លោកទិត្រ សុធារ៉ា៖ ពិសោធន៍ការងារ និងឱកាស ធ្វើឲ្យខ្ញុំមានជំនឿចិត្តខ្លាំងចេញរកស៊ី

0
161

ជំនឿចិត្តក្នុងការចាប់អាជីវកម្ម ដែលខ្លួនតែងស្រមៃចង់បាននោះ អាចមានកត្តាជំរុញខុសប្លែកគ្នា ទៅតាមស្ថានភាពរបស់សហគ្រិនម្នាក់ៗ។ ជំនឿចិត្តលើខ្លួនឯង ថាពិតជាអាចចេញរកស៊ីបាន ​កត្តាជោគជ័យមានច្រើន សំខាន់យើងត្រូវតែរកធាតុគាំទ្រជំនឿចិត្តខ្លួនឯងឲ្យបានមុនចេញរកស៊ី។ ជាក់ស្តែងសម្រាប់ស្ថាបនិក«ណកាហ្វេ» លោកទិត្រ សុធារ៉ា ធ្លាប់បានលើកឡើងថា ដោយសារបទពិសោធន៍ការងារ និងឱកាស ធ្វើឲ្យលោកហ៊ានចេញរកស៊ី មិននៅធ្វើការងារតទៅទៀត។

លោកទិត្រ សុធារ៉ា មានប្រសាសន៍ថា ការចេញរកស៊ីបើកអាជីវកម្មដោយខ្លួនឯងអាចមានរឿងច្រើន តែចំណុចពិសេសមួយមកពីលោកដឹងរឿងច្រើនតាមរយៈពិសោធន៍ការងារជាង១០ឆ្នាំ ធ្វើឲ្យលោកគិតថា មានសមត្ថភាពអាចចេញរកស៊ីបាន។ បួករួមការមានជំនឿលើខ្លួនឯងខ្លាំង បានរុញច្រានឲ្យចេញរកស៊ីយ៉ាងប្រាកដ ព្រោះការងារបង្រៀនឲ្យយើងចេះ ឲ្យយើងចេះមកឱកាស ហើយសម្រេចចេញចិត្ត សម្រេចក្តីសម្រៃខ្លួន។

លោកក៏ធ្លាប់បរាជ័យលើអាជីវកម្ម២ដងរួចទៅហើយ កាលពីឆ្នាំ២០០៨ និង២០១១ ពេលចេញរកស៊ីដំបូង មុននិងឈានដល់ការបើកហាងកាហ្វេ និងម៉ាតក្នុងឆ្នាំ២០១៤ជាថ្មី ហើយទទួលបានជោគជ័យតែម្តង។

ជាការពិតណាស់ Business Cambodia ធ្លាប់ជួបប្រទះម្ចាស់អាជីវកម្មជាច្រើន ហើយអាជីវកម្មជោគជ័យភាគច្រើន សហគ្រិនខ្លួនឯងតែមានជំនឿចិត្តខ្លាំងណាស់ ថានិងទទួលបានជោគជ័យ និងប្តេជ្ញាចិត្តធ្វើវាឲ្យបានសម្រេច។ មានជំនឿចិត្តអ្នកអាចចេញរកស៊ីជោគជ័យ គ្មានជំនឿចិត្តអ្នកនិងបរាជ័យ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

 

LEAVE A REPLY

Please enter your comment!
Please enter your name here