មេធំក្រុមហ៊ុនយក្ស  Apple ថាការលក់ស្មាតហ្វូននៅចិនធ្លាក់ចុះ បណ្តាលមកពីលោក Trump

0
937

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរស្សន៍ CNBC កាលពីម្សិលមិញនេះ លោក Tim Cook អគ្គនាយកក្រុមហ៊ុនអេបផល ( Apple ) បានលើកឡើងថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិនដែលធ្វើឱ្យការលក់រាយស្មាតហ្វូនមានចំនួនតិច គឺបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្មរបស់លោកប្រធានាធិបតី Donald Trump ។

លោក Cook បានអះអាងទៀតថា “យើងជឿជាក់ថាបរិយាកាសសេដ្ឋកិច្ចនៅក្នុងប្រទេសចិនត្រូវបានរងផលប៉ះពាល់បន្ថែមទៀតដោយការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក” ។ ហើយក្រុមហ៊ុនអេបផលគឺជាឧទាហរណ៍មួយអំពីរបៀបដែលពន្ធអាចប៉ះពាល់ដល់ក្រុមហ៊ុនអាមេរិកដោយប្រយោល។

សរុបមកក្រុមហ៊ុន Apple បានប៉ាន់ប្រមាណថាប្រាក់ចំណូលសម្រាប់ត្រីមាសទី ១ របស់ក្រុមហ៊ុននេះនឹងធ្លាក់ចុះប្រមាណជា ៧,៦% ទាបជាងចំនួន ៨៤ពាន់លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា ពន្ធនាពេលបច្ចុប្បន្នរបស់សហរដ្ឋអាមេរិកលើទំនិញរបស់ចិនមិនរាប់បញ្ចូលគ្រឿងអេឡិចត្រូនិចជាច្រើនដូចជាផលិតផលដែលផលិតដោយក្រុមហ៊ុនអេបផល និងផលិតផលអេបផលមួយចំនួនត្រូវបានទម្លាក់ពីបញ្ជីបឋមនៃទំនិញដែលត្រូវបង់ពន្ធ ៕

អត្ថបទដោយ​៖ ម៉េង សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here