ស្នៀតពិសេស ដែលធ្វើអោយអ្នកក្លាយជាអ្នកលក់អនឡាញមួយរូប ដែលភ្ញៀវពេញចិត្តបំផុត

0
205

ជាអ្នកលក់អនឡាញម្នាក់អ្នកប្រហែលជាគិតថា ការបង្ហាញផលិតផល លក់តាមបណ្តាញសង្គមជាចំណុចភារកិច្ចពិសេសបំផុត ដែលអ្នកលក់អនឡាញស្ទើរតែគ្រប់គ្នា តែងតែអនុវត្តន៍ជាប្រចាំក្នុងការលក់។ ជារឿងដ៏ត្រឹមត្រូវបំផុតសម្រាប់ការលក់ហើយ តែនៅមានចំណុចកំប៉ិចកំប៉ុក ២ យ៉ាង ដែល អ្នកលក់តាមអនឡាញគួរតែអនុវត្តន៍ ដើម្បីអោយកាលក់កាន់តែរីកលូតលាស់ទៅមុខ…។

បង្ហាញភាពច្បាស់លាស់លើសេវាកម្ម

តើសេវាកម្មរបស់អ្នកបង្ករភាពរំខានដល់ភ្ញៀវឬទេ? មានអាជីវកម្មអនឡាញជាច្រើនដែលកំពុងតែ បង្កើតអារម្មណ៍ធុញទ្រាន់ដល់ភ្ញៀវ ដូចជាការខលសួរទីតាំងច្រើលើកច្រើនសារ ពីសំណាក់អ្នកដឹកជញ្ជូនជាដើម។ អ្នកដឹកជញ្ជូនមិនគួរខលសួរអតិថិជនច្រើនដងពេកនោះទេ ជាហេតុធ្វើអោយអតិថិជនវាយតម្លៃថា អាជីវកម្មរបស់អ្នកមិនសូវប៉ិនប្រសប់នៅក្នុងការរកស៊ីជាដើម ជាហេតុធ្វើអោយអតិថិជនធុញទ្រាន់ខ្លាំង។ ជាដំណោះស្រាយអ្នកដឹកជញ្ជូនគួរតែបញ្ជាក់ទីតាំងជាលើកដំបូងអោយបានច្បាស់ ជាប្រការល្អបំផុត ហើយជារួមបើខលសួនាំភ្ញៀវកាន់តែតិចដង កាន់តែប្រសើរ។

ស្គាល់ភ្ញៀវអោយច្បាស់

អ្នកលក់អនឡាញគួរតែចំណាយពេលខ្លះ ដើម្បីស្គាល់ពីភ្ញៀវ ដូចជាភ្ញៀវឈ្មោះអី នៅតំបន់មួយណាជាដើម? មូលហេតុដែលអ្នកលក់គួរតែស្គាល់ភ្ញៀវនោះគឺ អ្នកលក់អាចបង្ហាញនៅកាយកចិត្តទុកដាក់មួយទៀតចំពោះអតិថិជន ដូចជាការសរសេរឈ្មោះភ្ញៀវនៅលើសំបកទំនិញ ជាដើម ដែលបង្ហាញទៅកាន់អតិថិជនរបស់អ្នកថា អ្នកជាអ្នកលក់ដែលយកចិត្តទុកដាក់ខ្ពស់ជាមួយអតិថិជន។ ការសេសេរឈ្មោះរបស់អតិថិជនដូចជា បងស្រីកញ្ញា បងស្រី……ដែលហៅចំឈ្មោះគាត់វានឹងក្លាយជាអារម្មណ៍រំភើបមួយ ដែលអ្នកមិនចាំបាច់ចំណាយលុយសូម្បីតែមួយសេន តែអ្នកអាចធ្វើអោយភ្ញៀវរបស់អ្នកសប្បាយចិត្ត រំភើប និងអាចនឹងទិញអ្នកម្តងទៀតនៅពេលក្រោយ។

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

សៀវភៅអាត់បី(កម្លាំងជម្រុញអោយលក់ដាច់)

LEAVE A REPLY

Please enter your comment!
Please enter your name here