រោងចក្រផលិតកាបូបគ្រប់ប្រភេទតម្លៃជាង៤លាន$ នឹងលេចរូងរាងឡើងនៅលើផ្លូវជាតិលេខ៤

0
292
រូបដំណាង

នៅរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យសំណង់និងឧស្សាហកម្មជាច្រើនបាននិងកំពុងលេចរូបរាងឡើងជាបន្តបន្ទាប់នៅលើបណ្តោយផ្លូវជាតិលេខ០៤ ហើយកត្តាធំបំផុតដែលធ្វើឱ្យផ្លូវមួយនេះ ទាក់ទាញអ្នកវិនិយោគច្រើនគឺដោយសារតែវាជាផ្លូវដែលមានភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចូលក្រុង និងទៅកាន់កំពុងផែជាដើម។

ទាក់ទិននឹងកំណើនវិនិយោគដ៏ច្រើនលើវិស័យឧស្សាហកម្មយ៉ាងដូច្នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃនេះ បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុន IREACH FACTORY (CAMBODIA) CO.,LTD. ដែលមានបំណងវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ មានតម្លៃប្រមាណ ៤,០៧លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា ទីតាំងវិនិយោគរបស់រោងចក្រខាងលើនេះ ស្ថិតនៅប្លុក K ផ្លូវជាតិលេខ៤ ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលនឹងអាចបង្កើតការងារបានចំនួន ១.០៧៩កន្លែង ៕

អត្ថបទដោយ៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here