Yang Guoqiang៖ ពីកម្មករសំណង់ចំណាក់ស្រុក បង្កើតក្រុមហ៊ុនអចលនទ្រព្យលំដាប់កំពូល១នៅចិន

0
247

(ចិន)៖ មហាសេដ្ឋីលំដាប់កំពូលមួយរបស់ប្រទេសចិន លោក Yang Guoqiang ស្ថាបនិក និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Country Garden Holdings ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំបំផុតមួយនៅចិន បានផ្លាស់ប្តូរជីវិតរបស់ខ្លួនពីកម្មករសំណង់ចំណាក់ស្រុក ក្លាយជាសហគ្រិនដ៏ជោគជ័យម្នាក់។​

លោក Yang Guogiang កើតក្នុងឆ្នា១៩៥៤ ក្នុងគ្រួសារក្រីក្រ ស្របពេលដែលប្រទេសចិនមិនទាន់ស្ថេរភាពនឹងនរ និងមិនមានសេដ្ឋកិច្ចរីកចម្រើននឹងគេឡើយ ជាហេតុធ្វើឲ្យលោកផ្ទាល់ជាក្មេងដែលរៀនសូត្របានតិចតួច និងដោយសារតែសមត្ថភាពប្រឡងបានពិន្ទុល្អនៅសាលា ធ្វើអាចរៀនសូត្រដោយមិនអស់ថ្លៃសិក្សា និងមិនបាច់ទិញសៀវភៅសិក្សាដូចគ្នា។​

ក្នុងវ័យកុមារ លោក Yang Guogiang បានបង្ហើបឲ្យដឹងថា លោក និងមិត្តភក្តិរួមថា្នក់ប្រមូលលុយគ្នាបានបន្តិចបន្តួច ទៅទិញសៀវភៅចាស់ៗជាច្រើនមុនយកមកអាន រៀនសូត្រផ្លាស់ប្តូរគ្នាម្តងម្នាក់ ដើម្បីអភិវឌ្ឍន៍ចំណេះដឹងរបស់ខ្លួន ដោយហេតុលោកជាមនុស្សចូលចិត្តការសិក្សា។​


ការងារដំបូងដែលលោកចាប់ផ្តើមធ្វើក្រោយបោះបង់ការសិក្សា នោះគឺជាការកម្មករសំណង់ចំណាក់ស្រុក ខិតខំធ្វើការងារ និងអភិវឌ្ឍន៍យ៉ាងលំបាក ធ្វើឲ្យលោកមានលទ្ធភាពឡើងកាន់តួនាទីកាន់តែខ្ពស់ទៅៗ ចាប់ផ្តើមយល់កាន់តែច្បាស់ក្នុងវិស័យសំណង់ នាំឲ្យលោកមានឱកាសបើកក្រុមហ៊ុនសាងសង់មួយឈ្មោះថា Country Garden ដែលក្រោយមកនៅឆ្នាំ១៩៩៧ ក្រុមហ៊ុននេះក៏វិវឌ្ឍន៍ជាក្រុមហ៊ុនអចលនទ្រព្យ Country Garden Holdings ទទួលបានគម្រោងសាងសង់ជាច្រើនបន្តបន្ទាប់គ្នាឥតដាច់ បង្កើតភាពល្បីល្បាញ និងក្លាយជាក្រុមហ៊ុនដ៏ធំបំផុតមួយនៅចិន។

ក្រោយការសម្រេចចិត្តចូលនិវត្តន៍ ប្រគល់ក្រុមហ៊ុនឲ្យកូនស្រីសំណប់ឈ្មោះ Yang Huiyan កាន់កាប់ លោកក៏ប្រគល់ភាគហ៊ុនក្រុមហ៊ុនសរុប៧០ភាគរយទៅឲ្យនាងផងដែរ ធ្វើឲ្យYang Huiyan ក្លាយជាមហាសេដ្ឋីនីនៅអាយុ២៥ឆ្នាំ ហើយរហូតមកដល់ពេលនេះ Yang Huiyan បានក្លាយជាមហាសេដ្ឋីនីមានបំផុតនៅអាស៊ី ដែលមានទ្រព្យសរុបជាង២៤ពាន់លានដុល្លារអាមេរិក៕

 

អត្ថបទដោយ​៖ Jimmy

 

LEAVE A REPLY

Please enter your comment!
Please enter your name here