Dr. Lynnsey ការប្រឡងធ្លាក់របស់ខ្ញុំ ជាមូលហេតុដែលជំរុញអោយខ្ញុំទទួលបានជោគជ័យក្នុងជីវិត

0
138

Dr. Lynnsey ការប្រឡងធ្លាក់របស់ខ្ញុំ ជាមូលហេតុដែលជំរុញអោយខ្ញុំទទួលបានជោគជ័យក្នុងជីវិត

ដំណើរជីវិតរបស់មនុស្សម្នាក់ៗគឺមិនដូចគ្នានោះឡើយហើយអ្វីដែលកាន់តែប្លែកជាងនេះទៅទៀតនោះគឺ ការសម្រេចគោលដៅជីវិតរបស់យើងម្នាក់ៗគឺសុទ្ធតែខុសប្លែកពីគ្នាទាំងអស់ ។ អ្នកខ្លះឆ្លងកាត់ការលំបាកច្រើន ខ្លះទៀតក៏មានបញ្ហាបែបនេះ ឬបែបនោះ ដែលជាមូលធ្វើអោយអ្នកខ្លះបោះបង់ចោលនៅការតស៊ូនៅកណ្តាលទីក៏មានដែរ ។ ប៉ុន្តែបើអ្នកចេះជំនះ និងចេះប្តេជ្ញាចិត្តពុះពារ រាល់ឧបសគ្គនោះ អ្នកប្រាកកដជាបានសម្រេចក្តីប្រាថ្នាជាក់ជាមិនខាន ។

លោកស្រីវេជ្ជបណ្ឌិត Lynnsey គឺជាស្ថាបនិកគ្លីនិកព្យាបាលជំងឺ  HealthSource ហើយលោកស្រីគឺជាបុគ្គលម្នាក់ដែលចំណាយពេល និងលះបង់យ៉ាងច្រើនដើម្បីសម្រេចក្តីប្រាថ្នារបស់លោកស្រី។ ហើយលោកស្រីក៏ធ្លាប់បានលើកឡើងដែរថា “ការប្រលងធ្លាក់របស់ខ្ញុំ ជាមូលហេតុដែលជំរុញអោយខ្ញុំទទួលបានជោគជ័យក្នុងជីវិត” ។

ជាការពិតណាស់កាលនៅពីកុមារអ្នកស្រីគឺជាក្មេងម្នាក់ដែលរៀនមិនសូវឆ្លាតដូចក្មេងៗផ្សេងទៀតនោះទេ មូលហេតុនេះហើយដែលធ្វើអោយអ្នកស្រីតែងតែរៀនត្រួតថ្នាក់ជាញឹកញាប់ ។ នៅពេលដែលអ្នកស្រីរៀនដល់ថ្នាក់វីទ្យាល័យការសិក្សាររបស់អ្នកស្រីក៏មិនបានរីកចំរើនប៉ុន្មានដែរ ដោយសារតែមូលហេតុនេះហើយទើបអ្នកស្រី មិនអាចប្រឡងជាប់ថ្នាក់វិទ្យាល័យនោះឡើយ ។ នៅពេលនោះដែរ អ្នកស្រីបានបាក់ទឹកចិត្តយ៉ាងខ្លាំង ហើយអ្នកស្រីគ្មានទឹកចិត្តនៅក្នុងការតស៊ូទៅមុខទៀតនោះទេ ។ ប៉ុន្តែនៅពេលនោះដែរ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានប្រកាសជ្រើសរើសយុវជនស្ម័គ្រចិត្ត ដើម្បីចូលរួមសិក្សារជំនាញផ្នែកឱសថសាស្ត្រ និងព្យាបាលជំងឺ ផ្សេងៗ ដោយមិនគិតថ្លៃ ។

នៅពេលនោះដែរអ្នកស្រី ក៏បានចូលរួមជាសិក្សារវិជ្ជាពេទ្យជាមួយក្រុមគ្រូពេទ្យអាមេរិក​ ហើយនៅពេលនោះដែរដែលអ្នកស្រីបានដឹងថាអ្នកស្រីមាននិស្ស័យជាមួយនិងការងារនេះ ។ ដោយសារតែមានការពេញចិត្ត អ្នកស្រីក៏យកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការសិក្សារស្រាវជ្រាវ និងប្រមូលចងក្រងមេរៀនសំខាន់ៗដែលទាក់ទងទៅនិងជំនាញនេះ ។ អស់រយះពេល ៥ឆ្នាំអ្នកស្រីក៏ក្លាយជាសិស្សឆ្នើមប្រចាំសាលាពេទ្យ និងទទួលបានប័ណ្ណសសើរពីរដ្ឋាភិបាលអាមេរិកថែមទៀតផង។ ក្រោយបញ្ចប់ការសិក្សាអ្នកស្រីក៏បានចេញបើកឱសថស្ថានផ្ទាល់ខ្លួនដើម្បីព្យាបាលជំងឺ និងបង្រៀននូវវិជ្ជាពេទ្យផងដែរ ។ មុខរបរអ្នកស្រីគឺរីកចំរើនខ្លាំងណាស់រហូតដល់អាចពង្រីកសាខា បានរាប់រកកន្លែងនៅក្នុង សហរដ្ឋអាមេរិកថែមទៀតផង ។ មកទល់ពេលនេះអ្នកស្រីក្លាយជាបុគ្គលម្នាក់ដែលទទួលបានជោគជ័យយ៉ាងខ្លាំងទៅលើអាជីវកម្មរបស់អ្នកស្រីផងដែរ ។

អត្ថបទដោយ នេន សុធា (Leadership Writer)