ថៃ កើបលុយពី វិស័យទេសចរណ៍ខ្ទង់៥០ពាន់លាន$/ឆ្នាំ ក្រុងបាងឈរលេខ២ មានទេសចរមកលេងច្រើនបំផុតក្នុងលោក

0
89

បើនិយាយពីប្រទេសថៃ យើងដឹងហើយ ជាប្រទេសក្នុងតំបន់អាស៊ានមួយ ដែលពោពេញទៅដោយ តំបន់ទេសចរណ៍ មានទាំងតំបន់ទេសចរណ៍បែបធម្មជាតិ និងតំបន់ទេចរណ៍បែងច្នៃប្រឌិត។ ក្នុងមួយៗប្រទេសនេះ ទាក់ទាញភ្ញៀវទេចរអន្តរជាតិរាប់លាននាក់ ជាពិសស ប្រទេសស្ថិតក្នុងប្រទេសលំដាប់កំពូលរកលុយពីវិស័យទេសចរណ៍បានច្រើន ដោយក្នុងមួយឆ្នាំៗ រកចំណូលពីទេសចរណ៍ខ្ទង់ ៥០ពាន់លានដុល្លារអាមេរិក។

បើយោងតាម សារព័ត៌មាន Bloomberg បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៧ ថៃទទួលភ្ញៀវទេសចរ បានប្រមាណ ២២លាននាក់ ហើយកើបលុយពីវិស័យទេចរណ៍បានប្រមាណ ៥៧ពាន់លានដុល្លារ ពោលគឺថៃរកចំណូលពីវិស័យទេសចរ បានច្រើនពី ហុងកុង ចិន ជប៉ុន និងម៉ាកាវ។

ប្រភពដដែលនេះ បានឲ្យដឹងទៀតថា បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗ ក្នុងតំបន់អាស៊ា​ន ថៃគឺជាប្រទេសដែលភ្ញៀវទេសចរចំណាយលុយច្រើនក្នុងដំណើរកម្សាន្តនៅប្រទេសថៃ។ បើយោងតាមរបាយការណ៍ របស់ក្រុមហ៊ុន Mastercard ភ្ញៀវទេសចរចំណាយក្នុងប្រទេសថៃក្នុងដំណើរកម្សាន្ត ជាមធ្យមប្រមាណ ១៧០ដុល្លារ ខណៈនៅទីក្រុងឌូវៃ ប្រមាណ ៥០០ដុល្លារ ចំណែកនៅសិង្ហាបុរី ចំនួន ប្រមាណ ២៨៦ដុល្លារ។


 

LEAVE A REPLY

Please enter your comment!
Please enter your name here