David Koch បុគ្គលជោគជ័យទាំងអស់នៅលើពិភពលោក គឺពួកគាត់មានស្នៀតកំពូលតែមួយប៉ុណ្ណោះ

0
670

នៅលើពិភពលោកយើងនេះមានបុគ្គលល្បីៗជាច្រើនដែលបានទទួលជោគជ័យក្នុងអតីតកាល​ ហើយក៏មានបុគ្គលល្បីៗមួយចំនួន កំពុងតែទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងពេលបច្ចុប្បន្ននេះ ។ ចំពោះបុគ្គលជោគជ័យទាំងអស់នៅលើពិភពលោកនេះគឺសុទ្ធតែមានចំណុចខ្លាំង និងចំណុចពិសេសរៀងៗខ្លួនទៅតាមសមត្ថភាពរបស់ពួកគេ ហើយពួកគេក៏មានស្នៀតពិសេសៗផ្ទាល់ខ្លួនផងដែរ។

លោក David Koch គឺជាស្ថាបនិក Koch Industries និងជាមហាសេដ្ឋីពិភពលោកលំដាប់ទី ៨ ដែលមានទ្រព្យសម្បត្តិសរុបចំនួនប្រមាណ ៤៦.៨ ពាន់លានដុល្លា។ លោក David Koch ធ្លាប់បានលើកឡើងថា “បុគ្គលជោគជ័យទាំងអស់នៅលើពិភពលោក គឺពួកគាត់មានស្នៀតកំពូលតែមួយប៉ុណ្ណោះ”

លោក David Koch មានប្រសាសន៍នេះគឺចង់ចែករំលែកបទពិសោធន៍របស់បុគ្គលជោគជ័យ មួយចំនួនដែលលោកធ្លាប់បានជួប និងធ្លាប់បានស្គាល់ ដល់មនុស្សទូទៅសម្រាប់ជាបទពិសោធន៍ដើម្បីទទួលបានជោគជ័យក្នុងពេលអនាគត។ លោក David Koch បានបញ្ជាក់យ៉ាងច្បាស់ថាគ្រប់បុគ្គលដែលជោគជ័យទាំងអស់ដែលលោកបានរៀនសូត្រតាម និងធ្លាប់បានជួបក៏ដូចជារាប់អាននោះ ពួកគាត់សុទ្ធតែមានស្នៀតពិសេសៗ ខុសៗគ្នា សម្រាប់អាជីវកម្ម​ និងមុខរបររបស់ពួកគាត់ទាំងអស់ ។ ប៉ុន្តែអ្វីដែលពួកគាត់មានដូចគ្នានោះគឺពួកគាត់មានស្នៀតដែលខ្លាំងបំផុតតែមួយប៉ុណ្ណោះ ហើយពួកគាត់ផ្តោតទៅលើតែចំណុចមួយនោះតែមួយគត់ ដោយមិនបានបែងចែកពេលវេលា ឬក៏អារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគាត់ទៅធ្វើរឿងអ្វីផ្សេងឡើយ ។

បើតាមសម្តី និងបទពិសោធន៍របស់លោក David Koch ដែលបានលើកឡើងមកនេះគឺលោកចង់មានន័យថា ប្រសិនបើអ្នកចង់ក្លាយជាបុគ្គលជោគជ័យ សូមរកអោយឃើញនូវចំណុចខ្លាំងរបស់អ្នក ហើយខិតខំអភិវឌ្ឍន៍វាអោយបានល្អបំផុត ។ ចំណុចមួយទៀតគឺត្រូវតែមានគោលដៅតែមួយប៉ុណ្ណោះ មិនត្រូវមានគោលដៅ ច្រើនពេកនោះទេ ព្រោះបើអ្នកមានគោលដៅច្រើ់នពេក អ្នកមិនអាចធ្វើវាអោយជោគជ័យបាននោះឡើយ ហើយអ្នកអាចនិងទទួលបរាជ័យគ្រប់គោលដៅក៏ថាបាន ។ ដូច្នេះហើយអ្នកគួរតែគិតនិងពិចារណាឡើងវិញ និងកំណត់គោលដៅសម្រាប់ជីវិតអោយបានល្អ និងច្បាស់លាស់បំផុត៕

អត្ថបទដោយ នេន សុធា (Leadership Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here