ទស្សនៈរកស៊ីអចលនទ្រព្យល្អៗពីសហគ្រិនឆ្នើមកម្ពុជា

0
691

បច្ចុប្បន្នការវិនិយោគលើវិស័យអចលនទ្រព្យកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគ ដើម្បីទទួលបានជោគជ័យលើការវិនិយោគអចលនទ្រព្យ ខាងក្រោមនេះជាទស្សនៈល្អពីអ្នកជំនាញអចលនទ្រព្យ។

លោកបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន Khmer Real Estate បានមានប្រសាសន៍ថាការរកស៊ីលើវិស័យអចលនទ្រព្យមិនម៉ែនជារឿងដែលងាយស្រួលនោះទេ នៅក្នុងចំណោមអ្នករកស៊ីអចលនទ្រព្យ ១០០នាក់មានតែ ៣នាក់ប៉ុណ្ណោះដែលអាចបន្ដរកស៊ីបាន១០ឆ្នាំ ​នឹងមានតែ ១នាក់ប៉ុណ្ណោះដែលអាចក្លាយទៅជាអ្នកមាន។ តើមានកត្ដាអ្វីខ្លះដែលធ្វើអោយអ្នកជោគជ័យក្នុងវិស័យអចលនទ្រព្យ? អ្នកដែលមានលុយ មានច្រើនណាស់ ហើយអ្នកចេះដឹងក៏មានច្រើនដែរ ប៉ុន្ដែមិនប្រាកដថាអ្នកទាំងនោះទទួលបានជោគជ័យនោះទេ ប្រសិនបើពុំមានភាពស្មោះត្រង់ ប្រសិនបើអ្នកមានភាពស្មោះត្រង់នៅក្នុងខ្លួនកាន់តែច្រើន ភាពទុកចិត្ដពីអ្នកដ៏ទៃក៏កាន់តែច្រើនដែរ ពេលនោះអតិថិជនក៏នឹងមករកយើងជាច្រើនហែហូរផងដែរ។

លោក​ឧកញ៉ា សៀ រិទ្ធី ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន World Bridge Group  បានមានប្រសាសន៍ថានៅក្នុងកំឡុងពេលមានវិបត្ដិ អ្នកដែលអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទិញអចលនទ្រព្យ និងអាចពុះពារក្នុងការធ្លាក់ចុះនេះ​បាននឹងក្លាយទៅជាអ្នកមាន។ ស្ថិតនៅក្នុងកាលៈទេសៈនេះលោកឧកញ៉ា សៀ រិទ្ធី មានប្រសាសន៍ថាពេលមានវិបត្ដិគឺជាឱកាសក្លាយទៅជាអ្នកមានសម្រាប់វិនិយោគិន ប្រសិនបើពួកគេមានភាពឆ្លាតវៃក្នុងការវិនិយោគ តាមបទពិសោធន៍របស់លោកឧកញ៉ាដែលធ្លាប់បានឆ្លងកាត់ និងសិក្សាស្វែងយល់ឃើងថាមានចំណុចមួយចំនួនដែលអ្នកគួរតែធ្វើនៅពេលដែលទីផ្សារកំពុងតែជាប់គាំង ឫមានវិបត្ដិ។

លោកឧកញ៉ាបានលើកឡើងថា ប្រមូលទិញដីទុក និងមើលពីចរន្ដនៃតម្រូវការ សម្រាប់ការអភិវឌ្ឍ សម្រាប់អ្នកអភិវឌ្ឍវិស័យអចលនទ្រព្យមិនអាចខ្វះដីបានឡើង ដូច្នេះអ្នកត្រូវឆ្លៀតឱកាសនៅពេលដែលអចលនទ្រព្យដែលធ្លាក់ថ្លៃ ត្រូវប្រមូលទិញដីទុកទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ពីព្រោះតម្លៃដីមិនម៉ែនធ្លាក់ចុះរហូតនោះទេ វានឹងឡើងថ្លៃនៅពេលណាមួយ។

លើសពីនេះអ្នកត្រូវសិក្សាពីចរន្ដនៃតម្រូវការថា តើដីនេះអាចយកទៅប្រើប្រាស់លើការអភិវឌ្ឍអ្វី? ដើម្បីសមស្របទៅតាមនិន្និការនៅពេលអនាគត់ ដូចជាសំនៅឋាន ផ្សារទំនើប ឫអគារពាណិជ្ជកម្មជាដើម។ ដើម្បីអោយច្បាស់អំពីតម្រូវការអ្នកអភិវឌ្ឍគួរចេញក្រៅប្រទេសអោយបានច្រើន ដើម្បីស្វែងរកដៃគួអភិវឌ្ឍ និងស្វែងយល់ពីទីផ្សារខាងក្រៅបានទូលំទូលាយ។

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស៊ីភីអិល ការទិញដី ចាក់ដី  សាងសង់ អ្នកនឹងក្លាយជាអ្នកមាន លោកឧកញ៉ាបានមានប្រសាសន៍ថាការរកស៊ីដីធ្លីនៅកម្ពុជាគឺជារឿងមួយដែលងាយស្រួលបំផុត ដោយគ្រាន់តែចេះអភិវឌ្ឍបន្ថែមបន្ដិចបន្ដួចប៉ុណ្ណោះ ជាក់ស្ដែងតំបន់កោះពេជដែលកាលពីមុនគ្រាន់តែជាកោះដែលមានតែស្មៅដុះជុំវិញតែប៉ុណ្ណោះ ក្រោយមកក្រុមហ៊ុនបានទិញដីនៅតំបន់នោះ បន្ទាប់មកក្រុមហ៊ុនបានចាក់ដីបំពេញនៅតំបន់នោះ និងចាប់ផ្ដើមសាងសង់អគារពាណិជ្ជកម្មបន្ដិចបន្ដួចសោះ តែបច្ចុប្បន្នតម្លៃដីនៅទីនោះមិនក្រោម ៤០០០$ ឡើយក្នុងមួយម៉ែត្រការ៉េ៕

អត្ថបទដោយ៖ សន សារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here