The OPEN Store គុណភាព សុចរិតភាព និងតម្លៃសមរម្យ ជាចំណុចពិសេសរបស់អាជីវកម្មយើង

0
197

The OPEN Store គុណភាព សុចរិតភាព និងតម្លៃសមរម្យ ជាចំណុចពិសេសរបស់អាជីវកម្មយើង

 

នៅពេលបច្ចុប្បន្ននេះគឺជាសម័យឌីជីថលទំនើប ជឿនលឿនបំផុត ចំណែកបច្ចេកវិទ្យាថ្មីៗក៏បានរីកចំរើនយ៉ាងឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ និងកំពុងវាយលុកទីផ្សារទាំងក្នុងប្រទេសនិងក្រៅប្រទេសយ៉ាងច្រើនថែមទៀតផង ។ ហើយបើសិនជាយើងក្រឡេកទៅមើលមនុស្សទូទៅ ក្នុងមនុស្សម្នាក់យ៉ាងតិចក៏មាន Smart Phone ឬ Tablet មួយទៅពីគ្រឿងដែរ ហើយអ្នកខ្លះអាចមានច្រើនជាងនេះក៏មាន ។ ទន្ទឹមនិងការកើនឡើងយ៉ាងច្រើននៃចំនួន Smart Phone និង Tablet នោះអ្នកប្រើប្រាស់តែងតែមានការប៉ះពាល់ ខូចខាត ធ្លាក់បាក់បែក និងមានបញ្ហានៅក្នុងការប្រើប្រាស់ផ្សេងជាក់ជាមិនខាន ។


ដោយសារតែមូលហេតុនេះហើយទើប The OPEN Store & Service Centre បានបង្កើតឡើងក្នុងគោលបំណងជួយដោះស្រាយបញ្ហារផ្សេងដែលលោកអ្នកកំពុងជួបប្រទះជាមួយ ទូរស័ព្ទដៃ ក៏ដូចជា Tablet របស់លោកអ្នកបានយ៉ាងងាយស្រួល និង សេវាកម្មរហ័សថែមទៀតផងដែរ។ ជួបសំភាសន៍ជាមួយនិង Business Cambodia  លោក ពេជ្រ តារា តំណាងអោយ The OPEN Store & Service Centre បានមានប្រសាសន៍ថា The OPEN Store & Service Centre មានទទួលបំរើសេវាកម្មជួសជុលទាំង Software និង Hardware ទូរស័ព្ទដៃ និង Tablet គ្រប់ប្រភេទ និងមានសេវាកម្មផ្លាស់ប្តូរ អេក្រង់ ថ្ម និង Touch Screen ព្រមទាំងគ្រប់ផ្នែកទាំងអស់នៃទូរស័ព្ទ និង Tablet របស់អ្នក ។ នៅក្នុងនោះដែរ​ The OPEN Store & Service Centre ក៏មានសេវាកម្មផ្លាស់ប្តូរ និងលក់គ្រឿងបន្លាស់ទូរស័ព្ទគ្រប់ប្រភេទ និងគ្រប់ម៉ូដែលផងដែរ ។ ជាពិសេស យើងក៏មានលក់ផលិតផលជាច្រើនមានដូចជា Case ទូស័ព្ទ កាសទូស័ព្ទ ឆ្នាំងសាកគ្រប់មូឌែល ព្រមទាំងមានលក់ Power Bank គ្រប់ប្រភេទដែលសុទ្ធសឹងតែជាផលិតផលពិត ដែលនាំចូលពីក្រុមហ៊ុនបរទេសផ្ទាល់ មានគុណភាព និងកំរិតស្តង់ដាខ្ពស់ ក្នុងតម្លៃសមរម្យផងដែរ។

លោក ពេជ្រ តារា ក៏បានបញ្ជាក់បន្ថែមទៀតដែរថា The OPEN Store & Service Centre ទីតាំងទីមួយបានបើកដំណើរការអស់រយះពេលមួយឆ្នាំមកហើយ ហើយ ចំណែកទីតាំងទី២ ទើបតែបើកដំណើរការបាន រយះពេលជិត ២ខែកន្លងមក ហើយជារៀងរាល់ថ្ងៃមានអតិថិជនជាច្រើនមកប្រើប្រាស់សេវាកម្មជួសជុល និងផ្លាស់ប្តូរគ្រឿងបន្លាស់ផ្សេងៗនៅទីនេះផងដែរ ។ The OPEN Store & Service Centre តែងតែផ្តល់ជូននៅអតិថិជនទាំងអស់នូវ សេវាកម្ម រហ័សទាន់ចិត្ត ផលិតផលដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យដែលអតិថិជនអាចជឿទុកចិត្តបាន ។ លោកក៏បានបន្ថែមទៀតថា The OPEN Store & Service Centre ផ្តោតសំខាន់ទៅលើ គុណភាពខ្ពស់ ទំនុកចិត្ត ភាពស្មោះត្រង់ និង តម្លៃសមរម្យ ផងដែរ ហើយនេះជាមូលហេតុដែលអតិថិជនដែលមកប្រើប្រាស់សេវាកម្មពី The OPEN Store & Service Centre មិនដែលមានបញ្ហា​អាក់អន់ចិត្ត មិនខកបំណងម្តងណានោះឡើយ​ ។

The OPEN Store & Service Centre មាន ២សាខាគឺ សាខាទី១: ផ្ទះលេខ #44E0, ផ្លូវ184 សង្កាត់ផ្សារថ្មី៣ ភ្នំពេញ (ក្បែរស្តុបត្រសក់ផ្អែម ម្តុំសាលាស៊ីសុវត្តិ និង សាលាពុទ្ធិសាស្រ្ត )

លេខទួស័ព្ទទំនាក់ទំនង:​092 696 909, 016 696 909 , 098 696 909

សាខាទី ២ : ផ្ទះលេខ #140E0, ផ្លូវ 113 ខណ្ឌចំការមន ភ្នំពេញ (កែងផ្លូវ360 កាច់ចូលតាមផ្លូវឡានទឹក ទូលស្លែង )

លេខទួស័ព្ទទំនាក់ទំនង : 077 678 111, 087 783 888

 

អត្ថបទដោយ នេន សុធា (Leadership Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here