ដល់ឆ្នាំ ២០១៩ ភ្លាម តម្លៃប្រេងសាំង នៅកម្ពុជាធ្លាក់មកត្រឹម ៣២០០រៀល/លីត

0
153

កាលពីចុងឆ្នាំ ២០១៨ កន្លងទៅនេះ ប្រជាជនកម្ពុជានាំគ្នារអ៊ូរឿងតម្លៃប្រេងសាំង ព្រោះកាលពីខែ តុលា ឆ្នាំ ២០១៨ តម្លៃប្រេងសាំងឡើងថ្លៃជិត ៥០០០រៀលក្នុងមួយលីត។យ៉ាងណាមិញឈានដល់ឆ្នាំ ២០១៩ភ្លាម ប្រជាជនកម្ពុជានឹងលែងរអ៊ូទៀតហើយរឿងតម្លៃប្រេងសាំងនេះ។

តាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ដើម្បីជួយសម្រួលដល់ជីវភាពប្រជាជនកម្ពុជា និងដោយមានការរួមចំណែកពីក្រុមហ៊ុន ចែកចាយប្រេងឥន្ធនៈ នៅកម្ពុជា សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជាចំនួន៤សេនដុល្លារក្នុងមួយលីត។

ដូច្នេះ តម្លៃលក់រាយប្រេងឥន្ធនៈ សម្រាប់អនុវត្តន៍ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ១៥ ខែមករានេះ នឹងចុះមកត្រឹម ៣២០០រៀលក្នុងមួយលីត(សាំងធម្មតា) និង ៣២០០រៀលសម្រាប់ប្រេងម៉ាស៊ូត៕

អត្ថបទដោយ៖ ហុង

LEAVE A REPLY

Please enter your comment!
Please enter your name here