឡាវ គឺការដាំដុះដំណាំកាហ្វេ ដែលយកឈើហូបផ្លែជាគម្របម្លប់របស់ដំណាំកាហ្វេ ជាជាប្រព័ន្ធកសិកម្មមួយគួរអោយចាប់អារម្មណ៍បំផុតសម្រាប់កសិករនៅតាបបណ្តាខេត្តមួយចំនួន ដែលមានលទ្ធភាពអាចដាំដុះដំណាំកាហ្វេបាន។

ប្រព័ន្ធកសិកម្មមួយនេះមានឈ្មោះថា Agro Forestry ឬហៅតាមភាសាខ្មែរថា ប្រព័ន្ធកសិរុក្ខកម្ម ដែលអនុវត្តន៍ការដាំដុះមួយនេះអោយក្លាយទៅជា ប្រព័ន្ធកាហ្វេដែលគ្របដណ្តប់ដោយដំណាំឈើហូបផ្លែពហុប្រយោជន៍ ដែលអាចធ្វើអោយប្រជាជនឡាវទទួលបានប្រយោជន៍ទ្វេរគុណពីកាដាំដុះប្រព័ន្ធមួយនេះ។

ដំណាំកាហ្វេរជាដំណាំ ដែលត្រូវការម្លប់ដើម្បីទ្រទ្រង់ដល់កាដាំដុះ ហើយប្រភេទឈើហូបផ្លែត្រូវបានកសិករឡាវភាគច្រើនជ្រើសរើស មកធ្វើជាគម្របក្នុងការដាំដុះដំណាំកាហ្វេ ជាហេតុធ្វើអោយកាហ្វេដែលទទួលបានមានស្តង់ដារ និងគុណភាព ស្របជាមួយពហុប្រយោជន៍ ​ច្រើនជាមួយដំណាំឈើហូបផ្លែ។
នៅក្នុងប្រទេសឡាវទឹកដីចម្ប៉ាស័ក គេនិយមដាំកាហ្វេអារ៉ាប៊ីកាកាទួយ និងអារ៉ាប៊ីកាកាទីម័រ ដែលកាហ្វេទាំងពីរប្រភេទនេះ អាចដាំជាមួយគ្នាបានក្នុងចម្ការតែមួយបាន ពីព្រោះស្ថានភាពភូមិសាស្ត្រនៅទីនោះ អំណោយផលខ្លាំងដល់កាហ្វេទាំងពីរប្រភេទនេះ ក្រៅពីនេះក៏មានកាហ្វេរ អារ៉ាប៊ីកាកាទួយ អារ៉ាប៊ីកាកាទីម័រ អារ៉ាប៊ីកាកាទូរ៉ា អារ៉ាប៊ីកាឆាកា និងអារ៉ាប៊ីកាទីពីកា។

កាហ្វេនៅក្នុងសហគមន៍របស់តំបន់ចម្បាស័ក គឺដាំតាមគោលការណ៍ធម្មជាតិ មិនប្រើសារធាតុគីមី ថ្នាំសម្លាប់សត្វ ល្អិតឡើយ ហើយពួកគាត់មានបច្ចេកទេសពិសេសក្នុងការដាំកាហ្វេ ដែលនៅកម្ពុជានៅមិនទាន់មានកសិករណា មានបច្ចេកទេសដាំដូចពួកគាត់នៅឡើយ នោះគឺការដាំដើមឈើហូប និងឈើផ្ដល់ម្លប់នៅខាងលើដើមកាហ្វេ ហើយដើមកន្ទ្រាងខែត្រ និងបន្លែមួយចំនួនទៀតនៅខាងក្រោមដើមកាហ្វេ ដើម្បីផ្ដល់ជាជីធម្មជាតិដល់កាហ្វេ។ បច្ចេកទេសដាំនេះ គឺហៅថា «កសិរុក្ខកម្ម»

តំណាងអង្គការសេដាកបានបញ្ជាក់ថា បានជាសេដាកជ្រើសរើសយកខេត្តចម្ប៉ាស័ក ប្រទេសឡាវ សម្រាប់ការទិញកាហ្វេសរីរាង្គមកបំពេញតម្រូវការក្នុងស្រុក ពីព្រោះខេត្តមួយនេះអំណោយពិសេសដល់ដំណាំកាហ្វេ។ ម្យ៉ាងទៀត កសិករឡាវនៅទីនោះក៏មិនសូវប្រើជាតិគីមីសម្រាប់ដំណាំកាហ្វេរបស់ខ្លួន ដែលងាយស្រួលក្នុងការបំលែងដំណាំកាហ្វេរបស់ពួកគាត់ ទៅជាដំណាំកាហ្វេសរីរាង្គស្របតាមស្ដង់ដារបស់អង្គការសេដាក។

កសិករឡាវបានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំ ក្នុងការត្រៀមសហការជាមួយអង្គការសេដាកកម្ពុជា ដើម្បីបំលែងកាហ្វេរបស់ខ្លួនឱ្យទៅជាកាហ្វេសរីរាង្គ មានការបញ្ជាក់ស្ដងដាសរីរាង្គ និងអាចនាំចេញមកកាន់ទីផ្សារកម្ពុជា។

នៅកម្ពុជាភាគច្រើនសម្បូរតែដំណាំកាហ្វេរ៉ូប៊ូស្ដា ដែលត្រូវបានដាំតាមស្ដង់ដាសេរីរាង្គរបស់សេដាកនៅខេត្តមណ្ឌលគិរី ដូចជានៅឃុំប៊ូស្រា ស្រុកពេជ្រាដា និងឃុំដាក់ដាំ ស្រុកអូររាំង ដែលមានរយៈកម្ពស់តែប្រមាណ៩០០ម៉ែត្រប៉ុណ្ណោះ ដោយឡែកកាហ្វេអារ៉ាប៊ីកាមិនទាន់មានច្រើននៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here