កម្ពុជារកចំណូលបានជាង ១១៦លាន$ ពីការលក់ប័ណ្ណទស្សនារមណីយដ្ឋានអង្គរក្នុងឆ្នាំ ២០១៨

0
60

រយៈពេលមួយឆ្នាំពេញគិតត្រឹម ខែធ្នូ ឆ្នាំ ២០១៨ កម្ពុជារកចំណូលបាន ជាង ១១៦លានដុល្លារអាមេរិក ពីការលក់ប័ណ្ណទស្សនារមណីយដ្ឋានអង្គរ ពោលគឺកើនឡើង ៨.០៣ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៧ កន្លងទៅនេះ។

ក្នុងនោះដែរ យើងសង្កេតឃើញថា ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលបានទិញសំបុត្រចូលទស្សនា រមនីយដ្ឋានអង្គរ មានចំនួន ២៥៩០៨១៥នាក់ កើនឡើង៥.៤៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១៧។

ចំណូលជាង១១៦លានដុល្លារដែលបានពីការលក់បណ្ណចូលទស្សនាតំបន់អង្គរនេះ រាជរដ្ឋាភិបាលបានដកចំនួន ៥១៨១៦៣០ដុល្លារសម្រាប់ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយទ្រទ្រង់ដំណើរការមន្ទីរពេទ្យនេះ បន្តជួយសង្គ្រោះជីវិតកុមារកម្ពុជា៕

អត្ថបទដោយ៖ ហុង

LEAVE A REPLY

Please enter your comment!
Please enter your name here