មកដឹងហេតុផលដែល Apple រស់ជាង ៤០ ឆ្នាំតែមកចាញ់ក្រោមថ្វីដៃ Huawei នៅឆ្នាំ ២០១៧

0
2794

អស់រយៈពេលជាង ៤២ ឆ្នាំមកហើយ ដែលក្រុមហ៊ុនអាមេរិក Apple បានបោះជំហានចូលទីផ្សារផលិតស្មាតហ្វូន ដែលមានរូបរាង និងប្រព័ន្ធប្រតិបត្តិការខុសប្លែកពីគេនៅលើពិភពលោក បើធៀបទៅបណ្ដាកម្មវិធីស្មាតហ្វូនមួយចំនួនទៀត ។

ជាងនេះដែរ ក្រោយលក់ស្មាតហ្វូនរាប់លានគ្រឿងក្នុងមួយឆ្នាំហើយ ក្រុមហ៊ុន Apple ក៏បានផលិតនៅប្រភេទកុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិចផ្សេងៗទៀតដែរ ដើម្បីប្រកួតលើទីផ្សារក្នុងស្រុក និងក្រៅស្រុក បន្ទាប់ពីការផលិតស្មាតហ្វូន ។

តែរឿងមួយដែលកើតឡើងកំឡុងឆ្នាំ ២០១៧ កន្លងទៅ គឺក្រុមហ៊ុនយក្ស Apple មួយនេះត្រូវចាញ់ក្រោមថ្វីដៃ ជើងថ្មីមួយគឺ Huawei ដែលផលិតស្មាតហ្វូនលក់ដូចគ្នានោះ បានព្យាយាមប្រកួតប្រជែងទីផ្សារជាមួយ Apple ជាហេតុធ្វើឲ្យ Apple ត្រូវរាំងស្ទះអស់មួយរយៈពេលផងដែរ ។

Huawei ក្រុមហ៊ុនចិននេះ បានបោះទុនផលិតស្មាតហ្វូនរបស់ខ្លួនរាប់ពាន់លានដុល្លារទៅក្នុងរោងចក្រដើម្បីផលិតនៅស្មាតហ្វូនដែលល្អផ្ដាច់ប្រចាំឆ្នាំនៅក្នុងប្រទេសចិន ព្រមទាំងលោតចេញទៅទីផ្សារក្រៅស្រុក ហើយប្រកួតជាមួយក្រុមហ៊ុនកូរ៉េ និង អាមេរិកទៀតដែរ ។

នៅឆ្នាំ ២០១៧ នេះដែរ Huawei បានទទួលលាភអស្ចារ្យមួយគឺ ក្រុមហ៊ុនខ្លួនបានឡើងទៅកាន់តំណែងចំណាត់ថ្នាក់លេខ ៣ ក្នុងជួរស្មាតហ្វូនផ្សេងទៀត ដែលអ្នកគ្រងតំណែងលេខ ១ គឺកូរ៉េ Samsung ហើយ ក្រុមហ៊ុនយក្ស Apple ត្រូវទម្លាក់មកនៅត្រឹមលេខ ៣ ប៉ុណ្ណោះ ។

ក្នុងនោះដែរ មូលហេតុដែលធ្វើឲ្យ Huawei ក្លាយជាក្រុមហ៊ុនលេខ២បែបនេះ ក៏ព្រោះតែក្រុមហ៊ុននេះផលិតស្មាតហ្វូនបានច្រើនសម្រាប់លក់លើទីផ្សារ ជាពិសេសវាបាននាំចេញទៅបណ្ដាប្រទេសជាច្រើននៅទូទាំងពិភពលោក រួមមានទាំងកម្ពុជាយើងផងដែរ ។

ដូច្នេះហើយ Apple ក៏មិនចាញ់ Huawei ប៉ុន្មាននោះដែរ គ្រាន់តែ Apple ផលិតស្មាតហ្វូនតែមួយស៊េរីប៉ុណ្ណោះ តែបើយើងក្រឡេកទៅមើល Samsung និង Huawei វិញ គីមានស្មាតហ្វូនច្រើនស៊េរីណាស់ដែលចេញក្នុងមួយឆ្នាំ ។

គួរបញ្ជាក់ផងដែរថា មុនមកដល់ចំណុចនេះ Huawei ក៏បានប្រាប់ដែរថា ក្រុមហ៊ុនខ្លួនតាមយកឈ្នះ Apple ជាង ៧ ឆ្នាំមកហើយ តាំងពីឆ្នាំ ២០១០ រហូតមកដល់ ២០១៧ ទើបអាចប្រជែងលើ Apple បែបនេះ ៕

អត្ថបទដោយ ៖ ឆាំ មករា

 

LEAVE A REPLY

Please enter your comment!
Please enter your name here