លីក្វាន់យូ៖ យកសេវាកម្មសាធារណៈជាគ្រឹះ ចាប់យកវិនិយោគិនបរទេសធំៗទូទំាងពិភពលោក

0
368

​សិង្ហបុរីជាប្រទេសតូច តែមានសក្តានុពលខ្លាំងលើការទាក់ទាញវិនិយោគបរទេសធំៗ មកបណ្តាកទុន ដោយសារនាគនៅអាស៊ីមួយនេះបានរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈដ៏ល្អជាទីពេញចិត្តនៃក្រុមហ៊ុនធំៗ។ ប្រទេសនេះ បានមើលឃើញយ៉ាងច្បាស់ ថាបើប្រព័ន្ធរដ្ឋបាលសាធារណៈល្អ មិនខ្វះទេ អ្នកវិនិយោគបរទេសសម្រុកមកដាក់ទុនវិនិយោគនៅប្រទេសខ្លួន។

ប្រព័ន្ធសាធារណៈ ត្រូវបានថ្នាក់ដឹកនាំកំពូលរបស់សិង្ហបុរីយកចិត្តទុកដាក់ខ្លាំងជាទីបំផុត មានកំពង់ផែកម្រិតអន្តរជាតិអាចចែកចាយទំនិញស្ទើរទៅដល់តំបន់សំខាន់ៗ។ សម្រាប់ផ្លូវគោក បើទោះបីជាប្រទេសតូច តែផ្លូវមានសណ្តាប់ធ្នាប់ល្អងាយស្រួលធ្វើចរាចរណ៍ ហើយថែមទំាងមានផ្លូវរថភ្លើង២ខ្សែបន្ថែម សម្រាប់ជំរុញក្នុងការធ្វើចរាចរណ៍ឲ្យដំណើរការបានល្អ និងរហ័សទាន់ចិត្ត។

សម្រាប់ប្រព័ន្ធដឹកជញ្ចូនតាមផ្លូវទឹក រកបានចំណូលច្រើនជាងគេបង្អស់ ដោយបានបែងចែកការដឹកជញ្ជូនតាមផ្លូវទឹកនៅក្នុងប្រទេស ការដឹកជញ្ជូនតាមផ្លូវទឹកតាមឆ្នេរ និងការដឹកជញ្ជូនតាមផ្លូវទឹកអន្តរជាតិ។ លើសពីនេះ បើតាមផ្លូវអាកាសវិញ សិង្ហបុរីមាន ក្រុមហ៊ុនទេសអាកាសចរណ៍ជាតិ Singarpor Airline  ហើយមានអាកាសយានដ្ឋានធំកម្រិតអន្តរជាតិ អាចផ្ទុកអ្នកដំណើរស្របពេលគ្នា រហូតដល់៤៥គ្រឿង យន្តហោះឯណោះ។

ម្យ៉ាងវិញទៀត ប្រទេសសិង្ហបុរីបានបើកសេរីផ្នែកធុរកិច្ច និងបណ្តាកទុនច្រើនជាងគេបំផុតលើពិភពលោក មានគោលនយោបាយច្បាស់ណាស់បង្កលក្ខណៈងាយស្រួលដល់វិនិយោគិន ការពារសិទ្ធិដល់សហគ្រាស មានប្រព័ន្ធបច្ចេកវិទ្យាខ្ពស់ មានកម្រិតធនធានមនុស្សខ្ពស់ និងមានច្បាប់ដ៏តឹងរឹង ផ្តល់ភាពកក់ក្តៅដល់ការបណ្តាក់ទុននានាមកវិនិយោគ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា    

LEAVE A REPLY

Please enter your comment!
Please enter your name here