ចង់លក់ដាច់ដូចហាងកាហ្វេប្រោនដែរ ​អ្នកត្រូវរៀនកសាងចំណុចទាំងនេះសម្រាប់ភ្ញៀវ

0
858

គិតត្រឹមចុងឆ្នាំ២០១៨នេះ​ហាងកាហ្វេ​ពេញនិយមបំផុត​របស់កម្ពុជា​គឺប្រោន​បានពង្រីកសាខា​បានរហូតដល់​១៩ហាងហើយ។​តើអ្វីជាចំណុចពិសេស​របស់ហាងប្រោន​បានជាមានមនុស្សច្រើនម្លេះ​ចូលហាង​របស់គាត់មិនចេះដាច់?

ហាងកាហ្វេប្រោន (Brown) ជាយីហោខ្មែរមួយស្ថិតក្នុងយីហោ ដែលមានតម្លៃបំផុតមួយនៅក្នុងប្រទេស កម្ពុជា។ យីហោមួយនេះ បានចាប់ផ្តើមបង្កើតទ្បើងដំបូងបំផុត នៅក្នុងឆ្នាំ ២០០៩ ដែលសាខាដំបូង គឺទល់មុខវិទ្យាស្ថានភាសាបរទេស របស់សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ដែលជាកន្លែងដែលស្ថាបនិករបស់ហាងកាហ្វេនេះធ្លាប់បានចូលរៀនផងដែរ។

នៅក្នុងរយៈពេលខ្លីប៉ុណ្ណោះ ក្រោយពេលបើកដំណើរការ យីហោខ្មែរមួយនេះបានអង្រួនចិត្ត យុវវ័យកម្ពុជា ជាពិសេសគឺសិស្សសាលាតែម្តង។ នៅសម័យកាលនោះ គេនាំគ្នានិយាយថា ក្មេងសម័យឥទ្បូវ ស៊ូអត់ញុាំបាយពេលព្រឹក ទុកលុយផឹកកាហ្វេវិញ។

នេះជាជោគជ័យធំមួយរបស់ហាងកាហ្វេប្រោន ដែលបានធ្វើឲ្យអតិថិជនរបស់ខ្លួន ស៊ូអត់បាយ ឲ្យបានតែកាហ្វេ ដោយសារយីហោមួយនេះបានធ្វើឲ្យពួកគាត់មានអារម្មណ៍ (មានអារម្មណ៍) អស្ចារ្យណាស់ ក្រោយពេលបានដើរចេញពី ហាងប្រោន ម្តងៗ។ នេះហើយជាឥទ្ធិពលខ្លាំងបំផុត ដែលចេញពីការលក់ អារម្មណ៍បានយ៉ាងល្អ របស់ប្រោន ខណៈពេលដែល ពេលនោះមិនទាន់ហាងកាហ្វេល្អៗ ដូចជា ហាងប្រោន នៅទ្បើយទេ នៅភ្នំពេញ។

ដោយធ្លាប់សិក្សានៅប្រទេសអូស្រ្តាលី អស់ច្រើនឆ្នាំ លោក ចាង ប៊ុនលាង ស្ថាបនិកមួយរូប របស់ ហាងកាហ្វេប្រោន បានមើលឃើញយ៉ាងច្បាស់ពីអ្វីដែលអតិថិជនរបស់គាត់ ដែលពេលនោះភាគច្រើនបំផុត ជាយុវវ័យសម័យថ្មីត្រូវការពីហាងកាហ្វេ។ ហាងកាហ្វេ​មិនមែន​គ្រាន់តែជាកន្លែងញុាំកាហ្វេប៉ុណ្ណោះទេ​​តែវាបានក្លាយជាកន្លែងជួបជុំគ្នា​​ដែលប្រជាជន​សម័យសុីវិល័យត្រូវការបំផុត។

