មកដឹងចំណូលមហាសេដ្ឋីបច្ចេកវិទ្យា ៥ រូបកើបលុយពាន់លានដុល្លារពីឆ្នាំ ២០១៨

0
1219

ក្រោយដាច់ឆ្នាំ ២០១៨ នេះ មហាសេដ្ឋីបច្ចេកវិទ្យា ៥ រូបអង្គុយតែនៅផ្ទះតែកើបលុយមិនក្រោមពាន់លានដុល្លារចូលក្រុមហ៊ុន ។

១.មហាសេដ្ឋីលេខ ១ ៖ លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon.com របស់ប្រទេសអាមេរិក ។

បើគិតត្រឹមឆ្នាំ ២០១៨ ចំណូលរបស់លោកមាន ១១២ ពាន់លានដុល្លារអាមេរិក ដែលរកបានពីការលក់ទំនិញអនឡាញ ទៅជុំវិញពិភពលោក ។

២.មហាសេដ្ឋីលេខ ២ ៖ លោក Bill Gates ស្ថាបនិកក្រុមហ៊ុនបង្កើតកម្មវិធីកុំព្យូទ័រ Microsoft ដែលដាក់លក់នៅលើប្រព័ន្ធអ៊ីនធើណែត និងសម្រាប់ប្រើប្រាស់នៅកម្មវិធីកុំព្យូទ័រដែរ ។

បើគិតត្រឹមឆ្នាំ ២០១៨ ចំណូលរបស់លោកមាន ៩០ ពាន់លានដុល្លារអាមេរិក ដែលរកពីការលក់កម្មវិធីសម្រាប់កុំព្យូទ័រដែលយើងកំពុងប្រើប្រាស់ប្រចាំថ្ងៃនេះ ។

៣.មហាសេដ្ឋីលេខ ៥ ៖ លោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Facebook ដែលជាប្រព័ន្ធ Social Media ហើយរកចំណូលបាន ពីការប្រើប្រាស់លុយធ្វើការ Boot ផ្សព្វផ្សាយនៅលើ Facebook ជាដើម ។

បើគិតត្រឹមឆ្នាំ ២០១៨ ចំណូលរបស់លោកកើនដល់ ៧១ ពាន់លានដុល្លារអាមេរិក ដែលរកបានពីមនុស្សជុំវិញពិភពលោក ។

៤.មហាសេដ្ឋីលេខ ១២ ៖ លោក Larry Page ជាមួយលោក Sergey Brin លេខរៀងទី ១៣ ដែលជាស្ថាបនិកក្រុមហ៊ុន Google.com ដែលជាប្រព័ន្ធអ៊ីនធើណែត សម្រាប់ស្វែងរកព័ត៌មានគ្រប់ប្រភេទដែលយើងអាចប្រើប្រាស់រាល់ថ្ងៃនេះទៀតដែរ ។

ហើយដាច់ឆ្នាំ ២០១៨ ចំណូលរបស់ពួកគាត់ទាំង ២ រកបានមិនចាញ់គ្នានោះទេ ដោយលោក Larry Page មានចំណូលខ្ទង់ ៤៨.៨ ពាន់លានដុល្លារអាមេរិក និងលោក Sergey Brin មានចំណូលខ្ទង់ ៤៧.៥ ពាន់លានដុល្លារអាមេរិក ។

៥.មហាសេដ្ឋីលេខ ២០ ៖ លោក Jack Ma ដែលជាស្ថាបនិកក្រុមហ៊ុន លក់ទំនិញអនឡាញរបស់ចិន Alibaba.com មានទំនិញរាប់ពាន់មុខលក់ទៅទូទាំងពិភពលោកដែរ ។

បើគិតត្រឹម ២០១៨ ចំណូលរបស់លោក Jack Ma មានលុយរហូត ៣៩ ពាន់លានដុល្លារអាមេរិកហើយ តែបើប្រៀបធៀបទៅមហាសេដ្ឋីនៅទូទាំងពិភពលោក Jack Ma ហាក់មិនសូវមានប្រៀបនោះទេ តែបើភាពល្បីល្បាញ គឺលោកមានគេស្គាល់ច្រើននៅជុំវិញពិភពលោក ។

គួរបញ្ជាក់ដែរ សម្រាប់លេខរៀងមហាសេដ្ឋីខាងលើនេះ អាចប្រែប្រួលទៅតាមទឹកលុយរបស់គាត់ នៅតាមឆ្នាំនីមួយៗ ព្រោះការទទួលបានចំណូលក៏ខុសគ្នាទៅតាមឆ្នាំផងដែរ ។

ដូច្នេះយើងអាចបន្ថែមថា មហាសេដ្ឋីទាំង ៥ ខាងលើនេះ គឺរកចំណូលបានពីយើងគ្រប់គ្នា តាមរយៈការបង្កើតនៅកម្មវិធី និងរបស់ប្រើប្រាស់ឲ្យយើងគ្រប់គ្នាប្រើ ហើយពួកគាត់ចាំតែកើបលុយប៉ុណ្ណោះ ៕

អត្ថបទដោយ ៖ ឆាំ មករា

LEAVE A REPLY

Please enter your comment!
Please enter your name here