អចលនទ្រព្យតាមផ្លូវជាតិលេខ៣កាន់តែត្រូវប៉ាន់ ខណៈផ្លូវជាតិនេះកំពុងពង្រីក

0
6315

រដ្ឋាភិបាល​កម្ពុជា​កំពុង​ពង្រីក​ផ្លួវ​ជាតិ​លេខ​៣ ជា​បួន​គន្លង ក្រោយ​ទទួល​បាន​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន ដោយពីរ​គន្លង​ទៅមក​ពី​តំបន់​រង្វង់​មូល​ចោមចៅ ដល់​តំបន់​បែក​គូស​ដែល​ជា​តំបន់​ផ្លូវ​បំបែក​រវាង​ផ្លូវ​ឆ្ពោះ ទៅ​កាន់​ខេត្តកំពត និង​ខេត្ត​កែប ហើយ​ចាប់ពី​ចំណុច​បែក​គូស​ទៅ​កាន់​កំពត គឺ​ទំហំ​ផ្លូវ​មាន​៤គន្លង​(​២ទៅ និង២មក​)​ ​។

ដោយសារការពង្រីកផ្លូវរបស់រាជរដ្ឋាភិបាល បានធ្វើឲ្យអ្នកជំនាញអចលទ្រព្យជាច្រើនបានជឿជាក់ថា ក្រោយពេលដែល ផ្លូវសក្តានុពល១នេះពង្រីករួចតម្លៃអចលនទ្រព្យនៅតាមដងផ្លូវនោះ កាន់តែមានតម្លៃថ្លៃ​ឡើងព្រោះតំបន់ផ្លូវជាតិលេខ៣ ជាតំបន់អភិវឌ្ឍន៍ថ្មី​ បន្ទាប់ពីផ្លូវជាតិលេខ៤ ព្រោះទិសដៅនេះខ្សែចរន្តតភ្ជាប់ទៅ ខេត្តកែប និងកំពត ដែល​ជាការ​ហៀចេញពីការអភិវឌ្ឍន៍នៅខេត្តព្រះសីហនុបច្ចុប្បន្ន។

អ្នកស្រី រចនី ហ្រ្គេស បានធ្លាប់ប្រាប់ Business Cambodia ផងដែរថា ការអភិវឌ្ឍន៍នៅលើផ្លូវជាតិនេះ អាចជាបុរី ផ្ទះល្វែងសម្រាប់រស់នៅ ឬប្រកបអាជីវកម្ម អាចជាតំបន់រមណីយដ្ឋាន ឬផ្ទះសម្រាប់លំហែកាយ ដោយសារតែបរិយាកាសផ្លូវជាតិលេខ ៣មានផាកសុខភាពល្អ អំណោយផលល្អ បន្ទាប់ពីពួកគាត់ ដើរលែងកម្សាន្តនៅតំបន់ខេត្តកំពត និងខេត្តកែបរួចមក។

ដោយមើលឃើញពីសក្តានុពលនៃតំបន់១នេះ ក្រុមហ៊ុនកូនខ្មែរ បានបោះទុនវិនិយោគបុរីហ្គ្រេន ផាក នៅតាមបណ្តោយផ្លូវជាតិលេខ៣ ដែលមានចម្ងាយប្រមាណតែ ២គីឡូម៉ែត្រ ពីគម្រោងស្ពានអាកាសចោមចៅ ដែល គម្រោង​របស់បុរីរួម​មាន ផ្សារ សួនច្បារ ផ្លូវធំទូលាយ ជាមួយលំនៅស្ថាបមានផាសុខភាព សុវត្ថិភាព សោភ័ណ្ឌភាព រស់នៅប្រកបដោយភាពរីករាយ និងសុភមង្គល។

គួរជម្រាបផងដែរថា បុរីនឹងមានការបញ្ចុះតម្លៃរហូត 3000ដុល្លារ ព្រមទាំងមានបន្ថែមនូវកាដូ ជាច្រើនដូចជា៖ តូបផ្សារ ទូរទឹកកក រួមជាមួយរបស់អនុស្សាវរីយ៍ជាច្រើនទៀត ជាមួយការបង់រំលស់ ដោយឥតការប្រាក់ ព្រមទាំងទទួលបានប្លង់រឹងទៀតផង។

ព័ត៌មានលំអិត សូមទំនាក់ទំនង៖

015 47 63 61 (Smart)

078 38 26 11(Cellcard)

LEAVE A REPLY

Please enter your comment!
Please enter your name here