ស្ថាបនិកក្រុមហ៊ុនSuper Biz Girl វ័យ១៤ រៀនរកស៊ីពីអាយុ៥ឆ្នាំ រកចំណូលជិត១០ម៉ឺនដុល្លារក្នុង១ឆ្នាំ

0
557

ក្មេងស្រីវ័យ១៤ Asia Newson ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Super Business Girl ដែលជាក្រុមហ៊ុនផ្ដល់សេវាបង្រៀនក្មេងៗឱ្យក្លាយជាសហគ្រិន និងចេះពីវិធីរកលុយដោយខ្លួនឯង ផ្តើមរៀនរកស៊ីតាំងពីអាយុ៥ឆ្នាំ។

មេរៀនរកស៊ីដំបូងគេបង្អស់របស់គាត់គឺរៀនលក់ផលិតផល នៅអាយុ៥ឆ្នាំជាមួយឪពុកនាង នាំគ្នាដើរលក់ទៀនតាមផ្ទះ ខណៈពេលដែលនាងក៏មានចំណង់ចំណូលចិត្តលើការងារនេះផងដែរ។ Asia បានប្រាប់ថា “នាងកាន់តែស្រលាញ់ជំនាញលក់នេះខ្លាំងឡើងៗ។ “

អស់រយៈពេល៨ឆ្នាំ ក្មេងស្រីរូបនេះ និងឪពុកបានវិវឌ្ឍន៍ខ្លួនទៅជាអ្នកផលិត និងលក់ទៀនដោយពង្រីកពីការលក់បែបតូចតាចធម្មតាទៅជាអាជីវកម្មធំដុំ និងបានបង្កើតក្រុមហ៊ុនផ្ដល់សេវាបង្វឹកផ្នែកលក់ដល់ក្មេងៗវ័យស្រករគ្នាដែលមានឈ្មោះថា Super Business Girl ផងដែរ ដោយ Asina Newson កាន់តំណែងជា CEO និងជាគ្រូបង្វឹកទៅដល់ក្មេងៗដោយផ្ទាល់


ក្នុងវគ្គបណ្តុះបណ្តាលនិមួយៗរបស់ Super Business Girl បង្កើតឡើងសម្រាប់អតិថិជនគោលដៅមានដូចជា សិស្សថ្នាក់វិទ្យាល័យដែលមានគោលដៅចង់ក្លាយជាសហគ្រិន អ្នកដែលមានគំនិតចង់រកស៊ីខ្លួនឯង និងចង់សិក្សាបន្ថែមពីគំនិតអាជីវកម្ម។ ក្រៅពីរៀនទ្រឹស្តីពីរបៀបធ្វើជំនួញ សិស្សទាំងអស់ត្រូវបានកំណត់ឲ្យអនុវត្តផ្ទាល់ដោយយកផលិតផលរបស់ Asia ទៅលក់ដែលរួមមាន៖ ក្រឡទៀន អាវយឺត កែវមានដៃ កាតាប គ្រឿងអល្លង្ការ និងផលិតផលផ្សេងៗទៀតជាដើម។

គួរជម្រាបផងដែរថា សព្វថ្ងៃសហគ្រិនវ័យ១៤ឆ្នាំរូបនេះ កំពុងបង្វឹកក្មេងស្រករៗនាងដែលមានគោលដៅក្លាយទៅជាសហគ្រិនចំនួន៤០នាក់ ហើយកាលពីឆ្នាំ២០១៧កន្លងទៅ ក្រុមហ៊ុនក្មេងខ្ចីមួយនេះអាចរកចំណូលបានប្រមាណជិត ១០ម៉ឺនដុល្លារអាមេរិកឯណោះ៕

អត្ថបទដោយ៖ Jimmy

LEAVE A REPLY

Please enter your comment!
Please enter your name here