តើអ្នកគូរត្រៀមចំណុចអ្វីខ្លះមុនសម្រេចចិត្តប្ដូរទៅចាយលុយតាម Fintech?

0
272

និយាយដល់រឿងហិរញ្ញវត្ថុអ្នកប្រហែលបានដឹងច្រើនមកហើយ ទាក់ទងជាមួយការលុយ ព្រោះថាបច្ចុប្បន្ននេះមានសេវាកម្មច្រើនណាស់ ដែលអ្នកអាចប្រើប្រាស់បាន ។

តើអ្វីទៅជា Fintech ? តើអ្នកចាយលុយតាម Fintech ដោយរបៀបណាខ្លះ ? ហើយសេវាកម្មអ្វីខ្លះដែលយើងអាចហៅថា Fintech បាន?

Fintech គឺជាសេវាកម្មថ្មីមួយដែលអ្នកកំពុងប្រើប្រាស់រាល់ថ្ងៃនេះ រួមមានសេវាកម្មជាច្រើនដែលជួយអ្នកក្នុងការរស់នៅប្រចាំថ្ងៃ ដូច ការបង់ថ្លៃសេវាគ្រប់ប្រភេទ សេវាកម្មបញ្ញើប្រាក់ ផ្ទេរប្រាក់ ដក់ប្រាក់ ទូរទាត់ចំណាយថ្លៃទំនិញក្នុងផ្សារ ក្នុងហាង ឬ កន្លែងញ៉ាំអាហារជាដើម ។

ក្នុងនោះដែរ វិស័យ Fintech ត្រូវបានគេមើលឃើញនៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃមានច្រើនគួរសមហើយ ដែលមានអ្នកប្រើប្រាស់ច្រើនដូចជា ម៉ាស៊ីនឆូតកាត ទូរ ATM ម៉ាស៊ីនគិតលុយ App សម្រាប់ដាក់ប្រាក់ ដកប្រាក់ នឹង សេវាកម្មបង់ទឹក ភ្លើងទៀតដែរ ។

ជាងនេះដែរ មុនសម្រេចចិត្តទៅចាយលុយទៅតាម Fintech ឬ ចាយតាម ATM នៅធនាគារ អ្នកត្រូវសម្រេចចិត្តឲ្យបានច្បាស់លាស់ថា តើមានសេវាកម្មអ្វីខ្លះនៅកម្ពុជាយើងដែលអាចប្រើប្រាស់តាម Fintech បាន ដូចជាវិស័យធនាគារ ការទូទាត់ប្រាក់តាម QR កូដ ឬ ចាយលុយតាមកាតជាដើម ។

ដែលសេវាកម្មទាំងអស់នេះ គឺច្រើនមាននៅតាមសណ្ឋាគារ ផ្សារទំនើ តាមកន្លែងទូទាត់ប្រាក់ធំៗមួយចំនួនទៀត ។

ដូច្នេះហើយអ្នកអាច ប្រាកដខ្លួនឯងថា គ្រប់កន្លែងអ្នកមិនអាចធ្វើការចំណាយលុយ ឬ ចាយលុយតាម Fintech នោះទេ អញ្ចឹងហើយអ្នកត្រូវត្រៀមលុយជាប់ខ្លួនមួយចំនួនទៀតដែរ តែបើនៅតាមបណ្ដាហាងធំៗ ឬ ផ្សារទំនើប គឺគេប្រើប្រាស់កាត ATM ដើម្បីបង់ប្រាក់ នៅពេលអ្នកចំណាយលើអ្វីមួយនោះ ។

គួរបញ្ជាក់ទៀតដែរថា វិស័យ Fintech ត្រូវបានគេទទួលស្គាល់ថាវាជាបច្ចេកវិទ្យាដែលមានសុវត្តិភាព ចំណាយពេលតិច ទោះរវល់ក៏អាចប្រើប្រាស់បាន នឹង ​សម្រួលការរស់នៅឲ្យកាន់តែស្រួលច្រើនជាងមុនទៀតដែរ ។

បន្ថែមផងដែរ ប្រសិនបើអ្នកចង់ប្ដូរទៅចាយលុយតាមសេវា Fintech ខាងលើ អ្នកក៏ត្រូវមានលុយជាប់ខ្លួនដែរ ព្រោះគ្រប់ទីផ្សារបច្ចុប្បន្ននៅស្រុកយើង ហាក់មិនទាន់មានច្រើនសេវាកម្មនេះជ្រៀតចូលច្រើននោះទេ ព្រោះតែការចាយលុយបែបនេះ មិនទាន់ពេញនិយមនៅស្រុកយើងនៅឡើយទេ ៕

អត្ថបទដោយ ៖ ឆាំ មករា

LEAVE A REPLY

Please enter your comment!
Please enter your name here