របត់ធំៗ នៃនិន្នាកាទីផ្សារកាហ្វេកម្ពុជា ដែលសហគ្រិនថ្មីថ្មោងគួរដឹង មុនសម្រេចចិត្តបើកហាងកាហ្វេ

0
403

ទីផ្សារកាហ្វេនៅកម្ពុជាកំពុងស្ថិតក្នុងបរិបទមួយលូតលាស់ខ្លាំងគួអោយកត់សម្គាល់ ដែលបានអន្អងអារម្មណ៍អ្នករកស៊ីថ្មីថ្មោងមួយចំនួនអោយលង់ទោទន់ ចង់ហក់ប្រឡូករកស៊ីក្នុងវិស័យនេះយ៉ាងសន្ធឹកសន្ធាប់។ អ្នករកស៊ីថ្មីថ្មោងទាំងឡាយមុននឹងចាប់យកវិស័យនេះ ត្រូវដឹងពីរបត់លូតលាស់ធំៗ របស់កាហ្វេនៅក្នុងទីផ្សារកម្ពុជាជាមុនសិន ជាជាងការចាប់យកមុខរបរមួយ ដែលខ្វះពត៌មានពីទីផ្សារ នាំអោយមានការខាតបង់ច្រើននៅក្នុងការចាប់ផ្តើមអាជីវកម្ម។

អគ្គនាយក Koi លោក ជុន ដារ៉ា មានប្រសាសន៍ថា បរិបទទីផ្សារកាហ្វេរនៅកម្ពុជាចាប់ផ្តើមរីកចម្រើនខ្លាំងក្នុងឆ្នាំ ២០១៦ ដែលកាហ្វេនៅក្នុងបរិបទទីផ្សាកាលនោះមានទំនោរជាប្រភេទ Lifestyle កាហ្វេ ពោលគឺហាងកាហ្វេភាគច្រើន ដែលចូលមកកម្ពុជាត្រូវបានរៀបចំជាហាងធំៗដូចជា Brown, Amazon, ដែលមានកន្លែងអង្គុយលេងយូរៗសន្ទនាគ្នា ជួបជុំមិត្តភក្រ ជាដើម ហើយវាបានក្លាយជាបិរិបទថ្មីមួយរបស់ហាងកាហ្វេរ ដែលធ្វើអោយមនុស្សភាគច្រើនទទួលអារម្មណ៍បែបស៊ីវិល័យ។

លោកបន្តថា៖ សម្រាប់ទិន្នាការថ្មីមួយទៀតរបស់ហាងការហ្វេ នៅកម្ពុជាបច្ចុប្បន្នកំពុងតែវិវត្តន៍មួយកម្រិតទៀតទៅរកកាហ្វេបែប Take Away ដែលជាបរិបទទីផ្សារថ្មីមួយទៀត ដែលសំដៅលើកាហ្វេបែបវេចខ្ចប់ចេញមកក្រៅ ហើយវាមានលក្ខណៈរហ័សជាងកាហ្វេសាមញ្ញ ហើយចំពោះតម្លៃវិញគឺវាមានលក្ខណៈប្រកួតប្រជែងជាមួយកាហ្វេ Lifestyle បាន។

បើយើងក្រឡេកមើលទីផ្សារកាហ្វេរ Lifestyle នៅកម្ពុជាសព្វថ្ងៃគឺមានលក្ចណៈចង្អៀតខ្លាំងណាស់ពិបាកក្នុងការប្រកួតប្រជែង ដណ្តើមទីផ្សារណាស់ ព្រោះមានយីហោល្បីៗមួយចំនួនកំពុងតែក្រសោបយកទីផ្សារដ៏ធំមួយនេះ ហើយប់ងាកមើលហាងកាហ្វេថ្មីៗមួយចំនួនទៀត ហាក់ដូចជាចាប់យកកាហ្វេ Lifestyle នៅក្នុងការចាប់ផ្តើមរកស៊ីហាងការហ្វេរបស់ខ្លួន។

ចំពោះហាងកាហ្វេបែប Take Away វិញ ជានិន្នាកាថ្មីមួយ ដែលចូលមកប្រឡូកក្នុងទីផ្សាកាហ្វេកម្ពុជាបច្ចុប្បន្ន តែអ្វីដែលត្រូវកាចាំបាច់ដើម្បីប្រឡូកក្នុងទីផ្សារ Take Away នោះគឺ រហ័ស ឆ្ងាញ់ និងមានតម្លៃសមរម្យ ដែលជាគោលការណ៍ស្នូលធំបំផុត ដែលអាចប្រកួតប្រជែងក្នុងទីផ្សារបែបថ្មីនៃបរិបទកាហ្វេនៅកម្ពុជា។

អ្នករកស៊ីថ្មីថ្មោងមួយចំនួនដែលកំពុងសម្លឹងរកទីផ្សារហាងកាហ្វេ ក្នុងការបើកអាជីវកម្មគួរតែយល់ដឹងពីស្ថានភាពរបស់ទីផ្សាកាហ្វេនៅកម្ពុជា ដែលអាចជាពត៌មានមួយជួយសម្រួលដល់កាគិត ជាជាងការខាតបង់ដោយប្រកាណាមួយនៅក្នុងអាជីវកម្មហាងកាហ្វេជាលើកដំបូងរបស់ខ្លួន៕

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia) \

សៀវភៅអាត់បី កម្លាំងជម្រុញអោយលក់ដាច់

LEAVE A REPLY

Please enter your comment!
Please enter your name here