៥ឆ្នាំទៀត ដីជាប់ផ្លូវធំ ភ្នំបាសិទ្ធ អាចនឹងអស់ដីទំនេរ ដោយសារសំណង់បុរីកំពុងកើនឡើង

0
738

ដោយសារតែកំណើននៃអ្នកវិនិយោគកាន់តែច្រើន បានធ្វើឲ្យតំបន់ភ្នំបាសិទ្ធ បានក្លាយជាតំបន់​១កំពុងពេញនិយម នៃអ្នកវិនិយោគជាតិនិងអន្តរជាតិជាច្រើន ទាំងវិស័យដីពុះឡូតិ៍ វិស័យផ្ទះបុរី ព្រមទាំងវិស័រីហ្សត​ជាដើម ។

បើយើងក្រឡេកមើលពីទិដ្ឋភាពទូទៅនៃ តំបន់សក្តានុពល១នេះ យើងមើលឃើញថា មានបុរីតម្លៃទាបជាច្រើន កំពុងសាងសង់ ជាបន្តបន្ទាប់ ដែលខ្លះជាក្រុមហ៊ុនរបស់កូនខ្មែរ និងខ្លះទៀត ជា​ក្រុមហ៊ុនរបស់ចិនជាដើម ដែលកំពុងមរមាញឹក ក្នុងការសាងសង់។

យោងតាម លោក វិចិត្រ ភ្នាក់ងារ លក់បុរីមួយកន្លែង បានប្រាប់ business Cambodia ថា គ្រប់គម្រោងបុរីដែល​ក្រុម​របស់​លោកលក់ បានលក់ចេញអស់យ៉ាងធូរ ដោយមានអតិថិជនជាច្រើន ដណ្តើមគ្នាទិញ ព្រោះតែពួកគាត់ជឿជាក់ថា គាត់ជឿ​ជាក់​លើ សំណង់ និងភាពរីកចម្រើននៃតំបន់នេះ។

លោកបន្តយ៉ាងជឿជាក់ ថា កំណើននៃ សំណង់បុរីនៅតំបន់នេះ អាចនឹងរីកកាន់តែច្រើនឡើងៗ ខណៈតម្រូវការកាន់តែច្រើន ហើយតម្លៃអចលនទ្រព្យកាន់តែឡើងថ្លៃ  ប្រសិនបើផ្លូវក្រវ៉ាត់ក្រុងទៅដល់ តំបន់១នេះ នឹងកាន់តែមានសក្តានុពលថែមទៀត។

លោកបានបន្ថែមថា តំបន់ភ្នំប្រសិទ្ឋ មានការរីកចម្រើនលឿន និងធ្វើឲ្យតម្លៃអចលនទព្យឡើងថ្លៃ លឿន លើស​ពីការរំពឹងទុក​នោះគឺ ព្រោះតំបន់នេះ​ស្ថិតនៅ​កៀកបង្កើយនឹងរាជធានីភ្នំពេញ ពិសេ​សខណ្ឌព្រែកព្នៅ និងការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ឋ​ទៅ​កាន់​តំបន់នេះកាន់តែច្រើន ម្យ៉ាងវិញទៀតស្ថិតនៅក្បែរមណីយដ្ឋាន ដែលប្រជាពលរដ្ឋងាយទៅកំសាន្ត ឬលំហែរកាយ​ចុង​សប្តាហ៍ផង។

ដោយសារភាពអំណោយផលទាំងនេះ រួមទាំងលក្ខខ័ណ្ឌអាកាសធាតុល្អប្រសើរ សណ្ឋានដីខ្ពស់មិនប្រឈមមុខនឹងការលិច​ទឹក បានធ្វើឲ្យមានការចាប់អារម្មណ៍វិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិកាន់ តែច្រើនទៅកាន់តំបន់​នេះរយៈពេល​បីទៅ​៥ឆ្នាំ​ខាងមុខ ការអភិវឌ្ឍនៅតំបន់នេះនឹងកញ្រ្ជោលខ្លាំង ហើយតម្លៃដីធ្លីនឹងកើនឡើងទ្វេរដង ធៀបនឹងបច្ចុប្បន្ន។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

LEAVE A REPLY

Please enter your comment!
Please enter your name here