Warren Buffett ប្រាប់មូលហេតុលោកក្តាប់ភាគហ៊ុនកូកាកូឡាមិនព្រមលក់អស់ពេលជិត៤០ឆ្នាំមកនេះ

0
1316

បិតាវិនិយោគលំដាប់កំពូលរបស់ពិភពលោក លោកមហាសេដ្ឋី Warren Buffett គឺជាមនុស្សដ៏ឆ្នើមម្នាក់ក្នុងរឿងវិនិយោគ លោកចាប់ផ្តើមបោះជំហានវិនិយោគតាំងពីនៅអាយុជាង១០ឆ្នាំមកម្ល៉េះ។

នៅក្នុងបទសម្ភាសន៍ក្នុងកម្មវិធីជួបជុំម្ចាស់ភាគហ៊ុនកូកាកូឡា លោកមហាសេដ្ឋីវ័យជិត៩០ឆ្នាំរូបនេះ បញ្ជាក់ឲ្យដឹងថា លោកចាប់ផ្តើមស្គាល់កូកាកូឡាតាំងពីឆ្នាំ១៩៣៧ កាលលោកមានអាយុទើបតែ៧ឆ្នាំ ខណៈពេលដែលរូបលោកបានទៅកូកាកូឡាមួយឈុតដែលមាន៦ដបពីហាងរបស់តាលោក ទៅលក់បន្តឲ្យអ្នកជិតខាងដែលកាលនោះតម្លៃក្នុងមួយដបត្រឹមតែ២៥សេនប៉ុណ្ណោះ ដោយលក់ដាច់អស់ក្នុងពេលដ៏ខ្លី។

អារម្មណ៍ដិតជាប់នេះហើយ ធ្វើឲ្យលោកចិញ្ចឹមចិត្តនឹងវិនិយោគជាមួយក្រុមហ៊ុនកូកាកូឡា ហើយទីបំផុតលោកក៏បានចាប់ផ្តើមវិនិយោគជាមួយកូកាកូឡាជាលើកដំបូងនៅអំឡុងឆ្នាំ១៩៨០ និងបន្តវិនិយោគកាន់តែធំនៅឆ្នាំ១៨៨៨ ជាមួយនឹងទុនវិនិយោគប្រមាណជាង១ពាន់លានដុល្លារអាមេរិក ធ្វើឲ្យរូបលោកក្លាយជាម្ចាស់ភាគហ៊ុនធំកាន់កាប់ភាគហ៊ុនកូកាកូឡា៦ភាគរយម្នាក់ឯង។

លោក Warren Buffett បានបញ្ជាក់ថា “គ្មានក្រុមហ៊ុនណាបរាជ័យនៅពេលដែលអតិថិជនសប្បាយនឹងផលិត ឫសេវាកម្មរបស់ខ្លួននោះទេ ដែលមានន័យថាក្រុមហ៊ុនកំពុងតែលក់នូវសុភមង្គលជូនដល់ភ្ញៀវ។”

បិតាវិនិយោគរូបនេះបន្តថា “លោកស្រឡាញ់ក្រុមហ៊ុនដែលមានឈ្មោះល្បី ហើយបើក្រុមហ៊ុនដែលមានឈ្មោះល្បីចេះថែរក្សាកេរ្តិ៍របស់ខ្លួន ក្រុមហ៊ុននោះនឹងរស់បានយូរជាមួយនឹងភាពរីកចម្រើនដ៏អស្ចារ្យ។​”

Warren Buffett បានបន្តថា កត្តាដែលជម្រុញចិត្តលោកមិនព្រមបោះបង់ភាគហ៊ុនកូកាកូឡា គឺដោយសារតែកូកាកូឡាធ្វើឲ្យអតិថិជនសប្បាយចិត្ត ហើយកូកាកូឡាបានសាងកេរ្តិ៍ល្បីល្បាញអស់ពេលជាង១៣០រួចមកហើយ ហើយលោកជឿជាក់ថា ក្រុមហ៊ុននេះនឹងអាចល្បីល្បាញយ៉ាងតិចណាស់ក៏ជាង១០០ឆ្នាំបន្តទៀតដែរ៕

 

អត្ថបទដោយ៖ MENG SONGHUA

CEO Cam-in

Co-founder Phsar Khmer

 

LEAVE A REPLY

Please enter your comment!
Please enter your name here