ប្រវត្តិកំពូលយីហោហ្រ្វេនឆាយតៃវ៉ាន់ Koi ដែលជាយីហោជោគជ័យខ្លាំងនៅស៊ី

0
391

យីហោហ្រ្វេនឆាយតៃវ៉ាន់មួយនេះ ទើបតែកកើតបានជាង១២ឆ្នាំប៉ុណ្ណោះ តែអាចបោះទីតាំងរហូតដល់៣៩ប្រទេសឯណោះ។ យីហោនេះ គេច្រើនតែច្រលំថាជាយីហោរបស់សីង្ហបុរី ប៉ុន្តែតាមពិតសីង្ហបុរីគ្រាន់តែជាប្រទេសទីពីរដែលយីហោនេះពង្រឹងទីផ្សាររបស់ខ្លួន បន្ទាប់ពីបើកសាខាបានតិចតួចប៉ុណ្ណោះនៅតៃវ៉ាន់ ។

និយាយពីការចាប់ផ្តើមវិញ Koi បានចាប់កំណើតដំបូងនៅឆ្នាំ ២០០៦ ដោយសម្ភោធហាងតែ២ សាខាប៉ុណ្ណោះ នៅតៃវ៉ាន់ដោយផ្តោតលើការអភិវឌ្ឍផលិតផល និងការច្នៃប្រឌិតនៃរសជាតិ។ នៅឆ្នាំបន្ទាប់យីហោហ្រ្វេនឆាយមួយនេះបានធុំក្លិនបោះទីតាំងនៅបរទេសដំបូង ដូចជម្រាបជូនខាងលើអញ្ចឹងគឺបើកដំណើរការនៅសិង្ហបុរី ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកយីហោទៅកាន់ទីផ្សារអន្ដរជាតិ និងជាមោទនភាពសម្រាប់តែគុជតៃវ៉ាន់នៅបរទេស។

លុះដល់ឆ្នាំ២០១១ យីហោនេះបានហោះទៅប្រទេសចិនត្រូវដោយសម្ភោធហាងនៅចំនុចប្រសព្វនៃផ្លូវ Hubin Central Road និង Hexiang West Road ។ ហើយពង្រីកជាបន្តបន្ទាប់រហូតអាចឈរជើងក្នុងប្រទេស៣៩ ជាមួយការប្តេជ្ញាចិត្តមិនត្រឹមតែធ្វើឱ្យរសជាតិឆ្ងាញ់ពិសារតែប៉ុណ្ណោះទេ តែថែមទាំងប្តេជ្ញាកសាងយីហោតៃវ៉ាន់មួយនេះឱ្យក្លាយទៅជាយីហោលំដាប់ពិភពលោក នៅលើទីផ្សារអន្តរជាតិ។


បច្ចុប្បន្ននេះនៅកម្ពុជាមានសាខាយីហោល្បីមួយនេះចំនួន៩ទីតាំងហើយនៅភ្នំពេញ កំពុងដំណើរការដូចជា KOI IFL, KOI ម៉ៅសេទុង, KOI Vattanac Capital  KOI Preah Norodom និងមានគម្រោងបោះសាខាមួយ ឬពីរនៅតាមបណ្តាខេត្តនានាដើម្បីធ្វើឱ្យកាន់តែមានភាពងាយស្រួលសម្រាប់អតិថិជននូវបទពិសោធន៍នៃរសជាតិប្រពៃណីរបស់តៃវ៉ាន់មួយនេះ៕

 

អត្ថបទដោយ៖ Noun Vannak, Franchise Editor

LEAVE A REPLY

Please enter your comment!
Please enter your name here