អ្នកវិនិយោគអចលនទ្រព្យល្បីទាំង៣នាក់ ដែលចេញគម្រោងនីមួយៗគ្មានដែលសល់

0
4219

អ្នកវិនិយោគវិស័យអចលនទ្រព្យមានច្រើន​នៅកម្ពុជា ប៉ុន្តែបុគ្គលដែលល្បីសុះសាយ មានមិនច្រើនឡើយដូចនេះតើចង់ដឹងទេថា តើបុគ្គលណាខ្លះដែលជាបុគ្គលល្បី ហើយគ្រប់គម្រោងរបស់លោកសុទ្ធ តែលក់គ្មានសល់។

១. លោក​ជំទាវ ឧកញ៉ា ភាព ហៀក

លោក​ជំទាវ ឧកញ៉ា ភាព ហៀក ដែល​ជា​មាតា និង ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដោយ​មាន​ជំនួយការ​ពិសេស ពី​កូន​ ទី១ ឧកញ៉ា លាង ឃុន  ប្រធាន​អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង  លោក​ឧកញ៉ា លាង ម៉េង  អគ្គនាយក ជីប ម៉ុង ។

ក្រុមហ៊ុន ជីប ម៉ុង វិនិយោគ​ពហុជំនួញ ពហុវិស័យ ដូចជា វិស័យ​សំណង់ និង​អចលនទ្រព្យ វិស័យ​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច  វិស័យ​ធនាគារ និង ហិរញ្ញវត្ថុ ផ្សារ​ទំនើប ផលិត​ចំណី​សត្វ សម្ភារៈ​សំណង់​ផ្សេងៗ ស៊ីម៉ងត៍ ក្បឿង ទុយោ ផលិត​ស្រាបៀរ​កម្ពុជា និង​ភេសជ្ជៈ ជាច្រើន​មុខ និង​ក៏​នាំ​ចូល​ផលិតផល​គ្រឿង​សំណង់ គ្រឿង​សម្រាប់​តុបតែង​លំនៅដ្ឋាន និង​នាំចូល​ផលិតផល​ចំណី​អាហារ​ច្រើន​ទៀត​ផងដែរ។

២. អ្នកឧកញ៉ា ហុង ពីវ

អ្នកឧកញ៉ា ហុង ពីវ ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនពិភពថ្មី និងជាឧកញ៉ាចិត្តធម៌ ដែលប្រជាជនទូទៅស្គាល់លោកតាមរយៈការវិនិយោគសាងសង់បុរីពិភពថ្មីរាប់សិបគម្រោង ផ្ទះលានខ្នង នៅក្នុងរាជធានី និងជាយក្រុងភ្នំពេញ ។ យ៉ាងណាមិញគ្រប់គម្រោងរបស់លោកចេញទៅ មិនថាតម្លៃប៉ុន្មាននោះទេ គឺលក់ដាច់ គ្មានសល់ឡើយ។

៣. អ្នកឧកញ៉ា លី ហួរ

អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរគ្រុប ដែលជាក្រុមហ៊ុនមេ របស់ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានបុរីវិមានភ្នំពេញ ដែលគម្រោងរបស់លោកនីមួយៗ លក់មិនដែលសល់នោះទេ។តាមរយៈការអភិវឌ្ឍបុរីលំនៅដ្ឋាននេះ គឺលោកឧកញ៉ាបានចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ និងលើកស្ទួយមុខមាត់សម្រស់រាជធានីភ្នំពេញកាឲ្យន់រីកចម្រើន ។​

បច្ចុប្បន្ន ក្រុមហ៊ុនជាបុត្រសម្ព័ន្ធដូចជា ក្រុមហ៊ុនលី ហួរ ប្តូរប្រាក់ និងលក់គ្រឿងអលង្ការ ក្រុមហ៊ុនលី ហួរ ហាងបញ្ចាំ ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានបុរីវិមានភ្នំពេញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលី ហួរ ក្រុមហ៊ុនទេពីវិនិយោគកសិ-ឧស្សាហកម្មដំណាំកៅស៊ូ ក្រុមហ៊ុនលីស៊ីង និងក្រុមហ៊ុនផេប្រូជាដើម ។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

តួនាទី Real Estate Editor ខ្ញុំជាអ្នកនិពន្ធ បំផុសគំនិត អំពីការវិនិយោគអចលនទ្រព្យ។ ជាអ្នកនិពន្ធសៀវភៅ រំដោះខ្លួនពីបុគ្គលិកក្លាយជាកំពូលវិនិយោគអចលនទ្រព្យ។ មានអ្វីចង់ចែករំលែកអំពីវិស័យអចលនទ្រព្យ អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Pich SreyVann Telegram 010 53 83 77 ឬ Tell: 010 53 83 77

LEAVE A REPLY

Please enter your comment!
Please enter your name here