ខណះពេលដែលហាងកាហ្វេបែបបុរាណៗ​មានដូចជាហាងកាហ្វេចិន​និង​ហាងកាហ្វេវៀតណាម​ហាក់ដូចមានភ្ញៀវតិចទៅៗ​ហាងកាហ្វេបែបហាងកាហ្វេប្រោន​ចាប់ផ្តើម​មានសន្ទុះគាំទ្រពីភ្ញៀវកាន់តែច្រើនទៅៗ។​រៀងរាល់ខែ​នៅក្នុងវគ្គខ្លីដែលខ្ញុំបង្រៀនទាក់ទងនឹង​ចំណុចពិសេសក្នុងការលក់​ខ្ញុំតែងលើកឧទាហរណ៍ពីភាពខុសគ្នារវាងហាងកាហ្វេ​ប្រោននិង​ហាងកាហ្វេវៀតណាម។

ដោយសារការខ្វះអារម្មណ៍​ដែលទាញបេះដូងយុវវ័យជំនាន់ថ្មី​ហាងកាហ្វេវៀតណាម​កាន់តច្រើន​​កំពុងប្រឈមនឹងការបិទទ្វារ។​គេចូលផឹកកាហ្វេហើយ​ពិបាកចេញវិញណាស់​ព្រោះក្រៅពីកាហ្វេឈ្ងុយ​គ្មានអារម្មណ៍​(គ្មានអារម្មណ៍) អ្វីដែលគេទទួលបានទ្បើយ។​ផ្ទុយទៅវិញ​ហាងកាហ្វេ​​​ប្រោនចូលហើយ​ចេញវិញ​មានអារម្មណ៍ថា​(មានអារម្មណ៍) ​អស្ចារ្យ​​បានផឹកកាហ្វេឆ្ងាញ់​ហើយ​មានអារម្មណ៍(មានអារម្មណ៍) ទ្បូយ​ពេញ​ដោយមោទនភាពទៀតផង។

ខណះពេលដែលកម្ពុជាកំពុងជោជន់ដោយចំនួននៃហាងកាហ្វេ ​​យីហោហាងកាហ្វេ​វ័យចំណាស់មួយ​របស់កម្ពុជាគឺហាងកាហ្វេ​ ប្រោន ​នៅតែអាចរក្សាបាននូវកិត្តនាម​ជាយីហោហាងកាហ្វេខ្មែរមួយ​ដែលលក់ដាច់ខ្លាំង​មានភ្ញៀវពេញនិយមច្រើន។ ​​តើអ្វីជារូបមន្តដែលធ្វើឲ្យយីហោមួយនេះ​លក់ដាច់ជាងហាងកាហ្វេឯទៀតនៅកម្ពុជា?

គិតត្រឹមឆ្នាំ​២០១៨នេះ​​កម្ពុជាអាចនឹងមានចំនួនហាងកាហ្វេរហូតដល់រាប់ពាន់ហាងទៅហើយ​​ហើយភាគច្រើនបំផុត​ហាងទាំងនោះជាហាងដែលទើបមានអាយុមិនដល់​៣ឆ្នាំនោះទេ។ ​ខណះពេលដែល​ហាង ប្រោន ​បាន​ដំណើរការ​ជាង​១០ឆ្នាំ​ហើយដូចនេះចង់ឬមិនចង់​គឺ​​មានភាពចាស់ទុំជាងក្នុងការផ្តល់បទពិសោធន៍​ញុាំកាហ្វេល្អបំផុតដល់​ភ្ញៀវ​​ដែលនេះធ្វើឲ្យយីហោមួយនេះ​មិនចាញ់យីហោថ្មីៗរបស់បរទេសនោះទេ។

មួយវិញទៀត​ខណះដែលគេនាំគ្នាលក់ហ្វ្រេនឆាយ​ពង្រីកហាងព្រោងព្រាត​​យីហោ​ ប្រោន មិនបានលក់ហ្រេ្វនឆាយទេ ​ហើយស្ថាបនិករបស់​ហាងប្រោន ​ក៏មិនបានជឿការលក់ហ្រេ្វនឆាយដែរ​សម្រាប់អាជីវកម្មមួយនេះក្នុងស្ថានភាពបច្ចុប្បន្ន។ ខុសពីហាងកាហ្វេឯទៀត​ដែលបង្កើតទ្បើង​ចង់តែចេញហ្រេ្វនឆាយ​ដើម្បីប្រាក់ចំណូល​ឬចំណែកទីផ្សារកាន់តែធំ ហាងប្រោន ​​បានផ្តោតទៅលើពីរចំណុចដែលជាចំណុចខ្លាំងរបស់ខ្លួន។

