Mazda ប្រកាសលក់ឡានអគ្គីសនីនៅឆ្នាំ ២០២០ ជាមួយម៉ាស៊ីនខ្លាំងរត់បានឆ្ងាយទ្វេដង

0
312

ក្រុមហ៊ុន Mazda Motor ប្រកាសថានឹងចេញលក់ឡានអគ្គីសនីជាមួយនឹងម៉ាស៊ីនចំហេះខាងក្នុង (rotary engine) ក្នុងឆ្នាំ ២០២០ នេះបើតាមសេចក្តីប្រកាសរបស់ Mazda កាលពីថ្ងៃអង្គារ ។

ម៉ាស៊ីនប្រភេទ rotary engine នេះ ក្រៅពីអាចសាកអាគុយដោយប្រើអគ្គីសនីបាន វាជាម៉ាស៊ីនដែលស្ទុះខុសពីម៉ាស៊ីនបន្ទុះ ៤ វគ្គធម្មតា វាមានសមត្ថភាពធ្វើឲ្យឡានរត់លឿន ដំណើរការយ៉ាងរលូន ម៉ាស៊ីនស្ងាត់ អាចបង្កើនចម្ងាយបើកបរទ្វេដង ។

ឡានដែលប្រើអគ្គីសនីសុទ្ធនឹងត្រូវចេញលក់ជាលើកដំបូង ទោះបីជា Mazda មិនបានបញ្ជាក់ថាពីព័ត៌មានច្បាស់លាស់ ថាឡាននេះនឹងលក់នៅទីផ្សារណាខ្លះទេ ប៉ុន្តែអគ្គនាយករង Mazda លោក Kiyoshi Fujiwara ឲ្យដឹងថា ក្រុមការងារបានត្រៀមលក្ខណៈរួចហើយ ដូចច្នោះគេអាចចេញលក់វាបានគ្រប់កន្លែង ។


គោលដៅធំនោះគឺ Mazda ចង់កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិករហូតដល់ ៩០% នៅឆ្នាំ ២០៥០ ជាមួយគ្នានេះ Mazda នឹងបញ្ចេញមុខងារពិសេសៗបន្ថែមលើបញ្ចេញវិទ្យាឡានអេឡិចត្រូនិកនៅឆ្នាំ ២០៣០ ។ ប៉ុន្មានឆ្នាំខាងមុខនេះ Mazda រំពឹងថា នឹងផលិតឡានអេឡិចត្រូនិកត្រឹមតែ ៥% សិន ដើម្បីចេញលក់អមជាមួយឡានកូនកាត់មានម៉ូទ័រអគ្គីសនីជំនួយម៉ាស៊ីនចាក់ហ្គាសឬសាំង ។

Mazda ជឿជាក់ថា ម៉ាស៊ីនប្រភេទ rotary engine ជាម៉ាស៊ីនដែលមានទម្ងន់ស្រាល ងាយស្រួលដាក់ម៉ូទ័រអេឡិចត្រូនិកចូល ហើយម៉ាស៊ីនពិសេសនេះក៏អាចដំណើរការដោយប្រើហ្គាសបានដែរ ។

គួរបញ្ជាក់ថា ការផលិតឡានអគ្គីសនីនេះជាការចូលរួមទុនវិនិយោគពីក្រុមហ៊ុន Toyota និង Denso ដែលធ្វើឡើងកាលឆ្នាំមុននេះ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

 

LEAVE A REPLY

Please enter your comment!
Please enter your name here