លោក Park Chung Hee ប្រើយុទ្ធសាស្ត្រ ៣ ចំណុចដឹកនាំកូរ៉ខាងត្បូងអោយងើបផុតពីភាពក្រីក្រ

0
10279

លោក Park Chung Hee គឺជាអតីតប្រធានាធិបតីកូរ៉េខាងត្បូង ដែលលោកបានឡើងកាន់អំណាចនៅក្នុងថ្ងៃទី ១៧ ធ្នូ ១៩៦៣ រហូតដល់ថ្ងៃទី ២៦ តុលា ១៩៧៩ ។ ក្នុងឆ្នាំ ១៩៦១ នៅមុនពេលដែលលោកបានឡើងកាន់តំណែងជាប្រធានាធិបតីនោះ ប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចអន់ថយបំផុតដែលប្រជាជនម្នាក់ៗអាចរកចំណូលបានត្រឹមតែ ១០០ដុល្លាសហរដ្ឋអាមេរិក ប៉ុណ្ណោះនៅក្នុងមួយឆ្នាំ ។ ប៉ុន្តែពេលលោក Park Chung Hee បានឡើងកាន់តំណែងជាប្រធានាធិបតីលោកក៏បានប្រើយុទ្ធសាស្ត្រដឹកនាំ ដើម្បីស្តារសេដ្ឋកិច្ចប្រទេសកូរ៉េខាងត្បូងអោយរីកចំរើនលូតលាស់ខុសប្លែកពីពេលមុនៗដែលប្រទេសនេះមិនធ្លាប់ជួបប្រទះ ។

ខណះនេះដែរយើងខ្ញុំសូមលើកយកយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ៣ ចំណុចរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង Park Chung Hee ដែលបានប្រើប្រាស់ក្នុងការអភិវឌ្ឍន៍ប្រទេស។

.មានទឹកចិត្តស្នេហាជាតិខ្ពស់


លោក Park Chung Hee គឺជាមនុស្សម្នាក់ដែលស្រលាញ់ជាតិមាតុភូមិជាទីបំផុត ហើយនៅក្នុងអំឡុងពេលដែលលោកដឹកនាំប្រទេសកូរ៉េខាងត្បូង លោកបានលះបង់យ៉ាងខ្ពស់បំផុតនៅក្នុងការស្វែងរកសន្តិភាព និងភាពរីកចំរើនជូនប្រជាជន និងប្រទេសកូរ៉េខាងត្បូងទាំងមូល។ លោកបានយកចិត្តទុកដាក់គ្រប់ផ្នែក ទាំងយោធា និង ការអភិវឌ្ឍន៍ ព្រមទាំងការស្តារជីវភាពប្រជាជនអោយមានភាពប្រសើឡើងជាងមុនទ្វេដង ។

.មានទំនាក់ទំនងល្អជាមួយបរទេស

នៅក្នុងអំឡុងពេលដែលលោក Park Chung Hee ឡើងកាន់អំណាច លោកបានបង្កើនទំនាក់ទំនងល្អជាមួយប្រទេសជិតខាង និងបរទេសដោយស្មោះអស់ពីចិត្តពីថ្លើម។ ជាក់ស្តែងនៅក្នុងអំឡុងពេលដែលលោកកាន់អំណាចលោកបានចាត់តាំងអោយអគ្គរាជទូតទៅចចារសន្តិភាពរវាងកូរ៉េទាំង២ ថែមទៀតផង ។ ចំពោះទំនាក់ទំនងជាមួមបរទេសគឺកាន់តែមានភាពស្អិតរមួតថែមទៀតជាក់ស្តែង លោក  Park Chung Hee ធ្លាប់បានបញ្ជូនកងទ័ពរបស់កូរ៉េខាងត្បូងទៅជួយកងទ័ពសហរដ្ឋអាមេរិកក្នុងការធ្វើសង្គ្រាមជាមួយវៀតណាមថែមទៀតផង ។

.ផ្តោតទៅលើសេដ្ឋកិច្ចជាចំបង

ដោយសារតែលោក Park Chung Hee បានបញ្ជូនកងទ័ពទៅជួយសហរដ្ឋអាមេរិកនេះហើយទើបធ្វើអោយ សហរដ្ឋអាមេរិក បានផ្តល់ជំនួយជាច្រើនដើម្បីអោយកូរ៉េខាងត្បូងអភិវឌ្ឍន៍ និងស្តារសេដ្ឋកិច្ចប្រទេស។ លោកក៏បានយកប្រាក់ជំនួយទាំងនោះទៅ កសាងរោងចក្រឧស្សាហកម្មផលិតដែកថែប រោងចក្រផលិតកប៉ាល់ និងនាវាដឹកទំនិញធំៗ ព្រមទាំងរោងចក្រឧស្សាហកម្មមួយចំនួនទៀតដែលមានដំណើរការរហូតមកទល់សព្វថ្ងៃនេះ ។ មូលហេតុនេះហើយទើបប្រជាជនកូរ៉េមានការងារធ្វើ អាចរកចំណូលបានច្រើន ហើយប្រទេសកូរ៉េខាងត្បូងក៏បានក្រោកផុតពីភាពក្រីក្រតាំងពីពេលនោះមក៕

អត្ថបទដោយ នេន សុធា (Leadership Writer)  

LEAVE A REPLY

Please enter your comment!
Please enter your name here