ក្មេងវិទ្យាល័យ២នាក់រចនាគំរូផ្ទះសម្រាប់អ្នកគ្មានផ្ទះសំបែងតម្លៃតិចជាង ៣០០០ដុល្លារ

0
1202

Norris Palmer ហើយនិង Austin Ortega ជាក្មេងដែលសិក្សានៅ វិទ្យាល័យ Lincoln នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា​​ បានរចនាគំរូផ្ទះ​​​តូចសម្រាប់ឲ្យអ្នកគ្មានលំនៅស្ថានស្នាក់អាស្រ័យនៅពេលយប់ ដែលអាចធ្វើការផ្លាសប្ដូរទីតាំងបាន។

ការរចនាគំរូផ្ទះនេះជាកិច្ចការសាលា​ដែលគ្រូមុខវិជ្ជាវិស្វកម្មនិងការសាងសង់បានដាក់កិច្ចការឲ្យពួកគេធ្វើហើយពួកគេបានបញ្ចប់ការរចនាគំរូផ្ទះដោយបានដាក់បង្ហាញនៅក្នុងវិទ្យាល័យឲ្យលោកគ្រូអ្នកគ្រូនិងមិត្តភ័ក្រមើល ហើយស្នាដៃរ​បស់ពួកគេទទួលបានការចាប់អារម្មណ៍និងកោតសរសើរយ៉ាងខ្លាំង។

Norris Palmer ហើយនិង Austin Ortega​ បានហៅ​ការរចនាគំរូផ្ទះនេះថាជាតង់ដែល

អាចស្នាក់អាស្រ័យបាន (the Habitable Urban Tent (HUT)​ ហើយពួកគេបានលើកឡើងថា​ ពួកគេស្នាដៃរបស់ពួកគេនឹងរួមចំណែកក្នុងការជួយផ្ដល់ជាកន្លែង សម្រាប់អ្នកគ្មានផ្ទះសំបែងមានកន្លែងស្នាក់នៅពេលយប់បានសមរម្យ។

គំរូផ្ទះនេះ មានរាងពីរ៉ាមីត ហើយត្រូវបានរចនាឡើងឲ្យមានតម្លៃថោកក្នុងការសាងសង់ អាចផ្លាស់ប្ដូរទីតាំងបាន​ ងាយស្រួលក្នុងដំឡើង។ ផ្ទៃខាងក្នុងធ្វើអំពីឈើ ហើយផ្ទៃខាងក្រៅស្រោបដោយបន្ទះដែក ហើយផ្ទះតូចនេះអាចដាក់គ្រែបានមួយអាចឲ្យមនុស្សតែម្នាក់ប៉ុណ្ណោះស្នាក់នៅ ហើយការសាងសង់ផ្ទះនេះត្រូចចំណាយប្រហែលជា ៣០០០ដុល្លារ ​ ប៉ន្តែម៉ូឌែលបន្ទាប់នឹងចំណាយកាន់តិចជាងនេះ។

សព្វថ្ងៃ Norris Palmer ហើយនិង Austin Ortega បានបង្កើតវេបសាយមួយផ្សព្វផ្សាយពីផ្ទះដែលពួកគេបានរចនាឡើង​ ហើយពួកគេ កំពុងតែស្វែងរកអ្នកវិនិយោគ ដើម្បីផ្ដល់ជំនួយថវិការក្នុងការសាងសង់ផ្ទះតូចម៉ូឌែលបន្ទាប់។

អត្ថបទដោយ៖ ហុង