កាលពី 5 ឆ្នាំមុនរថយន្តដែលជាផលិតផលរបស់អង់គ្លេសមួយនេះបានមានវត្តមានយ៉ាងស្ងៀមស្ងាត់ក្នុង ប្រទេសកម្ពុជាដើម្បីធ្វើតេស្តទីផ្សារ។ ប៉ុន្តែការលក់មានការកើនឡើងក្នុងរយៈពេល 18 ខែចុងក្រោយនេះ ។ ក្នុងរយៈពេលត្រឹមតែ 2ឆ្នាំ ការលក់មានការកើនឡើងរហូតដល់ 300%។
តើអ្វីដែលធ្វើឲ្យ MG មានការកើនឡើងខ្លាំងត្រឹមតែរយៈពេល 2ឆ្នាំ? នោះគឺការផ្តោតទៅលើ រថយន្ត ប្រភេទ SUV រថយន្ត MG ZS ដែលជារថយន្ត crossover លក់ដាច់បំផុតនៅក្នុងប្រទេស ថៃ។ អរគុណដល់ការគាំទ្រដោយក្រុមហ៊ុន CP Group (7 Eleven) ដែលបានធ្វើឲ្យការលក់ MG ZS កើនដល់ 1000 គ្រឿងក្នុងមួយខែ។ ភ្ញៀវទេសចរណ៍កម្ពុជាដែលបានទៅលេងប្រទេសថៃបាន មើលឃើញរថយន្ត នៅលើដងវិថីក្នុងទីក្រុងបាងកក។
ទោះជាយ៉ាងណាក៏ដោយ រថយន្ត MG RX5 គឺជាម៉ូដែលជោគជ័យបំផុតនៅក្នុងប្រទេសកម្ពុជា មិនមែន ZS ទេ។ ការផ្តល់ជូនទាំងទំហំដែលផ្តល់ភាពងាយស្រួល និងសម្ភារៈដែលមានគុណ ភាព SUV គឺជានិមិត្តរូបនៃការធ្វើឱ្យប្រសើរឡើងនូវគុណភាពរបស់ MG ។ ការផ្តល់ជូននូវនូវ បរិក្ខារបង្កើតថ្មីដែល គួរឲ្យចាប់អារម្មណ៍ដូចជា a flat floor នៅខាងក្រោយសម្រាប់កន្លែងដាក់ជើងបន្ថែម។ មុខងារ និងការរចនាម៉ូតរបស់រថយន្តមានភាពទាក់ទាញនិងគួរឲ្យចាប់អារម្មណ៍។ ជា មួយនឹងកង់ដែលទំហំធំ, Chrome touches នៅលើកាងក្រោយ ចង្កៀងបំភ្លឺផ្លូវ ដែលអាចធ្វើឲ្យ MG មានភាពងាយស្រួលក្នុងការប្រ កួតប្រជែងជាមួយ Toyota និង Mazda នៅក្នុងប្រភេទដូចគ្នា។
ចំណុចដែលសំខាន់ចុងក្រោយដែលបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់រថយន្តមួយទឹកគឺតម្លៃ។ ជាមួយនឹងតម្លៃល្អបំផុតសម្រាប់រថយន្តស៊េរីឆ្នាំ 2019 អាចធ្វើការប្រកួតជាមួយ នឹងជាមួយនឹង Toyota នៅក្នុងទីផ្សារ។ ជាមួយនឹងរថយន្តម៉ាកផ្សេងទៀតមានតម្លៃថ្លៃជាងចន្លោះ ពី 10,000 ដល់ 20,000 ដែលធ្វើឲ្យមានគម្លាតដ៏ធំសម្រាប់ MG។
ម៉ូដែលលក់ដាច់បំផុតដូចជា Lexus Rx330 ដែលមានអាយុកាលកាន់តែចាស់ (ជិត 20ឆ្នាំ) ម្ចាស់ រថយន្តមួយតឹកដែលកំពុងប្រើប្រាស់បាននឹងកំពុងផ្លាស់ប្តូរទៅកាន់អ្នកមានសិទ្ធិនាំចូលផ្តាច់មុខ។ ស្ថិតិ ការចុះបញ្ជីយានយន្ត បានបញ្ហាញថា បច្ចុប្បន្នមាន18% នៃការចុះបញ្ជីសរុបជារថយន្តថ្មី។ ជារឿយៗ សម្រាប់អ្នកដែលមានការហត់នឿយក្នុងការជួសជុលរថយន្ត បានផ្លាស់ប្តូរមកប្រើប្រាស់រថយន្ត MG សម្រាប់បទពិសោធន៍ចែកចាយពេញលេញ ជាមួយនឹងផ្នែកសេវាកម្មផ្សេងៗដែលទទួលបានក្រោយ ការលក់។
សរុបមក នៅក្នុងប៉ុន្មានឆ្នាំខាងមុខ MG នឹងខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន និងបន្តការរីកចម្រើនទ្វេដង។
ស្វែងរក Showroom របស់ MG នៅលើវិថីសហពន្ធ័រុស្សី គល់ស្ពានអាកាស 7 មករា៕