អោម សេង បូរ៉ា ពេលវេលាជីវិតមនុស្សគឺមានកំណត់ ដូច្នេះត្រូវចេះកែរច្នៃវាអោយមានប្រយោជន៍បំផុត

0
125

ជីវិតមនុស្សយើងដែលកើតមកនៅលើផែនដីនេះ មិនថាជាតិសាសន៍ណាក៏ដោយគឺមានពេលវេលាដែលរស់នៅក្នុងផែនដីនេះគឺមានកំណត់ទាំងអស់ ។ នៅក្នុងអំឡុងពេលដែលអ្នករស់នៅនេះអ្នកគួរតែកុំខ្ជះខ្ជាយពេលវេលាដែលអ្នកមាននេះអោយសោះ ពីព្រោះថាវាមានតម្លៃណាស់សម្រាប់អ្នក​ ហើយអ្នកត្រូវដឹងថាពេលវេលាគឺជាគ្រាប់ពេជ្រដ៏មានតម្លៃប្រសិនបើអ្នកចេះច្នៃប្រឌិតវានោះ ពេលវេលានិងផ្តល់អោយអ្នកនូវទ្រព្យដ៏មហាសាលជាក់ជាមិនខាន។

លោក អោម សេង ប៉ូរា គឺជាស្ថាបនិក CEO Master Club បានលើកឡើងថា “ពេលវេលាជីវិតមនុស្សគឺមានកំណត់ ដូច្នេះត្រូវចេះកែរច្នៃវាអោយមានប្រយោជន៍បំផុត”។

ជាការពិតណាស់រយះពេលដែលយើងរស់នៅលើផែនដីនេះគឺមិនមានពេលវេលាមិនយូរនោះទេ​សម្រាប់បំពេញកិច្ចការងារ និងបំពេញតួរនាទីជាច្រើនទៀតទៅសមត្ថភាពរៀងៗខ្លួន ។ ដូច្នេះហើយប្រសិនបើអ្នកមានជីវិតរស់នៅលើផែនដីនេះហើយ អ្នកគួរតែចេះលៃលក និងចាត់ចែង ព្រមទាំងចាយពេលវេលាដែលអ្នកមានទាំងប៉ុន្មានអោយបានល្អបំផុត និងមានប្រយោជន៍បំផុត ។ នៅពេលដែលអ្នកប្រើប្រាស់ពេលវេលារបស់អ្នកបានល្អ និងប្រើប្រាស់ពេលវេលាទាំងអស់ដែលអ្នកមានក្នុងជីវិតនេះបានត្រឹមត្រូវ និងត្រូវគោលដៅនោះអ្នកប្រកដជាទទួលបានជោគជ័យនៅក្នុងជីវិតរបស់អ្នកជាក់ជាមិនខាន។ ម្យ៉ាងទៀតអ្នកត្រូវតែមានកាលវិភាគច្បាស់លាស់សម្រាប់ជីវិតរបស់អ្នក និងរៀបចំសកម្មភាពប្រចាំថ្ងៃរបស់អ្នកអោយបានរៀបរយ និងខិតខំបំពេញវាអោយអស់ពីសមត្ថភាព អ្នកប្រាកដជាអាចទទួលបានជោគជ័យ និងជីវិតប្រសើឡើងជាក់ជាមិនខាន។​

ផ្ទុយទៅវិញ អ្នកមិនត្រូវខ្ជះខ្ជាយពេលវេលាររបស់អ្នកទៅធ្វើរឿងអត់ប្រយោជន៍ ឬសកម្មភាពណាដែលមិនបានផ្តល់ផលប្រយោជន៍ចំពោះអ្នកនោះទេ ព្រោះសកម្មភាពទាំងនោះហើយដែលជាមូលហេតុនាំអោយអ្នកខាតបង់ពេលវេលា ព្រមទាំងថវិការផ្ទាល់ខ្លួនថែមទៀតផង ។ អ្នកត្រូវដឹងហើយចងចាំជាប់ក្នុងចិត្តជានិច្ចថា ពេលវេលាសម្រាប់មនុស្សយើងដេលកំពុងរស់នៅនេះគឺមានតិចតួចបំផុត ដូច្នេះហើយត្រូវតែចំណាយពេលវេលានេះអោយចំគោលដៅ និងចំចំណុចដែលមានប្រយោជន៍បំផុត ទើបជីវិតមួយនេះទទួលបានភាពរុងរឿងក្នុងពេលអនាគត ៕

អត្ថបទដោយ​ នេន សុធា (Leadership Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here