លោក ចាង ប៊ុនលាង ស្ថាបនិករបស់ ប្រោន បានប្រាប់ Business Cambodia ពីចំណុចពិសេសរបស់ ហាងកាហ្វេគាត់ថា ប្រោន តាំងពីថ្ងៃទីមួយនៃការចាប់ផ្តើមដំបូងមកម្លេះ គឺគាត់ឲ្យតម្លៃបំផុតទៅលើពីរចំណុចដើម្បីជោគជ័យ។

ចំណុចទីមួយគឺ បទពិសោធន៍នៃការញុាំកាហ្វេរបស់ភ្ញៀវ ដែលប្រោន តែងយកចិត្តទុកដាក់បំផុត។ គាត់បានចំណាយពេលយ៉ាងច្រើនបំផុត ទៅលើគុណភាពនិង សេវាកម្មដែលហាងកាហ្វេគាត់ផ្តល់ទៅឲ្យភ្ញៀវ ពោលគឺ ការរចនាហាងនិមួយៗ របស់ ប្រោនត្រូវបានគិតគូ ខ្លាំងណាស់ ដើម្បីឲ្យហាងនិមួយៗមានចំណុចពិសេស ផ្តល់បទពិសោធន៍ក្នុងការញុាំ កាហ្វេដ៏អស្ចារ្យមួយនៅកម្ពុជា។

លោកបានពន្យល់ថាទៀតដើម្បីឲ្យមានអារម្មណ៍​(មានអារម្មណ៍) អស្ចារ្យនេះ ប្រោន បានបញ្ជូលនូវវប្បធម៌ខ្មែរចូលទៅក្នុងហាងរបស់ខ្លួន។ ជាឧទាហរណ៍ ដូចកន្លែងលីងគ្រាប់កាហ្វេ នៅសាខាបឹងកេងកង គឺត្រូវបានរៀបចំកន្លែងលីងបែបផ្ទះខ្មែរបុរាណជាដើម។ ហើយកាហ្វេត្រូវបានឆុងភ្លាមៗនៅនឹងកន្លែង រួមផ្សំនឹងអាហារដែលសំបូរបែប បានធ្វើឲ្យហាងកាហ្វេ ប្រោន និមួយៗ ក្លាយជាកន្លែងមួយដែលភ្ញៀវទាំងខ្មែរ ទាំងបរទេស មានអារម្មណ៍(មានអារម្មណ៍) អស្ចារ្យពេលបានញុាំកាហ្វេប្រោន ម្តងៗ។

អត្ថបទខាងលើនេះជាផ្នែកមួយនៃសៀវភៅ​លក់អារម្មណ៍​​។​សៀវភៅនេះនឹងជួយលោកអ្នកឲ្យលក់ដាច់ជាងមុន​តាមរយះការលក់អារម្មណ៍។​តម្លៃ15$/ ក្បាល​សៀវភៅលក់អារម្មណ៍មានលក់នៅតាមបណ្ណាគារឬដឹកជញ្ជូនដល់កន្លែង​តាមរយះ​ 017300844/016300843៕

អត្ថបទដោយ៖ ​សំ កុសល
អ្នកនិពន្ធសៀវភៅ​​ "ចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ"
សៀវភៅទី២​របស់ខ្ញុំ​ “លក់អារម្មណ៍” ចេញលក់ថ្មីៗនេះ
ទំនាក់ទំនងភ្នាក់ងារលក់ 092 575823
ចូលទិញសៀវភៅ​និងវីដេអូ www.samkosal.com
ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក​ Sam Kosal

 

 

ខ្ញុំចង់ឃើញស្រុកកំណើតរបស់ខ្ញុំមានការរីកចម្រើន​ មានសហគ្រិនដែលប្រើបេះដូងជាដើមទុនក្នុងការរកសុី និងហ៊ានលំបាកដើម្បីរត់តាមក្តីស្រមៃរបស់ខ្លួន! INSPIRE and ENABLE great entrepreneurs... www.facebook.com/samkosalBC

LEAVE A REPLY

Please enter your comment!
Please enter your name here